សាវិន ហ្វី​លី​ព បើក​ក្រុមហ៊ុន​ទទួល​ផលិត​ស្ព​ត​ពាណិជ្ជកម្ម​ កុន​ខ្នាត​ខ្លី​ និង​ចម្រៀង​កាយវិការ

សាវិន ហ្វី​លី​ព បើក​ក្រុមហ៊ុន​ទទួល​ផលិត​ស្ព​ត​ពាណិជ្ជកម្ម​ កុន​ខ្នាត​ខ្លី​ និង​ចម្រៀង​កាយវិការ

ភ្នំពេញ ​៖​ បន្ទាប់ពី​ជោគជ័យ​ទទួល​បាន​ផ្លែផ្កា​ពី​អាជីព​ជា​អ្នក​សិល្បៈ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មក​នោះ​ តារា​សម្ដែង​ដែល​មាន​ភាព​លេច​ធ្លោ​លើ​សកម្មភាព​ការងារ​មនុស្សធម៌​ជួយ​សង្គម​តាមរយៈ​ការ​សង់​ផ្ទះ ​និង​ជីក​អណ្ដូង​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហគមន៍​ លោក សា​វិ​ន ហ្វី​លី​ព បាន​សរសេរ​បង្ហោះ​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ​លោក​បាន​សម្រេចចិត្ត​ចំណាយ​លុយ​ជាច្រើន​ដើម្បី​បើកមុខ​ជំនួញ​ថ្មី​មួយទៀត​ក្រៅពី​អាជីព​សិល្បៈ។

តាមរយៈ​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​លោក សា​វិ​ន ហ្វី​លី​ព បាន​លើកឡើងថា​ព្រឹក​នេះ​ សាក​កាមេរ៉ា​ថ្មី​របស់ខ្ញុំ ..​។ អរុណសួស្ដី​មិត្ត​ទាំងអស់គ្នា ខ្ញុំ​សម្រេចចិត្ត​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ជា​មួយ​នឹង​ការ​ចំណាយ​ដ៏​ច្រើន​ គឺ​ក្រុមហ៊ុន SP Media របស់ខ្ញុំ​មាន​ទទួល​ថត Pre Wedding គ្រប់​ខេត្ត/​ក្រុង ហើយក៏​មាន​ទទួល​ធ្វើ​ស្ព​ត​ពាណិជ្ជកម្ម​ទូរទស្សន៍​( TVC )​ផលិត​កុន​ខ្នាត​ខ្លី​( Short Film ) និង ផលិត​ចម្រៀង​កាយវិការ​ថ្មីៗ ( Music Video – MV)។

លោក សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​ថា ក្រុមការងារ​របស់ខ្ញុំ​សុទ្ធតែ​មាន​បទពិសោធន៍​ច្បាស់​លាស់​ក្នុង​ការងារ​ផលិត​នេះ​.. ។​ ប៉ុន្តែ​ទោះ​រវល់​យ៉ាងណា​ ខ្ញុំ​នៅតែ​ទទួល​ការ​សម្ដែង​ភាពយន្ត​ធម្មតា​ប្រសិនបើ​នៅ​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន។

បន្ថែម​ពីលើ​នេះ​ តារា​សម្ដែង​ប្រុស​ លោក សា​វិ​ន ហ្វី​លី​ព បាន​ប្រាប់​កម្ពុជា​ថ្មី​នា​ម៉ោង​៩​និង​៣៨​នាទី​ព្រឹក ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចាប់ផ្ដើម​បើក​ឲ្យ​ដំណើរ​កាលពី​ខែ​មុន​ តែ​លោក​មិនដែល​និយាយ​ឲ្យ​នរណា​ដឹង​ទេ​ ទើប​ថ្ងៃនេះ​ក៏​សរសេរ​ប្រកាសប្រាប់​មហាជន​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្ដង​។​ ម្យ៉ាងទៀត​ សព្វថ្ងៃ​ក៏​កំពុង​ផលិត​កុន​ខ្នាត​ខ្លី​មួយ​រឿង គុណ​ឪពុក និង​ស្ព​ត​ពាណិជ្ជកម្ម​ចំនួន​៣។

តារា​សម្ដែង​ប្រុស​ និង​ជា​ប្រធាន​មូលនិធិ​កុមារ​សា​វិ​ន​កម្ពុជា​ លោក សា​វិ​ន ហ្វី​លី​ព បាន​បន្ត​ថា​ការ​បើក​ក្រុមហ៊ុន​ថ្មី​នេះ​ គឺ​លោក​បាន​សហការ​ជាមួយ​អ្នកមាន​ជំនាញ​ផ្នែក​នេះ​ជាច្រើន​ ហើយ​លោក​ក៏​ជា​ផលិតករ ​និង​ដឹកនាំ​សម្តែង​ទៀត​ផង​។ ​ដោយឡែក​ សម្រាប់​ទុន​ដែល​ត្រូវ​ចំណាយ​លើ​កា​រ​បើក​ក្រុមហ៊ុន​មិន​ត្រូវ​បាន​លោក​បញ្ជាក់​ប្រាប់​ឲ្យ​ច្បាស់​ពី​តួលេខ​នោះ​ទេ​ គ្រាន់តែ​ប្រាប់​ថា​ ប្រើប្រាស់​លើ​ការ​ចំណាយ​ទិញ​ឧបករណ៍​សម្ភារៈ​មាន​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​៕