អបអរ​ខួប​៣​ឆ្នាំ ផលិតផល​គ្រឿងចក្រ សាន​អ៊ី SANY រីកចម្រើន​ក្នុង​ទីផ្សារ​ នៅ​កម្ពុជា​

អបអរ​ខួប​៣​ឆ្នាំ ផលិតផល​គ្រឿងចក្រ សាន​អ៊ី SANY រីកចម្រើន​ក្នុង​ទីផ្សារ​ នៅ​កម្ពុជា​



​ភ្នំពេញ ៖ ក្រុមហ៊ុន សាន​អ៊ី SANY ដែល​នាំចូល​ផលិតផល​គ្រឿងចក្រ​សំណង់​លំដាប់ថ្នាក់​លេខ​១​ពី​ប្រទេស​ចិន​ចូល​មក​ទីផ្សារ​កម្ពុជា បាន​រៀបចំ​អបអរ​ខួប​៣​ឆ្នាំ​ពី​ការ​រីកចម្រើន​នៅ​កម្ពុជា ​និង​ថ្លែង​អំណ​រ​គុណ​ដល់​អតិថិ​ជន​ ដែល​បាន​គាំទ្រ​ផលិតផល​គ្រឿងចក្រ​សំណង់​នៅ​កម្ពុជា​ ដោយ​សហការ​ជាមួយ​នឹង​ព្រី​ន​រៀល​អ៊ី​ស្ទេ​ត និង​ក្រុមហ៊ុន​China Contruction កាលពី​រាត្រី​ថ្ងៃទី​១៨​ ខែមីនា ​ឆ្នាំ​២០១៦​។​

​ ​លោក Jackie Lu អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​SANY បាន​បញ្ជាក់​ឲ្យ​ដឹង​ថា SANY​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៩​មាន​រោងចក្រ​នៅ​ប្រទេស​ចិន​ភាគច្រើន​ទាក់ទង​នឹង​ផលិតផល​គ្រឿងចក្រ​សំណង់​។​ ក្រុ​ម​ហ៊ុន​SANY​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​ប្រទេស​ចិន​ក្នុង​ការនាំចេញ​ផលិតផល​គ្រឿងចក្រ​ទៅ​លក់​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន​១៥០​ប្រទេស​នៅ​លើ​សកលលោក​។​

លោក​បន្ត​ថា ​ឆ្លងកាត់​ការ​លក់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ផលិតផល​គ្រឿងចក្រ​លាយ​បេតុង បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​លើ​សកលលោក​ និង​ម៉ាស៊ីន​អេ​ស្កា​វា​ទ័​រ​បច្ចុប្បន្ន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​ប្រទេស​ចិន​។​
​ ​
ដោយឡែក​នៅក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​រយៈពេល​៣​ឆ្នាំនេះ​ SANY​ បាន​ទទួល​ជោគជ័យ​ និង​ទទួល​បាន​ការ​គាំទ្រ​ប្រើប្រាស់​ពី​អតិថិជន​កម្ពុជា​ជាច្រើន​ដូចជា ម៉ាស៊ីន​បុក​គ្រឹះ ម៉ាស៊ីន​ចូកដី ម៉ាស៊ីន​បាញ់​បេតុង​ឬ​ក្រឡុក​បេតុង ឡាន​ស្ទូច និង​ម៉ាស៊ីន​ខួង​នៅ​បាតសមុទ្រ​ជាដើម​។​ មិនតែប៉ុណ្ណោះ​សូម្បីតែ​ការ​ប្រើ​ប្រាស់​គ្រឿងចក្រ​នៅ​តំបន់​កំពង់ផែ​នៅ​កម្ពុជា ​ក៏​ប្រើប្រាស់​ផលិតផល​SANY​ដែរ​។​
​ ​
ទន្ទឹម​នឹង​នេះ ​លោក Jackie Lu​ បាន​អះ​អាង​ថា បច្ចុប្បន្ន​ផលិតផល​គ្រឿងចក្រ​ចាញ់​បេតុង ​ឬ​ក្រឡុក​បេតុង អាច​និយាយ​បាន​ថា ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ​ SANY​លក់ដាច់​អស់​ផលិតផល​គ្រឿងចក្រ​ចំនួន​៣០០​គ្រឿង​ ដោយ​លោក​រំពឹង​ថា នៅក្នុង​ឆ្នាំ​២០១៦​នេះ​នឹង​លក់​បាន​រហូតដល់​ចាប់ពី​១០​ទៅ​២០​លាន​ដុល្លារ​អាមេរិក៕

អបអរ​ខួប​៣​ឆ្នាំ ផលិតផល​គ្រឿងចក្រ សាន​អ៊ី SANY រីកចម្រើន​ក្នុង​ទីផ្សារ​ នៅ​កម្ពុជា​

អបអរ​ខួប​៣​ឆ្នាំ ផលិតផល​គ្រឿងចក្រ សាន​អ៊ី SANY រីកចម្រើន​ក្នុង​ទីផ្សារ​ នៅ​កម្ពុជា​