លោក ចៅ ពិរុណ ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត​កោស​លា​រាម​(​ហៅ​វត្ត​)​ថ្មី​

លោក ចៅ ពិរុណ ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត​កោស​លា​រាម​(​ហៅ​វត្ត​)​ថ្មី​

ស្វាយរៀង ​៖​ លោកនាយ​ឧត្ដមសេនីយ៍​ ចៅ​ ពិរុណ​ អគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ក្រសួងការពារជាតិ ​បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋាន​សាលា​ និង​បញ្ចុះ​បឋម​សិលា​សាងសង់​ព្រះវិហារ​នៅ​វត្ត​កោស​លា​រាម​(​ហៅ​វត្ត​)​ថ្មី ស្ថិតនៅ​ក្នុង​ភូមិ​លាច​ឈូ​ ឃុំ​គោក​ព្រីង​ ស្រុក​ស្វាយជ្រំ​ នា​ព្រឹក​ថ្ងៃ​១៩​ ខែ​មីនា ​ឆ្នាំ​២០១៦​ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់​ ប្រកបដោយ​ភាព​ស្និទ្ធស្នាល​បំផុត​។​

លោកនាយ​ឧត្ដមសេនីយ៍ ​ចៅ​ ពិរុណ ​បាន​មានប្រសាសន៍​សំណេះសំណាល​នៅ​ក្នុង​ពិធី​នោះ​ថា វិស័យ​ព្រះពុទ្ធសាសនា​ពេល​បច្ចុប្បន្ន​នេះ​ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដូចជា​ សមិទ្ធផល​ឧបដ្ឋានសាលា​ថ្មី​សាឡាង​នេះ ​នឹង​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត​កោស​លា​រាម​(​ហៅ​ថ្មី​)​យើង​ដែល​បាន​មក​ពី​ការ​ចូលរួម​ចំណែក​ពី​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​មូលមតិ​គ្នា​ ទើប​ចេញ​ជា​រូបរាង​ឡើង​។​ ហើយ​វិស័យ​ព្រះពុទ្ធ​ចក្រ​ពិតជា​ដើរ​តួនាទី​សំខាន់​ណាស់​ជាមួយ​អាណាចក្រ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន​ទៅមុខ​។

​លោកនាយ​​ក៏បាន​ធ្វើ​ការ​ជំរុញ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​ជាមួយ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ ជា​ពិសេស​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ គឺ​ធ្វើ​យ៉ាង​ណា​មិន​មានការ​ថ្នាំងថ្នាក់​។ ​មិនតែប៉ុណ្ណោះ​ អនុវត្ត​គោល​នយោបាយ​ភូមិ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ឲ្យ​ទទួល​បាន​ជោគជ័យ ​ព្រមទាំង​ចូលរួម​ទាំងអស់គ្នា​គោរព​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​នា​ពេល​ថ្មីៗ​នេះ​។​ ហើយ​រាល់​សមិទ្ធផល​ដែល​បាន​កើត​ឡើង​នេះ​ ត្រូវ​ចូលរួម​ថែរក្សា​ទាំង​អស់​គ្នា​ ដើម្បី​ទុកជា​កន្លែង​គោរព​ប្រណិប័តន៍​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។​

នៅ​ក្នុង​ពិធី​នេះ​ដែរ ​លោក​ ចៅ ​ពិរុណ​ ក៏បាន​ជូន​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​ដោយ​ក្នុង​១​នាក់​ទទួល​បាន​សារុង​១ និង​ថវិកា​៥.០០០​រៀល និង​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ស្វាយជ្រំ​៥០​នាក់​ ម្នាក់ៗ​ទទួល​បាន​១០.០០០​រៀល​ផង​ដែរ​៕លោក ចៅ ពិរុណ ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត​កោស​លា​រាម​(​ហៅ​វត្ត​)​ថ្មី​