លោក​ស៊ុន ចាន់ថុល​ ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​ឲ្យ​បាន​លឿន​បំផុត ​ពេល​លោក​ឡើង​កាន់​តំណែង​ថ្មី

លោក​ស៊ុន ចាន់ថុល​ ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ដឹកជញ្ជូន​ឲ្យ​បាន​លឿន​បំផុត ​ពេល​លោក​ឡើង​កាន់​តំណែង​ថ្មី



ភ្នំពេញ​ ៖ ​លោក​ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​ត្រូវ​ផ្លាស់​ទៅ​ធ្វើការ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី​ នា​ពេល​ខាង​មុខ​នេះ​ បាន​ប្រកាស​ថា បញ្ហា​អាទិភាព ដែល​លោក​ត្រូវ​ដោះស្រាយ​មុនគេ​បង្អស់​នោះ គឺ​ការ​ដឹកជញ្ជូន ដោយ​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​បំផុត ​ដើម្បី​កុំ​ឲ្យ​ពួកគាត់​មានការ​លំបាក ពិសេស​ធ្វើ​ប័ណ្ណបើកបរ​ស្លាក​លេខ ឈៀក​រថយន្ត។

លោក​បាន​បញ្ជាក់​ថា ការងារ​ទាំង​នេះ​លោក​ត្រូវតែ​វាយលុក​មុនគេ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​ក៏បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​បំផុត​ជូន​ប្រជាពលរដ្ឋ​ទោះបីជា​មិនបាន​១០០​ភាគរយ​ក៏ដោយ យ៉ាងហោចណាស់​ក៏បាន​ច្រើន​បំផុត​ដែរ។

ការ​លើក​ឡើង​របស់​លោក​បែប​នេះ ​​​​នៅ​ក្នុង​សិក្ខាសាលា​ស៊េរី ក្រោម​ប្រធានបទ​វេទិកា​ពិភាក្សា​ស្ដីពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ នៅ​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា៕