ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ



កំពង់ធំ​ ៖ ​ប្រជាពលរដ្ឋ​៣៣​គ្រួសារ​ ​រស់នៅ​ក្នុង​ភូមិ​ចំនួន​២ ​នៃ​ខេត្ត​កំពង់ធំ ​បាន​ចាញ់​បោក​មនុស្ស​៦​នាក់ ​ក្លែងបន្លំ​ជា​បុគ្គលិក​ អង្គការ ​ដើរ​ផ្សព្វផ្សាយ​លក់​ផ្ទាំង​សូឡា។ លុះ​​​​​ដឹង​ថា ជា​ឧបាយកល​បោកប្រាស់​របស់​ក្រុម​ទាំ​ងនេះ ទើប​​ប្រជាពលរដ្ឋ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន តាម​បញ្ជា​របស់​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ​ កាលពី​វេលា​ម៉ោង​៨និង២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។

លោក​ញ៉ែម ឈុនលី​ អធិការ​ក្រុង​ស្ទឹងសែន ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​៦​នាក់​នេះ លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុង​នោះ​មាន​ភូមិ ​មហ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ និង​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ រាយការណ៍​មក​​តាមរយៈ​ប៉ុស្តិ៍​រដ្ឋបាល​ថា ​មាន​មនុស្ស​៦​នាក់​បាន​អះអាង​ថា ខ្លួន​ជា​បុគ្គលិក​អង្គការ មក​ឆបោក​ប្រជាពលរដ្ឋ​ ទើប​លោក​សុំ​យោបល់​ពី​លោក អ៊ិត សុធា ​ព្រះរាជអាជ្ញា​ឲ្យ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ ពី​ផ្ទះសំណាក់​ពន្លឺ​ថ្មី ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ​ដើម្បី​មក​សួរនាំ។ លុះ​ក្រោយមក​ក៏បាន​ឃាត់ខ្លួន​មក​អធិការ​តែ​ម្ដង។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៣៣​គ្រួសារ ក្នុង​នោះ​ភូមិ ម​ហ ១៧​គ្រួសារ និង​ភូមិ រលួស ១៦​គ្រួសារ ដែល​បាន​បង់លុយ​ឲ្យ​ទៅ​ក្រុម​ឆបោក​ក្នុង​មួយ​គ្រួសារ ១០០​ដុល្លារ​សម្រាប់​ការ​បំពាក់​ផ្ទាំង សូ​ឡា។

លោក​ជេ​ត ជាក់ មេភូមិ​រលួស បាន​ឲ្យ​ដឹង​ថា មុនពេល​ចាញ់បោក ក្រុម​ខិលខូច​ទាំងនេះ​បាន​មក​ទំនាក់ទំនង​ជាមួយ​មេភូមិ ដើម្បី​ឲ្យ​មេភូមិ​ហៅ ប្រជាពលរដ្ឋ​ចូល​មក​ប្រជុំ ដោយ​បាន​អះអាង​ថា ការ​ចុះ​មកនេះ​គឺ​មក​ជួយ​ប្រជាពលរដ្ឋ ដែល​ចង់បាន​ភ្លើងអគ្គិសនី និង​ឲ្យ​បំពាក់​ផ្ទាំង​សូឡា​ បង់​រំលស់​រយៈពេល​៤​ឆ្នាំ តែ​ត្រូវ​បង់​មុន​១០០​ដុល្លារ ក្នុង​នោះ​អង្គការ​មាន​ផ្ដល់​ប្រាក់កម្ចី​ជូន​ប្រជាពលរដ្ឋ ​ដោយ​អាច​ខ្ចី​បាន​ក្នុង​មួយ​គ្រួសារ​១​លាន​រៀល។ ប្រជាពលរដ្ឋ សរុប​២​ភូមិ បាន​ប្រគល់​លុយ​ឲ្យ ខ្លះ​​ខ្ចី​ចងការ​គេ​ ខណៈ​ចង់បាន​ផ្ទាំង​សូ​ឡា តែ​ក្រោយពី​ក្រុម​ឆបោក​ប្រមូល​ប្រាក់​ពី​ប្រជាពលរដ្ឋ​បាន​ ក៏​ប្រាប់​ប្រជាពលរដ្ឋ​ថា ដាំបាយ​ឲ្យ​ច្រើន​ទៅ ពួក​ខ្ញុំ​ទៅ​ទិញ​ម្ហូប ក៏​នាំគ្នា​រំដោះ​គ្នា​ចេញ​មក​ក្រៅ​ភូមិ ​ដោយ​ឲ្យ​ម្នាក់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជា​ថ្នូរ តែ​បែកការ​ពី​ភូមិ ម​ហ ក្រោយពី​ប៉ុស្តិ៍​រាយ​ការណ៍​មក​ថា​ ជា​ករណី​ឆបោក​ដូចគ្នា។ មេភូមិ​ក៏​រាយ​ការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ឲ្យ​នៅ ជា​ថ្នូរ​ បាន​ឮ​មេភូមិ​និយាយ​ទូរស័ព្ទ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ ក៏​ឡើង​ម៉ូតូ​ជិះ​រត់​ ហើយ​ក៏​នាំ​គ្នា​បិទ​ទូរស័ព្ទ។ ​ក្រោយ​មក​សមត្ថកិច្ច​ ក៏​តាម​ប្រមាញ់​បាន​ទាំង​ក្រុម។ ជន​ទាំងនេះ​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ខេត្ត ក្រុង, ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ឲ្យ​ធ្ងន់ និង​រឹត​បន្តឹង​ច្បាប់ ចាប់​ជនខិលខូច​ទាំងនេះ កុំ​ឲ្យ​ដើរ​បោកប្រាស់​គេ​ទៀត។

ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​.ឈ្មោះ ស្មាន ស៊ុ​ល​គី​ភ្លី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ ព្រែក​ស្តី លលកស ខេត្តពោធិ៍សាត់ ទី​២. យ៉ើ រ៉ូ​ហ្វា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទលងោក ឃុំ​កំពង់​លួង ខេត្ត​កណ្តាល ទី​៣. ឡោះ ម៉ាត់​លី ៣៦​ឆ្នាំ រស់នៅ​ភូមិ​ទល​ងោក ឃុំ​កំពង់​លួង ខេត្តកណ្តាល ទី​៤. សុះ រ​សេត ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​វិហារ​សំបូរ ខេត្ត​ត្បូងឃ្មុំ ទី​៥. ឡោះ រ៉​យ៉ា ប្រុស​២៧​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ព្រះ​ស្តេច ខេត្ត​បាត់ដំបង ទី​៦. ឈ្មោះ​ជា ណាវី ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្តារ​ ខេត្ត​កំពង់​ឆ្នាំង។ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជាមួយ​នឹង​វត្ថុតាង​មាន ម៉ូតូ​៤​គ្រឿង ទូរស័ព្ទ​៨​គ្រឿង។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ ក្រោយពី​ ធ្វើ​ការ​សាកសួរ ជនសង្ស័យ​ទាំង​៦​នាក់​បាន​សារភាព​ថា ក្រុម​បក្សពួក របស់​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​ឆបោក ប្រជាពលរដ្ឋ​ពិតមែន ទើបបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ ២០១៦​នេះ៕

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ

ជន​សង្ស័យ​៦​នាក់ ​ត្រូវ​បាន​​ឃាត់​ខ្លួន​ ​ក្រោយ​ពី​ឆបោក​​ប្រជាពលរដ្ឋ​២ភូមិ