ក្រសួងពាណិជ្ជកម្ម​ បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា(Update)​

ក្រសួងពាណិជ្ជកម្ម​ បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា(Update)​



ភ្នំពេញ​ ៖​ ក្រសួងពាណិជ្ជកម្ម​ បាន​បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា ​នៃ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​កំណែទម្រង់ និង​បញ្ហា​ប្រឈម​នានា ដោយមាន​ការចូលរួម​ពី​សិស្ស​-​និស្សិត​គ្រឹះស្ថាន​ឧត្តម​សិ​ក្សា មន្ត្រីរាជការ និង​អ្នក​ជំនាញ​អាជីព​មកពី​វិស័យ​ឯកជន។
វេទិកា​នេះ​មានការ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ​ចំនួន​២​រូប​ គឺ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោក ​ស៊ុន ចាន់ថុល​ បាន​មានប្រសាសន៍ថា​ នេះ​គឺជា​លើក​ទី​៧​ហើយ​ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​សិក្ខ​សាលា​ស៊េរី​នេះ​ ក្រោម​ប្រធាន​បទ​ផ្សេងៗ​គ្នា​ ហើយ​ថ្ងៃនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ត​ថា​ វេទិកា​នេះ​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ និង​ពាណិជ្ជកម្ម ដែល​ផ្តល់​ការ​យល់​ដឹង​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ជូន​សិស្ស​-​និស្សិត​កម្ពុជា និង​វិស័យ​ឯកជន អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​កំណែទម្រង់​នានា និង​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្លុះបញ្ចាំង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែម​ថា ​ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើកស្ទួយ​ផលិតផល​របស់​ប្រជាកសិករ​ និង​អ្នក​ជំនួយ​ដែល​មក​បណ្ដាក់​ទុន​នៅ​កម្ពុ​ជា​ ពិសេស​ក្រសួង​បាន​ចូលរួមចំណែក​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​បក្សពួក​តាមរយៈ​ការ​ប្រឡង​ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ និង​ការតែងតាំង​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​។

​ក្រៅពីនេះ ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​ការ​ចុះ​បញ្ជិកា​ពី​១​សប្ដាហ៍​ទៅ​១០​ថ្ងៃ​មក​នៅត្រឹមតែ​១​ម៉ោង​តាមរយៈ​អន​ឡាញ ​និង​ធ្វើ​ប្រតិកម្ម​អំណាច​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ ដើម្បី​សម្រួល​ដល់​អ្នក​ធុរកិច្ច​ផងដែរ។ ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​វិញ ​លោក​រដ្ឋមន្ត្រី ​ហង់​ ជួនណា​រ៉ុ​ន​ បាន​លើក​ឡើង​ពី​ការ​កែ​ទម្រង់​នានា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះមាន​គុណភាព​។

ជាក់ស្តែង​ក្រសួង​បាន​កំណែ​ទម្រង់​តាមរយៈ​ការ​ប្រឡង​បាក់​ឌុប​ប្រកបដោយ​គុណភាព ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ពី​ថ្នាក់ក្រោម​ទៅ ​ព្រោះថា​ការ​កំណែ​ទម្រង់​ប្រឡង​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ឲ្យ​សិស្ស​ខំ​រៀន​មិនមែន​ដល់​ជិត​ឆ្នាំ​ប្រឡង​ទើប​ខិត​ខំ​រៀន​នោះ​ទេ​។​ លោក​បន្ត​ថា ​បើកាលណា​សិស្ស​មាន​ចំណេះ​ដឹង​មូលដ្ឋានគ្រឹះ​រឹងមាំ​ហើយ​ ពេល​ទៅ​ដល់​វិទ្យាល័យ ​និង​ឧ​ត្ត​មសិ​ក្សា ​នឹង​ធ្វើ​ឲ្យ​គេ​ងាយស្រួល​ក្នុង​ការ​សិក្សា​៕ក្រសួងពាណិជ្ជកម្ម​ បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា(Update)​
ក្រសួងពាណិជ្ជកម្ម​ បើក​វេទិកា​ពិភាក្សា​អំពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា(Update)​