រណ្ដៅ​អាជីវកម្ម​រ៉ែ​មាស កំពុង​វាយលុក​យ៉ាង​ខ្លាំង​នៅ​លើ​ជួរ​ភ្នំ​៥៣

រណ្ដៅ​អាជីវកម្ម​រ៉ែ​មាស កំពុង​វាយលុក​យ៉ាង​ខ្លាំង​នៅ​លើ​ជួរ​ភ្នំ​៥៣

បាត់ដំបង​ ៖​ អាជីវកម្ម​រ៉ែ​មាស​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ​ កំពុង​ប្រជែង​គ្នា​យ៉ាង​ប្រដំប្រសង​ ​​​យ៉ាង​រលូន​នៅ​លើ​ជួរ​ភ្នំ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ថៃ ដោយ​មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​យាមកាម​យ៉ាង​តឹងរ៉ឹង​ថែម​ទៀត​ផង​ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា​អាច​ជា​ការ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​ដែរ​ ទើប​បាន​ជា​ការងារ​នេះ​មាន​សភាព​ជា​ធម្មតា​ បន្ទាប់ពី​​មន្ទីរ​ជំនាញ​បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​ផ្អាក​សកម្មភាព​រួចមក។

ទីតាំង​អាជីវកម្ម​រ៉ែ​មាស​​ខាង​លើ ​​​ស្ថិតនៅ​ចំណុច​ភ្នំ​៥៣ ​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ​មាន​ក្រុមហ៊ុន និង​អាជ្ញាធរ រួម​ទាំង​សមត្ថកិច្ច​ក្នុង​តំបន់ បាន​និង​កំពុង​ចាប់​ដៃ​គ្នា​បំផ្លាញ​យក រ៉ែ​មាស​នៅ​ក្នុង​តំបន់​នេះ ​ដោយ​គ្មាន​ការ​បង្ក្រាប និង​ទប់ស្កាត់​ពី​ខាង​ជំនាញ​ណាមួយ​ទាល់​តែ​សោះ។

ប្រភព​ដដែល​បាន​បន្ត​ថា ដុំ​ថ្ម​រ៉ែ​មាស​ដែល​គេ​យក​បាន​ពី​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង និង​ដី​ភ្នំ​ក្នុង​តំបន់​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន ​និង​សហគមន៍​ដែល​មាន​ច្បាប់ ​និង​មិន​មាន​ច្បាប់​បាន​កំពុង​ជីក​យក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ពាសវាលពាសកាល​នៅ​លើ​ជួរ​ភ្នំ​៥៣​នេះ​ ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​មានការ​ដាក់​ពង្រាយ​នូវ​កម្លាំងយោធា ​ដែល​មាន​បំពាក់​ដោយ​អាវុធ​ ទំនើប​ៗ​ដើម្បី​ឈរ​យាមកាម​ការពារ​យ៉ាង​តឹងរ៉ឹង​ថែមទៀត​ ដោយ​មិន​ងាយ​នឹង​នរណា​ម្នាក់​ចេញ​ចូល​ទៅ​ផ្ដិត​យក​រូបភាព​ទៅ​តាម​ទំនើង​ចិត្តបាន​ងាយ​ៗ​នោះ​ទេ ដែល​មើល​ទៅ​វា​ហាក់បីដូចជា​តំបន់​ផ្ដាច់​ខ្លួន ឬ​ក៏​ជា​តំបន់​អបគមន៍​យ៉ាង​ដូច្នេះ​ដែរ។ សូម្បីតែ​ខាង​ជំនាញ​ក៏​សឹងតែ​មិន​ចង់​ហ៊ាន​ចូល​ទៅ​មើល​បទល្មើស​ទាំងនោះ​ដែរ ដោយសារតែ​ខ្លាច​នឹង​ចុង​កាំភ្លើង​ច្រូងច្រាង ​ដែល​អ្នក​កាន់​អាវុធ​ទាំងនោះ​គឺ​មាន​យោធា​ភូមិភាគ​៥ និង​យោធា​សឹក​រង​ស្រុក​ភ្នំព្រឹក​ នៅចាំ​ការពារ​ ហើយ​ក៏​មាន​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​ជា​រនាំង​បិទបាំង​នៅ​ពីក្រោយ​ក្នុង​បទល្មើស​នេះ​ផង​ដែរ។

ប្រជាពលរដ្ឋ​​​សង្កត់ធ្ងន់​ថា ភាព​អនាធិបតេយ្យ​នៃ​បទល្មើស​ខាងលើ​គឺ​បាន​និង​កំពុង​បញ្ចេញ​សកម្មភាព​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​ជាក់ស្ដែង​ពលរដ្ឋ ​រស់នៅ​ក្នុង​តំបន់​ជិតៗ​កន្លែង​នោះ​ថា មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ក្នុង​ខេត្តបាត់ដំបង ធ្វើការ​បង្ក្រាប​មុខ​ជំនួញ​នេះ​នោះទេ ធ្វើ​ឲ្យ​ការរុករក​រ៉ែ​មាស​ខុសច្បាប់​នេះ​ កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើងៗ​គួរឲ្យ​បារម្ភ​ជាទីបំផុត។

ជុំវិញ​បញ្ហា​នេះ​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា កាលពី​អំឡុង​ដើមខែ​មីនា ឆ្នាំ​២០១៦​នេះ ​លោក​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​បណ្ដា​សាលាស្រុក​គ្រប់​ស្រុក​ ដើម្បី​ឲ្យ​ជួយ​សហការ​ក្នុង​ការ​ទប់ស្កាត់​រាល់​ការ​ជីក​កកាយ​អាចម៍ដី​គ្រប់​ប្រភេទ ហើយ​សម្រាប់​ស្រុក​ភ្នំព្រឹក​នេះ​លោក​បាន​កំណត់​ថ្ងៃ​ឱសានវាទ​ក្នុង​រយៈពេល​១៥​ថ្ងៃ គឺ​ស្នើ​សុំ​ឲ្យ​បិទ​អាជីវកម្ម​រុករក​រ៉ែ​មាស​នេះ​ទាំងអស់ ដើម្បី​ឲ្យ​រត់​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​បន្ត ប៉ុន្តែ​​​​នៅ​ពេល​នោះ​ខាង​​អាជ្ញាធរ​ស្រុក​ក៏បាន​រាយ​ការណ៍​មកវិញ​ថា ពួកគេ​បិទ​ និង​ផ្អាក​សកម្មភាព​អស់ហើយ ប៉ុន្តែ​មិនបាន​រុះរើ​រោង​នោះ​ទេ​ ដោយ​សុំ​រក្សាទុក​នៅ​កន្លែង​ដដែល​ដើម្បី​រត់​ច្បាប់​ឲ្យ ​នឹង​បន្ត​អាជីវកម្ម​តទៅទៀត ដោយ​លោក​មិនបាន​ដឹង​ថា​ពួកគេ​នៅតែ​បន្ត​លួច​ធ្វើ​អាជីវកម្ម​នេះ​ដដែល​សោះ។ ដូច្នេះ​លោក​អាច​និយាយ​បាន​ថា នេះ​គឺជា​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​អាជ្ញាធរ​យ៉ាងពិត​ប្រាកដ ដូច្នេះ​ផែនការ​របស់​លោក​គឺ ​ស្នើសុំ​អនុសាសន៍​ពី​លោក​អភិបាលខេត្ត​ដើម្បី​សុំ​ចេញ​សារាចរ​ឱសានវាទ​មួយទៀត ដើម្បី​ទុក​រយៈពេល​១៥​ថ្ងៃជា​លើក​ទី​ពីរ បើ​មិន​អនុវត្តតាម​សារាចរ​ណែនាំ​នេះ​ទេ​លោក​នឹង​ប្រើ​កណ្ដាប់​ដៃ​ដែក ​ចេញ​បញ្ជា​ឲ្យ​រុះ​រើចេញ​ទាំងអស់​តែ​ម្ដង។

បញ្ហា​នេះ​ក៏​មាន​ប្រភព​ជាច្រើន​កំពុងតែ​រង់ចាំ​មើល​ថា តើ​លោក​ប្រធាន​មន្ទីរ​អាច​មាន​វិធានការ​ទប់ស្កាត់​លើ​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​នេះ​បានទេ ?៕