លោក​អភិបាលស្រុក​អន្លង់វែង នាំ​យក​អំណោយ​កាកបាទក្រហម​កម្ពុជា​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

លោក​អភិបាលស្រុក​អន្លង់វែង នាំ​យក​អំណោយ​កាកបាទក្រហម​កម្ពុជា​ចែក​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ លោក​ ហោ​ជិន វ​រះ​យុទ្ធ អភិបាល​ នៃ​គណៈ​អភិបាលស្រុក​អន្លង់វែង លោក ​ប៉ើយ សារឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ​និង​លោកស្រី​មេភូមិ បាន​នាំ​យក​អំណោយ​កាកបាទក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ចំណុច​ភូមិ​ត្រពាំង​តាវ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​មាន​ករណី​ដុត​ផ្ទះ​ទំហំ​៥​ម៉ែត្រ ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី។

ហេតុការណ៍​ភ្លើង​ឆេះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦ ចំណុច​ភូមិ/ឃុំ​ខាងលើ ក្នុង​ក្រុម​គ្រួសារ​មួយ​មាន​ប្តី​ឈ្មោះ ​ញិ​ល ប៊ុនធឿន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ។ ប្រពន្ធ​ឈ្មោះ​ គុណ អ៊ុក ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​កូន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ។ ប្តី​ប្រពន្ធ​២​នាក់​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ហើយ​ចុះ​ចោលផ្ទះ​ ដោយ​ប្រពន្ធ​រត់​ទៅ​នៅផ្ទះ​ជាមួយ​ម្តាយ​បង្កើត​នៅ​ភូមិ/ឃុំ​ខាងលើ ពេលនោះ​បុរស​ជា​ប្តី​ក៏​ទៅតាម​ដែរ​ ដោយ​រស់​នៅ​បាន​ប្រហែល​២​ខែ ទុក​ផ្ទះ​របស់​ខ្លួន​ចោល​ក៏​មាន​គំនិត​រក​លក់​ផ្ទះ​ ដោយ​គេ​ឲ្យ​តម្លៃ​មួយ​លាន​រៀល តែ​ប្រពន្ធ​មិន​ព្រម​លក់ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ​បុរស​ជា​ប្តី​បាន​យក​ភ្លើង​ទៅ​ដុត​ចោល​តែម្តង​ទៅ​។​ ចំណែក​សម្ភារៈ​ខូចខាត​រួមមាន ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស​ និង​កង់​១​គ្រឿង តុ​បាយ​១ សម្ភារៈ និង​ខោអាវ​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក​ ហោ​ជិន វ​រះ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ទៀត​ថា អំណោយ​កាកបាទ​ក្រហម​កម្ពុជា​យក​មក​ចែក​ជូន​នៅ​ពេល​នេះ​រួមមាន ​អង្ក​៣០​គីឡូក្រាម ភួយ​១ មុង​១ ក្រមា​១ តង់​១​ទឹកត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ និង​ថវិកា​១០​ម៉ឺន​រៀល ហើយ​ក្នុង​នោះ​ដែរ លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ជួយឧបត្ថម្ភ​៦០.០០០​រៀល​ផង​ដែរ។ លោក​អភិបាល​ នៃ​គណៈ​អភិបាលស្រុក​អន្លង់វែង នៅ​ពេល​ដែល​លើក​ផ្ទះ លោក​នឹង​ជួយ​ស័ង្កសី​ចំនួន​២០​សន្លឹក​ទៀត​ផង​។​ លោក​ ហោ​ជិន វ​រះ​យុទ្ធ អភិបាលស្រុក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា អំណោយ​ទាំងនេះ តិចតួច​ពិតមែន ក៏ប៉ុន្តែ​បាន​ជួយ​ដោះស្រាយ​បាន​មួយ​កម្រិត​ផង​ដែរ​៕