ស្លឹក​ត្របែក​អាចព្យាបាល​ជំងឺឈឺធ្មេញ​រហ័សបំផុត

ស្លឹកត្របែកមាន​គុណសម្បត្តិ​ក្នុងការប្រឆាំង​នឹង​ការ​រលាក, ប្រឆាំងនឹង​មេរោគ, កាត់បន្ថយការ​ឈឺធ្មេញ, ព្យាបាលជំងឺអញ្ចាញ​ធ្មេញ។
នៅក្នុងស្លឹកត្របែកក៏មាន​ផ្ទុកនូវ​សារធាតុ astringents ដែលអាចជួយ​បង្រួម​ចន្លោះអញ្ចាញធ្មេញនិង​បំបាត់​ការ​ឈឺធ្មេញ។

ដូច្នេះហើយរាល់ពេល​ដែលមានអាការៈ​​ឈឺធ្មេញ អ្នក​អាច​ប្រើប្រាស់វិធីមួយចំនួន​នៅ​ខាង​ក្រោម​នេះ​​បាន៖

– យក​ស្លឹក​ត្របែក​ដែល​បុក​ម៉ត់មក​លាប​ត្រង់​អញ្ចាញ​ធ្មេញ​ដែល​មានបញ្ហា ឬ​ត្រង់​ធ្មេញ​ដែល​ឈឺ។
– យក​ស្លឹក​ត្របែក​លាង​ទឹក​ឲ្យ​ស្អាត រួច​បុក​បញ្ចូល​ជាមួយ​អំបិលបន្តិច ព្រម​ទាំងលាយជាមួយ​ទឹក​ក្តៅ។ បន្ទាប់មកប្រើ​សំលីកប្បាល​
ជ្រលក់​ ហើយ​ញាត់​ចូល​កន្លែង​ដែលឈឺ។

លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​កាត់បន្ថយ​ជំងឺឈឺធ្មេញឲ្យ​កាន់តែ​រហ័ស​អ្នក​អាច​ប្រើ​វិធី​ផ្សេងក៏បាន៖
– ប្រើ​ទឹកកក​មក​ស្អំ​ថ្ពាល់​ចំកន្លែង​ដែលឈឺ នោះ​វានឹង​ជួយ​កាត់បន្ថយ​ការ​ឈឺធ្មេញ​ និង​មិន​ឲ្យ​ហើម​បាន​ដូចគ្នា។
– បុកខ្ទឹម​សស្ងួត​លាយជាមួយ​នឹង​អំបិលបន្តិច ហើយយក​ទៅ​បិត​កន្លែដែល​ឈឺ វា​នឹង​ជួយ​បំបាត់​ការ​ឈឺចាប់​ធ្មេញនិងព្យាបាល​ការ​ឆ្លង​
រោម​ថែម​ទៀ។
– បុក​ខ្ញីឲ្យ​ម៉ត រួច​យក​ទៅ​បិត​ត្រង់​កន្លែង​ដែល​ឈឺតែម្តង ធ្វើ​បែបនេះ​ពីទៅបី​ដង​វា​នឹង​ជួយប្រឆាំង​ការ​រលាក, បំបាត់ការ​ឈឺចាប់​យ៉ាង​
ប្រសើរ៕

ប្រភព៖ iknow

  • ស្លឹក​ត្របែក​អាចព្យាបាល​ជំងឺឈឺធ្មេញ​រហ័សបំផុត已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:សុខភាព
Tags: