ពានសុខ អាន ៖ ​ខ្លាំង​ប៉ះ​ខ្លាំង​រវាង​​​ដូន​កែវ​​ និង​​បូរីជលសារ​​សប្ដាហ៍​ទី៦

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ឯក​ឧត្ដម​​​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​ក្រោម​អាយុ​​១៩​ឆ្នាំ​ បាន​ឈាន​ដល់​សប្ដាហ៍​ទី៦ ហើយ​​ ដែល​ថ្ងៃ​សៅរ៍​ ទី១៩ ខែ​មីនា ឆ្នាំ​២០១៦ ​នេះ​ក្រុម​កំពូល​តារាង​​​​ស្រុក​ដូន​កែវ ​ប៉ះ​ជើង​ខ្លាំង​លេខ ២ ​ស្រុក​បូរីជលសារ​​​​នា​វេលា​ម៉ោង ២​រសៀល​នៅ​មជ្ឈមណ្ឌល​កីឡា​​ខេត្ត​តាកែវ(​វត្ត​ឈើទាល)។

 ពានសុខ អាន ៖ ​ខ្លាំង​ប៉ះ​ខ្លាំង​រវាង​​​ដូន​កែវ​​ និង​​បូរីជលសារ​​សប្ដាហ៍​ទី៦ក្រុម​កីឡា​ករ ដូន​កែវ

 

​ក្រុម​របស់​ស្រុក​ ដូន​កែវ បើក​ការ​ប្រកួត​ចំនួន ៥​លើក​កន្លង​មក​មិន​ទាន់​ស្គាល់​បរាជ័យ​​​​ម្ដង​ណា​ឡើយ​។ ​លោក​ ផាន់ ចាន់​ផាត ​​ជា​គ្រូ​បង្វឹក​ក្រុម​មួយ​នេះ​​​បាន​អះអាង​ថា ក្រុម​របស់​លោក​សំបូរ​​ដោយ​កីឡាករ​មាន​ទេព​កោសល្យ​​ ហើយ​​ភាគ​ច្រើន​​មាន​អាយុ​ក្រោម​​​ ១៧​ឆ្នាំ​។

 

​ចំណែក​ក្រុម​​​​របស់​ស្រុក​បុរី​ជលសារ​​បើក​ការ​ប្រកួត​ ៥​លើក​កន្លង​មក​ឈ្នះ​ ៣​ស្មើ​​ ១​ចាញ់១​ កំពុង​ឈរ​លេខ ២​មាន ១០​ពិន្ទុ​។

 

 

តារាង​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី៦

កាល​បរិច្ឆេទ​

ក្រុម​

ប៉ះ​

ក្រុម​

ម៉ោង​

ទីលាន​

១៩/០៣​/១៦

ស្រុក​បុរី​ជលសារ​

ប៉ះ​

ដូន​កែវ​

:០០​

ឈើទាល​

ស្រុក​ព្រៃកប្បាស​

ប៉ះ​

ស្រុក​សំរោង​

:៤៥​

ឈើទាល​​

២០​/០៣​/១៦

ស្រុក​អង្គរ​បុរី​

ប៉ះ​

ត្រាំកក់​

៨​:០០​(ព្រឹក​)​

គរុកោសល្យ​

ស្រុក​បាទី​

ប៉ះ​

ស្រុក​ទ្រាំង​

:០​០​

ឈើទាល​

ស្រុក​កោះ​អណ្ដែត​

ប៉ះ​

ស្រុក​គីរីវង់​​

:៤៥​

ឈើទាល​​

 

 

តារាង​ចំណាត់​ថ្នាក់​​សប្ដាហ៍​ទី​៥​

.រ​

ឈ្មោះ​ក្រុម​

ចំនួន​ប្រកួត​

គ្រាប់​បាល់​ចំណេញ​

ពិន្ទុ​

១​

ស្រុក​ដូន​កែវ

៥​

២២​

១៥​

ស្រុក​បូរីជលសារ

៥​

៦​

១០​

ស្រុក​​ត្រាំកក់​

៥​

១០​

៤​

ស្រុក​បាទី

​​៥​

៩​

៩​

៥​

ស្រុក​គីរីវង់​

៥​

៣​

៩​

៦​​

ស្រុក​សំរោង

៥​

២​

៩​

៧​

ស្រុក​អង្គរ​បុរី​

​​៥​

-២​

៨​

ស្រុក​កោះ​អណ្ដែត​

៥​

- ១៣​

​​៥​

៩​

ស្រុក​​ទ្រាំង

៥​

-១៤​

០​

១០​

ស្រុក​ព្រៃកប្បាស​

៥​

-១៩​

 អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​