Arsenal ​អាច​យក​៣​ពិន្ទុ​ក្នុង​ដី Everton ​បាន​អត់​ល្ងាច​នេះ?

នៅ​ម៉ោង​៧:៤៥​នាទី​ល្ងាច​នេះ ​ក្រុម​ Everton ​នឹង​ត្រូវ​បើក​ទ្វារ​​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League ។ ចាំ​មើល​ថា​តើ​ក្រុម​ណា​ជា​អ្នក​រក​បាន​៣​ពិន្ទុ?

 

Arsenal ​អាច​យក​៣​ពិន្ទុ​ក្នុង​ដី Everton ​បាន​អត់​ល្ងាច​នេះ?

 

សម្ដី​គ្រូ​បង្វឹក

លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុម Everton ​បាន​និយាយ​ថា​៖ “Arsenal ​ជា​មួយ​នឹង​បទ​ពិសោធន៍​ដែល​ពួកគេ​មាន វា​មិនមែន​ជា​បញ្ហា​សម្រាប់​ពួកគេ​ឡើយ បើ​ទោះ​បី​ជា​ចាញ់​ប៉ុន្មាន​ប្រកួត​កន្លង​មក​ក៏​ដោយ។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា Arsenal ​នៅ​តែ​ជា​ក្រុម​មួយ​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ដដែល”។

 

ចំពោះ​លោក Arsene Wenger ​វិញ ​បាន​និយាយ​ដែរ​ថា​៖ “នៅ​ពេល​នេះ រឿង​តែ​មួយ​គត់​ដែល​យើង​ត្រូវ​សម្រេច​ឱ្យ​បាន​គឺ​ការ​យក​ឈ្នះ Everton ។ វា​ពិត​ជា​ពិបាក ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ Premier League ​មិន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ យើង​កំពុង​ស្ថិត​ក្នុង​កន្លែង​មួយ ដែល​យើង​នៅ​មាន​សង្ឃឹម”។

 

ជើង​កីឡាករ

កីឡាករ​របស់ Everton ​ដូចជា Bryan Oviedo , Kevin Mirallas ​និង ​Gareth Barry ​សុទ្ធ​តែ​មិន​អាច​ចូល​លេង​បាន​ក្នុង​ប្រកួត​យប់​នេះ ខណៈ​ដែលMuhamed Besic ​ប្រហែល​​ជា​ចូល​លេង​បាន​វិញ បន្ទាប់​ពី​ខកខាន​ដោយសារ​របួស​តាំង​ពី​ខែ​មករា​មក។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​នៅ​ល្ងាច​នេះ​អាច​ជា​ Robles ; Coleman , Funes Mori , Jagielka , Baines ; Cleverley , Besic , Lennon , McCarthy , Barkley ​និង​ Lukaku ។

 

ងាក​ទៅ​ខាង Arsenal ​វិញ ​មាន​កីឡាករ​ដល់​ទៅ​៦​នាក់​ឯណោះ​ដែល​អវត្តមាន​នៅ​ល្ងាច​នេះ​គឺ Aaron Ramsey , Jack Wilshere , Petr Cech , Santi Cazorla , Mathieu Flamini ​និង​ Alex Oxlade-Chamberlain ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Ospina; Bellerin, Koscielny, Mertesacker, Monreal; Elneny, Coquelin; Campbell, Ozil, Sanchez ​និង​ Giroud ។

 

ប្រវត្តិ​ជួប​គ្នា

ក្នុង​ពាន Premier League ​១៧​ប្រកួត​ចុង​ក្រោយ​នេះ ក្រុម​ Everton ​អាច​យក​ឈ្នះ Arsenal ​បាន​តែ​ម្ដង​គត់ ​ដោយ​ក្រៅ​ពី​នេះ​ចាញ់​១០​ដង​ស្មើ​គ្នា​៦​ដង។ បើ​និយាយ​ពី​៣​ប្រកួត​ចុង​ក្រោយ​វិញ Arsenal ​ឈ្នះ​ទាំង​៣​ប្រកួត ដោយ​ស៊ុត​ចាប់​ពី ២​គ្រាប់​ឡើង។

 

តារាង​ប្រកួត​របស់​ក្រុម​នៅ​ល្ងាច​នេះ៖

 

Arsenal ​អាច​យក​៣​ពិន្ទុ​ក្នុង​ដី Everton ​បាន​អត់​ល្ងាច​នេះ?

 

អត្ថបទ៖ មុន្នី រម្យ