គន្លឹះ​១០​យ៉ាង​អនុវត្ត​ហើយ​ ធានា​អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​

​សព្វ​ថ្ងៃ​លោក​ Grant Cardone ជា​សេដ្ឋី​មួយ​រូប​ដែល​មាន​ប្រាក់​ដល់​ទៅ​រយ​លាន​ដុល្លារ​​ ហើយ​រឿង​ដែល​អស្ចារ្យ​នោះ​គឹ​ កាល​ដែល​គាត់​មាន​អាយុ​២១​ឆ្នាំ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ដាច់​យ៉ៃ​ និង​ ជំពាក់​បំណុល​គេ​ជា​ច្រើន​ តែ​លុះ​មក​ដល់​អាយុ​៣០​ឆ្នាំ​គាត់​បាន​ក្លាយ​ជា​សេដ្ឋី​ប្រាក់​លាន​ដុល្លារ​មួយ​រូប​ គួរ​ឲ្យ​សរសើរ​ ។ ហើយ​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​គាត់​បាន​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា​ ដើម្បី​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​ ដូច​រូប​គាត់​ដែរ​ ៖

១.រត់​រក​លុយ​​ ៖

ក្នុង​សម័យ​សេដ្ឋកិច្ច​បច្ចុប្បន្ន​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​សេដ្ឋី​ដោយ​គ្រាន់​តែ​សន្សំ​ប្រាក់​មួយ​មុខ​នោះ​ទេ​ ។ ជំហាន​ដំបូង​ដើម្បី​ក្លាយ​ជា​សេដ្ឋី​ អ្នក​ត្រូវ​ផ្ដោត​លើ​ការ​បង្កើន​ចំណូល​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​ ។ គាត់​បាន​លើក​ឡើង​ថា​ “ប្រាក់​ចំណូល​របស់​ខ្ញុំ​​ដំបូង​បាន​ត្រឹម ៣០០០​ដុល្លារ​​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​​ តែ​៩​ឆ្នាំ​ក្រោយ​មក​ចំណូល​របស់​ខ្ញុំ​កើន​ឡើង​ ២០០០០ដុល្លារ​ក្នុង​មួយ​ខែ​ ។

២.កុំ​សម្ញែង​សម្ភារៈ​អួត​គេ​ ចាំ​ពេល​​មាន​ច្រើន​ពិត​ចាំ​បង្ហាញ​គេ​ ៖
លោក​Grant Cardone បាន​ប្រាប់​ថា​ គាត់​មិន​បាន​ចំណាយ​លុយ​ទិញ​ឡាន​ទំនើប​ឬ​នាឡិកា​ល្អ​ៗ ដើម្បី​សម្ញែង​គេ​នោះ​ទេ​ គឺ​គាត់​ចាំ​រហូត​ដល់​ពេល​ដែល​អាជីវកម្ម​&ការ​វិនិយោគ​របស់​គាត់​​​​មាន​​ចំណូល​យ៉ាង​ច្រើន​ ។ “ខ្ញុំ​នៅ​តែ​ជិះ​ឡាន​ Toyota Camryរបស់​ខ្ញុំ​ បើ​ទោះ​បី​ខ្ញុំ​ជា​សេដ្ឋី​ក៏​ដោយ​” គាត់​បន្ថែម​ ។ ក្នុង​ចំណុច​នេះ​គាត់​ចង់​ប្រាប់​អ្នក​ថា​ បើ​សិន​ជា​អ្នក​ទើប​តែ​មាន​លុយ​បន្តិច​បន្តួច​កុំ​ទៅ​យក​អួត​គេ​ ចាំ​មាន​ច្រើន​ចាយ​មិន​អស់​ ភាព​ឡូយ​ឆាយ​នឹង​គង់​តែ​រត់​មក​តាម​ក្រោយ​នោះ​ទេ​ ។

៣.សន្សំ​ដើម្បី​វិនិយោគ​ មិន​មែន​សន្សំ​ដើម្បី​សន្សំ​នោះ​ទេ​ ៖

ហេតុផល​ដ៏​ត្រឹម​ត្រូវ​និង​ឆ្លាត​វ័យ​នោះ​ គឺ​ អ្នក​ត្រូវ​សន្សំ​លុយ​ដើម្បី​យក​ទៅ​វិនិយោគ​បន្ត​ អ្នក​ត្រូវ​ដាក់​លុយ​ក្នុង​គណនី​សម្រាប់​វិនិយោគ ហើយ​មិន​ប្រើ​ប្រាស់​វា​នោះ​ទេ​ បើ​ទោះ​បី​ពេល​ចាំ​បាច់​ក៏​ដោយ​, ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ព្យាយាម​បង្កើត​ប្រភព​ចំណូល​ផ្សេង​ៗ​ឲ្យ​កាន់​តែ​ច្រើន​(ចំណុច​ទី១​) ។

៤.ជៀស​វាង​បំណុល​ដែល​មិន​បង្កើត​លុយ​ឲ្យ​អ្នក​ ៖

​អ្នក​គួរ​ដាក់​វិន័យ​ខ្លួន​ឯង​ អ្នក​មិន​គួរ​ប្រើ​បំណុល​ដែល​មិន​បង្កើត​លុយ​ដល់​អ្នក​នោះ​ទេ​ ។ គាត់​បាន​និយាយ​ថា​ “ខ្ញុំ​ខ្ចី​លុយ​សម្រាប់​ទិញ​ឡាន​ពីព្រោះ​តែ​ខ្ញុំ​ដឹង​ថា​វា​នឹង​ចូល​រួម​ចំណែក​បង្កើន​ប្រភព​ចំណូល​របស់​ខ្ញុំ​” ។ចំពោះ​អ្នក​មាន​គេ​ប្រើ​បំណុល​សម្រាប់​ការ​វិនិយោគ​របស់​គេ​ និង​ ដើម្បី​បង្កើន​លំហូរ​សាច់​ប្រាក់​ ចំណែក​ឯ​អ្នក​ក្រ​វិញ​តែង​ប្រើ​បំណុល​ដើម្បី​យក​មក​អួត​ឲ្យ​គេ​សរសើរ​ថា​ខ្លួន​ជា​អ្នក​មាន​ តែ​បំណុល​របស់​អ្នក​ក្រ​នោះ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​មាន​កាន់​តែ​មាន ។

៥.ចាត់​ទុក​លុយ​ដូច​ជា​គូស្នេហ៍​ពូកែ​ប្រច័ណ្ឌ​របស់​អ្នក​ ៖

មនុស្ស​រាប់​លាន​នាក់​​ចង់​ក្លាយ​ជា​អ្នក​មាន​ ឬ មាន​សេរីភាព​ខាង​ហិរញ្ញវត្ថុ​ តែ​មាន​តែ​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​ចាត់​ទុក​ប្រាក់​ជា​អាទិភាព​ដូច​ជា​គូស្នេហ៍​ពូកែ​ប្រច័ណ្ឌ​របស់​ពួក​គេ​ ។ លុយ​ក៏​ដូច​ជា​គូស្នេហ៍​អ្នក​អ៊ឺចឹង​ បើ​អ្នក​មិន​រវីរវល់​ឬ​ផ្ដល់​អាទិភាព​​ទី១​ដល់​គេ​នោះ​ទេ​ គេ​នឹង​ទៅ​រក​អ្នក​ផ្សេង​ដែល​ចាត់​ទុក​គេ​ជា​មនុស្ស​អាទិភាព​ទី​១​ ។ ​ ​​​

៦.លុយ​មិន​ដែល​ចេះ​ដេក​នោះ​ទេ​ ៖

លុយ​មិន​ដែល​ដឹង​ថា​ពេល​​នេះ​ម៉ោង​ប៉ុន្មាន បុណ្យ​អ្វី​​ ឬ ថ្ងៃ​​អ្វី​នោះ​ទេ​ ហើយ​អ្នក​ក៏​មិន​ត្រូវ​ស្គាល់​ដូច​គ្នា​ ។ លុយ​ស្រលាញ់​មនុស្ស​ដែល​មាន​ក្រម​សីលធម៌​ការងារ​ល្អ ដែល​បំពេញ​ការងារ​អស់​លទ្ធភាព​ ។ លោក​Cardone កាល​អាយុ​២៦​ឆ្នាំ​ គាត់​ជា​អ្នក​លក់​រាយ​មួយ​រូប​ក្នុង​ហាង​មួយ​ដែល​តែង​តែ​បិទ​នៅ​ម៉ោង​៧​យប់​ តែ​​គាត់​ខុស​ពី​អ្នក​ដទៃ​ ជា​ញឹកញាប់​គេ​តែង​ឃើញ​គាត់​នៅ​ហាង​ដល់​ម៉ោង​១១​យប់​ ដើម្បី​ព្យាយាម​លក់​បន្ថែម​បង្កើន​ចំណូល​ ។​​​​

៧.លុប​ការ​គិត​បែប​អ្នក​ក្រ​ដែល​គិត​មិន​ត្រឹម​ត្រូវ​ចោល​ ៖

សេដ្ឋី​មួយ​រូប​នេះ​បាន​និយាយ​ថា​ “ខ្ញុំ​ធ្លាប់​ក្រ​ វា​ពិត​ជា​យ៉ាប់​ណាស់​ ។ ខ្ញុំ​ពិត​ជា​គ្មាន​អ្វី​គ្រប់​គ្រាន់​នោះ​ទេ​ ហើយ​តែង​តែ​គិត​អ្វី​ដែល​ជា​គំនិត​សុញ​នៅ​តែ​ក្រ​​ ដូច្នោះ​(អ្នក)​គួរ​លុប​ចោល​ទាំង​អស់​គំនិត​ដែល​នាំ​ឲ្យ​អ្នក​ក្រ​ ឬ នៅ​តែ​ក្រ​” ។ វា​ដូច​នឹង​ពាក្យ​របស់​លោក​ Bill Gate បាន​និយាយ​ដូច​គ្នា​​”បើ​សិន​ជា​អ្នក​កើត​មក​ក្រ​ មិន​មែន​ជា​កំហុស​របស់​អ្នក​នោះ​ទេ​ តែ​បើ​សិន​ជា​អ្នក​ស្លាប់​ទៅ​វិញ​ក្រ​ នោះ​ទើប​ជា​កំហុស​របស់​អ្នក​”

ចុច​អាន​ ៖

​​៨.ស្វែង​រក​សេដ្ឋី​ណា​ម្នាក់​មក​ជា​គ្រូ​ឬ​បុគ្គល​គំរូ​ ៖

ភាគ​ច្រើន​នៃ​យើង​ទាំង​អស់​គ្នា​តែង​តែ​នៅ​ជាមួយ​មនុស្ស​ឋានៈ​កណ្ដាល​ឬ​ក្រី​ក្រ ដែល​វា​ជា​កត្តា​បង្កើត​ព្រំ​ដែន​នៃ​គំនិត​របស់​យើង​ចំពោះ​ភាព​មាន​បាន​ក្លាយ​ជា​សេដ្ឋី​ ។ អ្នក​ចង់​ក្លាយ​ជា​សេដ្ឋី​អ្នក​ត្រូវ​ដើរ​តាម​ និង​ រៀន​តាម​អ្នក​មាន​ទាំង​នោះ​ ពីព្រោះ​មាន​សេដ្ឋី​ជាច្រើន​ណាស់​ដែល​ចិត្ត​ល្អ​ ហើយ​តែង​តែ​ចែករំលែក​គន្លឹះ​ក្លាយ​ជា​អ្នក​មាន​ដល់​មនុស្ស​ទូទៅ​ ។

៩.ចាប់​ផ្តើម​ឲ្យ​លុយ​របស់​អ្នក​ចេញ​ទៅ​រក​លុយ​ ៖

​​លោក​ Grant Cardone បាន​ប្រាប់​ពី​ដំណើរ​អាជីវកម្ម​និង​ការ​វិនិយោគ​ជា​ច្រើន​របស់​គាត់ ដោយ​ចង់​បញ្ជាក់​ថា​ ការ​វិនិយោគ​ដោយ​ប្រើ​លុយ​ឲ្យ​រក​លុយ​អោយ​អ្នក ធ្វើ​យ៉ាង​ណា​ឲ្យ​លុយ​ទាំង​នោះ​កាន់​តែ​រក​លុយ​បន្ថែម​ឲ្យ​កាន់​តែ​ច្រើន​តាម​ដែល​វា​អាច​ធ្វើ​បាន​ ។
គាត់​បាន​បន្ថែម​ថា​ កាល​នោះ​ការ​វិនិយោគ​ទី​២​របស់​គាត់​ត្រូវ​ការ​លុយ​៥​០០០០​ដុល្លារ​ តែ​ក្រោយ​មក​លុយ​ដែល​បាន​ពី​ការ​វិនិយោគ​នោះ​ គឺ​ បាន​​៥០០០០​ដុល្លារ​ក្នុង​១​ខែ​ រយៈ​ពេល​១០​ឆ្នាំ​ឯណោះ​ ។ ​​

១០.កុំ​ស្រមៃ​ចង់​បាន​ត្រឹម​១​លាន​ដុល្លារ​ ត្រូវ​ចង់​បាន​១០​លាន​ដុល្លារ​ ៖

វា​ជា​កំហុស​មួយ​ដែល​គាត់​បាន​ធ្វើ​ក្នុង​ជីវិត​នេះ​ ដោយ​គាត់​បាន​គិត​តូច​ពេក​គឺ​ដាក់​គោល​ដៅ​ចង់​បាន​ត្រឹម​តែ​ចង់​បាន​១លាន​ដុល្លារ​ប៉ុណ្ណោះ​ កាល​មុន​អាយុ​៣០​ឆ្នាំ​ ។ គាត់​ពិត​ជា​ចង់​លើក​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ហើយ​ ហ៊ាន​គិត​ និង​ ស្រមៃ​ចង់​ក្លាយ​ជា​សេដ្ឋី​ដែល​មាន​លុយ​ច្រើន​ជាង​១​លាន​ដុល្លារ​ ពី​ព្រោះ​លុយ​មិន​ចេះ​បង្រួញ​ចំនួន​នោះ​ទេ​ មាន​តែ​ការ​​គិត​របស់​មនុស្ស​ដែល​បង្រួញ​ចំនួន​លុយ​ដែល​ខ្លួន​ចង់​បាន​ប៉ុណ្ណោះ​ ។

ជា​ចុង​ក្រោយ​សូម​អ្នក​យក​គន្លឹះ​ទាំង​១០​នេះ​យក​ទៅ​អនុវត្ត​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​ ចូរ​អ្នក​កុំ​ចុះ​ចាញ់​កត្តា​ខាង​ក្រៅ​ ចូរ​អ្នក​ជៀស​វាង​បរិបទ​ដែល​អាច​ឲ្យ​អ្នក​មាន​លឿន(GET RICH QUICK SCHEME) ​ដោយ​បំផ្លាញ​អ្នក​ដទៃ​ ចូរ​អ្នក​គោរព​ក្រម​សីល​ធម៏​ ហើយ​ពេល​ដែល​អ្នក​បាន​ក្លាយ​ជា​អ្នក​មាន​ហើយ​ ចូរ​កុំ​ភ្លេច​ចែក​រំលែក​ចំណេះ​ដឹង​ និង​ ជួយ​អ្នក​ដទៃ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​ដូច​អ្នក​ផង​ដែរ​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • គន្លឹះ​១០​យ៉ាង​អនុវត្ត​ហើយ​ ធានា​អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​៣០​ឆ្នាំ​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ជីវិតនិងសង្គម
Tags: