យន្តហោះ​ដឹក​អ្នកដំណើរ​អា​រ៉ាប់​រួម​១​គ្រឿង​ ធ្លាក់​នៅ​ប្រទេស​រុ​ស្ស៊ី​ សម្លាប់​មនុស្ស​ជាង​៦០​នាក់​

​បណ្តាញសារព័ត៌មាន​បរទេស​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ Boeing​ 737​ នៃ​ក្រុមហ៊ុន​ FlyDubai​ របស់​ប្រទេស​អា​រ៉ាប់​រួម​១​គ្រឿង​ បាន​ធ្លាក់​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Rostov-on-Don​ ប្រទេស​រុ​ស្ស៊ី​ សម្លាប់​មនុស្ស​៦២​នាក់​នៅ​ក្នុង​យន្តហោះ​ ។​

​ប្រភព​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា​ យន្តហោះ​ធុន​ Boeing​ 737​ នៃ​ក្រុមហ៊ុន​ FlyDubai​ របស់​ប្រទេស​អា​រ៉ាប់​រួម​ ដែល​ធ្លាក់​នោះ​ មាន​ជើងហោះហើរ​លេខ​ FZ981​ ផ្ទុក​អ្នកដំណើរ​ចំនួន​៥៥​នាក់​ និង​អាកាសយានិក​ ព្រមទាំង​បុគ្គលិក​ក្នុង​យន្តហោះ​ចំនួន​០៧​នាក់​ទៀត​ ត្រឡប់​មក​ពី​ទីក្រុង​ Dubai​ ប្រទេស​អា​រ៉ាប់​រួម​ឆ្ពោះទៅ​ទីក្រុង​ Rostov-on-Don​ ប្រទេស​រុ​ស្ស៊ី​ ដែល​ត្រូវ​កំណត់​ចុះ​ចត​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់​ ប៉ុន្តែ​វា​បាន​អាក់ខាន​ ។​

​គេ​មិន​ទាន់​អាច​បញ្ជាក់​លំអិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​នោះ​ធ្លាក់​ និង​អំពី​អត្តសញ្ញាណ​មនុស្ស​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅឡើយ​ ៕​

យន្តហោះ​ដឹក​អ្នកដំណើរ​អា​រ៉ាប់​រួម​១​គ្រឿង​ ធ្លាក់​នៅ​ប្រទេស​រុ​ស្ស៊ី​ សម្លាប់​មនុស្ស​ជាង​៦០​នាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អា​រ៉ាប់​រួម​១​គ្រឿង​ ធ្លាក់​នៅ​ប្រទេស​រុ​ស្ស៊ី​ សម្លាប់​មនុស្ស​ជាង​៦០​នាក់​

Related