ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន ជាច្រើនកញ្ចប់ នៅក្នុងវត្ត ច្បារអំពៅ

ភ្នំពេញ៖ កម្លាំងល្បាតរបស់ នគរបាលសង្កាត់ច្បារអំពៅទី២ បានឃាត់ខ្លួនជាក់ ស្តែងដែលជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពលក់ដូរថ្នាំញៀន នៅក្នុងបរិវេណវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង២នាក់ មាន ១-ឈ្មោះ នូ​ ដារ៉ា ហៅង៉ោ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ២-ឈ្មោះ ញិល ដារ៉ា ហៅប្រៃ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ។

ក្នុងនោះសមត្ថកិច្ច ដកហូតបានក្រាមសថ្លា មួយកញ្ចប់ធំពីថង់តូច ទូរស័ព្ទ៤គ្រឿង កាបូប1លុយ 45000៛ និងម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2016 ស្លាកលេខ ភ្នំពេញ1FQ-0112 ។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង២នាក់ ឃុំនៅអធិការខណ្ឌដើម្បីកសាង ឯកសារចាត់ការតាមច្បាប់៕

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន ជាច្រើនកញ្ចប់ នៅក្នុងវត្ត ច្បារអំពៅ
ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន ជាច្រើនកញ្ចប់ នៅក្នុងវត្ត ច្បារអំពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត