សង្ឃក្នុងស្រុកថៃ កំពុងប្រឈមមុខគ្រោះថ្នាក់ ធាត់លើសទំងន់ ដោយសារចង្ហាន់

ថៃ៖ ជិតពាក់កណ្ដាលនៃចំនួនសរុបព្រះសង្ឃ ៣០០,០០០ អង្គ ក្នុងប្រទេសថៃ ត្រូវបានប្រទះឲ្យឃើញថា មានជំងឺធាត់ ដោយសារតែការទទួលចង្ហាន់ ភាគច្រើនជាចំនីអាហារផ្អែមៗ ដែលប្រគេនដោយពុទ្ធបរស័ទ ដែលជឿជាក់ថា ការប្រគេនចំណីអាហារទាំងនេះ អាចផ្ដល់នូវសំណាងល្អដល់ពួកគេ នេះបើតាមការសិក្សា។

តាមប្រភពបានឲ្យដឹងថា ចំណីអាហារដែលមានការពេញនិយមខ្លាំង ក្នុងការប្រគេនដល់ព្រះសង្ឃ នៅក្នុងប្រទេសថៃ គឹមានដូចជា ប្រហិតត្រីបំពងដែលមានខ្លាញ់ច្រើន ឬបង្អែមបែបថៃ ដែលចំណីទាំងនេះពិតជាធ្វើឲ្យ ដងខ្លួនរបស់ព្រះសង្ឃ កាន់តែរីកធំឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ តាមការសិក្សាពីសាកលវិទ្យាល័យ Chulalongkorn បានរកឃើញឲ្យដឹងទៀតថា ព្រះសង្ឃជាង ៤៨% នៃចំនួនព្រះសង្ឃសរុប រងនូវជំងឺធាត់ ដែលមានដូចជា មានជាតិកូឡេស្តេរ៉ុលខ្ពស់រហូត ដល់៤២% , ២៣%មានជំងឺលើសឈាម និង ច្រើនជាង១០% មានជំងឺទឹកនោមផ្អែម។

នេះបើតាមគោលការណ៍របស់ប្រទេសថៃ បានឲ្យដឹងថា ថ្លៃថ្នាំព្យាបាលរបស់ព្រះសង្ឃទាំងអស់ ខាងរដ្ឋាភិបាលគឺជាអ្នករ៉ាប់រង ខណៈដែលជាក់ស្ដែង ប្រាក់ទាំងនេះ គឺបានមកពីការប្រមូលពន្ធ។ នៅក្នុងនោះបានឲ្យដឹងទៀតថា  ការចំណាយប្រាក់ទៅលើ ការព្យាបាលព្រះសង្ឃគឹមានជាង ៣០០លានបាត ឬជាង ៨លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១២ ខណៈតួលេខលើការចំណាយ មានការកើនឡើងជាបន្តបន្ទាប់។

យ៉ាងណាមិញ ករណីនេះមិនត្រឹមតែកើតមាននៅក្នុងប្រទេសថៃនោះទេ គឺដូចជា ឆ្នាំ ២០១២ រដ្ឋាភិបាលស្រីលង្កា បានបង្កើត គោលការណ៍ទៅលើ ប្រភេទចំណីអាហារ ដែលប្រជាជនគួរតែប្រគេនដល់ព្រះសង្ឃ ផងដែរ៕

 

សង្ឃក្នុងស្រុកថៃ កំពុងប្រឈមមុខគ្រោះថ្នាក់ ធាត់លើសទំងន់ ដោយសារចង្ហាន់
សង្ឃក្នុងស្រុកថៃ កំពុងប្រឈមមុខគ្រោះថ្នាក់ ធាត់លើសទំងន់ ដោយសារចង្ហាន់

រូបភាពព្រះសង្ឃទទួលចង្ហាន់ពី ប្រជាជនក្នុងប្រទេសថៃ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត