អតីតមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដេកយំននាលដីទាំងស្រវឹង ក្រោយពីយល់ថា ខ្លួនបើកបុកក្មេង (មានវីដេអូ)

អ៊ុយក្រែន៖ មន្ត្រីរដ្ឋាភិបាលម្នាក់របស់ប្រទេសអ៊ុយក្រែន ត្រូវគេថតបានពេលកំពុងយំ ននាលលើ កម្រាលថ្មទាំងស្រវឹង និងអង្វរឲ្យលើកលែងទោស បន្ទាប់ពីលោកគិតថា ខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណៈពេលបើកបរទាំងស្រវឹង។ 

លោកអតីត អនុប្រធានទទួលបន្ទុកសេវាផ្នែកឱសថកម្មសាស្រ្តរបស់រដ្ឋ ឈ្មោះ Andrey Kazarash ត្រូវបានមន្ត្រី សន្តិសុខ នៃទីក្រុង Kiev គៀបជាប់នៅក្នុងខ្សែអាត់វីដេអូ ដែលមានអ្នកទស្សនារហូតដល់ ១០០,០០០ដង ក្នុងរយៈពេល២៤ម៉ោង។ អតីតមន្រ្តីរូបនេះ បានគិតថាខ្លួន បានបើកបរបុកក្មេងពីរនាក់ ក្នុងខណៈពេលដែល លោកបើកបរទាំងស្រវឹង និងលើសល្បឿនកំណត់ ក្នុងតំបន់ដ៏ចង្អៀតមួយនៃទីក្រុង។ នៅក្នុងវីដេអូ គេឃើញថា លោកព្យាយាមអោប សំភារៈរបស់ខ្លួន និងយំត្អូញត្អែរ ននាលពេញកម្រាលថ្ម ទាំងដែលក្រុមសន្តិសុខព្យាយាម ឃាត់លោកឲ្យ នៅឲ្យស្ងៀមយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា ខ្សែអាត់វីដេអូនេះ បានបញ្ចប់នៅពេលលោក Kazarash ននាលខ្លួននៅលើថ្ម ខណៈមិនទាន់ មានប្រភព ណាមួយបញ្ជាក់ថា លោកពិតជាបានបុកក្មេងពិត មែនរឺអត់នោះទេ។ 

អតីតមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដេកយំននាលដីទាំងស្រវឹង ក្រោយពីយល់ថា ខ្លួនបើកបុកក្មេង (មានវីដេអូ)|អតីតមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដេកយំននាលដីទាំងស្រវឹង ក្រោយពីយល់ថា ខ្លួនបើកបុកក្មេង (មានវីដេអូ)

អតីតមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដេកយំននាលដីទាំងស្រវឹង ក្រោយពីយល់ថា ខ្លួនបើកបុកក្មេង (មានវីដេអូ)|អតីតមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ដេកយំននាលដីទាំងស្រវឹង ក្រោយពីយល់ថា ខ្លួនបើកបុកក្មេង (មានវីដេអូ)

សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត