ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

6 Videos


​ផ្តែរ​ថ្ម​មាន​ទម្ងន់​ជាង​៥​តោន និង​សសរ​ពេជ្រ ដែល​បាន​ជ្រុះ​ធ្លាក់​ពី​ប្រាសាទ​​ឥដ្ឋ​ប៉ម​ទី​៨​នៃ​ប្រាសាទបាគង ក្នុងអំឡុង​ឆ្នាំ​២០០៩ ដោយ​កម្លាំង​ខ្យល់ព្យុះ​កេ​ត​សូ​ណា ត្រូវបាន​ក្រុម​អភិរក្ស​ថ្ម នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ផ្គុំ​ជួស​ជូ​ល​ឡើងវិញ នៅ​សារមន្ទីរ​​ព្រះ​នរោត្តម​សីហនុ​អង្គរ​។ ​ផ្តែរ​ថ្ម និង​សសរ​ពេជ្រ​នេះ ត្រូវបាន​ក្រុម​ជំនាញ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​សារ​មន្ទីរ​ព្រះ​នរោត្តម សីហនុ​អង្គរ កាលពី​ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​អភិរក្ស​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញ​។​

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

M88


លោក ឡុង ណា​រី ប្រធាន​ក្រុម​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​ដឹក​នាំ​ការងារ​ជួសជុល​នេះ​រៀបរាប់ថា ផ្តែរ​និង​សសរ​ពេជ្រ​នេះ មាន​អាយុកាល​ជាង​១​ពាន់​​ឆ្នាំ​ហើយ មានការ​ពុកផុយ​ច្រើន​។ លោក ពន្យល់ថា ការជួសជុល​ថ្ម​ចម្លាក់​នេះ មិន​ខុសពី​ព្យាបាល​មនុស្ស​ចាស់​ទេ​។ ជំងឺ​ច្រើន​មុខ​ច្រើន​ប្រភេទ អស់ពី​ឈឺ​នេះ ឈឺ​នោះ​មិនចេះចប់​។

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

ជាក់ស្តែង​ផ្តែរ​ថ្ម​នេះ គ្រាន់តែ​ជំងឺ​ដែល​ក្រុម​យើង​ពិនិត្យឃើញ​ដើម្បី​ព្យាបាល​មាន​ដល់​ទៅ​ជាង​១០០​ប្រភេទ​ជំងឺ ហើយ​ត្រូវការ​របៀប​ព្យាបាល​ដោយឡែកៗ​ពីគ្នា​។​និយាយ​ពី​វិធីសាស្ត្រ​ជួសជុល​វិញ លោក​រៀបរាប់ថា​“​យើង​បាន​រៀនសូត្រ​វិធី​​សាស្ត្រ​នេះ​ពី​ក្រុម​ជំនាញ​អាល្លឺម៉ង់​ផង រួមផ្សំ​នឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​ការងារ​​នេះ​ផង​។​ដើម្បី​ភ្ជាប់​ផ្ទាំង​បំណែក​ធំៗ យើង​ប្រើ​ស្នូល​ភ្ជាប់​ប្រភេទ Fiberglass រឹងមាំ តែ​អាច​ពត់​ចុះឡើង​បាន​។ យើង​ប្រើ​ជាតិ​ស៊ី​លី​ខេ​ត ផ្សំ​នឹង​អាកុល​ចាក់​បញ្ចូល​ទៅក្នុង​សាច់​ថ្ម ដើម្បី​ពង្រឹង​សាច់​ថ្ម​ដែល​ពុកផុយ​ឡើងវិញ​។

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

ចំណែក​ជាតិ​អំបិល និង​មេរោគ​​ផ្សេងៗ​ដែល​ជាប់​នឹង​ថ្ម យើង​ព្យាបាល​ដោយ​ការ​ដុះ​សម្អាត លាង​ទឹក និង​ហាល​ឲ្យ​ស្ងួត​។​មកដល់ពេលនេះ ការងារ​របស់​យើង​ជិត​រួចរាល់​១០០%​ហើយ នៅសល់តែ​បំណែក​តូចៗ​ខ្លះទៀត​ប៉ុណ្ណោះ​”​។​សព្វថ្ងៃ​ក្រុម​របស់លោក​ដែលមាន​គ្នា​២០​នាក់ កំពុង​អនុវត្ត​ការងារ​ជួសជុល​ចម្លាក់​ចំនួន​៣​កន្លែង ដោយ​មួយក្រុម​កំពុង​ជួសជុល​ចម្លាក់​នាគ​នៅ​ប្រាសាទបន្ទាយសំរែ មួយក្រុម​ទៀត កំពុង​ជួសជុល​ចម្លាក់​តោ​នៅ​ប្រាសាទប្រែរូប និង​មួយក្រុម​ទៀត កំពុង​ជួសជុល​សសរ​ពេជ្រ និង​ផ្តែរ​ថ្ម​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​​អង្គរ​នេះ​។​

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា បាន​បញ្ជាក់ថា បច្ចុប្បន្ន​ប្រាសាទ​ឥដ្ឋ​ប៉ម​ទី​៨​នៃ​ប្រាសាទបាគង​នេះ កំពុងស្ថិត​នៅក្នុង​​ការជួសជុល​ដែរ​។ ក្រោយពី​ការងារ​ជួសជុល​ប្រាសាទ​ចប់សព្វគ្រប់​ក្រុមការងារ​នឹង​​លើក​ផ្តែរ​និង​សសរ​ពេជ្រ​ដាក់​កន្លែង​ដើម ក្នុងន័យ​ថែរក្សា​តម្លៃ​ដើម​នៃ​បេតិកភណ្ឌ​ឡើង​វិញ​៕ សុថា​ត់

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

ក្រុម​អភិរក្ស​ជួសជុល​បំណែក​ផ្តែរ​ និង ​សសរ​ពេជ្រ​នៅ​ប្រាសាទបាគង

Related