នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់គ្រឿងញៀនជិត ១ គីឡូក្រាម នៅក្រុងប៉ោយប៉ែត

6 Videos


ភ្នំពេញ : កងកម្លាំងនគរបាលមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិក្រោមការបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបានធ្វើការស្ទាក់ចាប់បុរសជនជាតិថៃម្នាក់ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ជិត ១ គីឡូក្រាម នៅរង្វង់មូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់គ្រឿងញៀនជិត ១ គីឡូក្រាម នៅក្រុងប៉ោយប៉ែត

M88


នៅក្នុងប្រតិបត្តិការចុះចាប់ជនជាតិថៃ ជួញដូរគ្រឿងញៀនជិតមួយកីឡូក្រាមនេះ ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ។ លោកឃឺងសារ៉ាត់បានប្រាប់ប្រជាប្រិយថា នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនជាតិថៃ ឈ្មោះ សៃចាយ ចាន់យ៉ាន អាយុ ៦៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចរង្វង់មូលប៉ោយប៉ែត នៅវេលាម៉ោង ៦,៣០ នាទីល្ងាចថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៦ ដកហូតថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ៧៤៥.៥ ក្រាម ។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់គ្រឿងញៀនជិត ១ គីឡូក្រាម នៅក្រុងប៉ោយប៉ែត

លោកបានបន្តឱ្យដឹងថាក្រោយត្រូវបានកងកម្លាំងនគរបានចាប់ខ្លួនបច្ចុប្បន្នជនសង្ស័យជនជាតិថៃ និង វត្ថុតាងត្រូវបាននគរបាលមន្ទីរគ្រឿងញៀនប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី ។ លោកនាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានបន្តឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ ម៉ក់ ជីតូនាពេល
នេះការបង្រ្កាបបញ្ហាគ្រឿងញៀនទទួលបានភាពជោគជ័យបន្តបន្ទាប់បើទោះបីក្រុមសង្គមងងឺតទាំងនេះមានល្បិចកលខ្ពស់បែបណាក្តី ។

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចុះចាប់គ្រឿងញៀនជិត ១ គីឡូក្រាម នៅក្រុងប៉ោយប៉ែត

លោកបានព្រមានដែរថា ក្រុមឧក្រិដ្ឋជនគប្បីដកខ្លួនឱ្យឆ្ងាយពីការប្រព្រឹត្តអំពើអាក្រក់ដល់សង្គមបន្តទៀតបើពុំនោះយូរនឹងឆាប់នឹងត្រូវចាប់ខ្លួនមកផ្ទន្ទាទោសពុំខាន ៕ដេប៉ូ

Related