ម៉ូតូ​បុក​អ្នកដើរ​របួសធ្ងន់​ទាំងពីរ​នាក់​

6 Videos


កំពង់ចាម : កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​ថ្ងៃទី ១៦ ខែមីនា​ឆ្នាំ ២០១៦ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ និង អ្នក​ថ្មើរជើង បណ្តាលឱ្ ​របួស​ទាំង ២ នាក់ ។

​តាម​ប្រភពពី​លោកនាយ​បុ​ស្តិ៍ចម្ការអណ្តូង​បានឱ្យដឹងថា នៅ​ចំណុច​លេខ 264 A នៅ​ភូមិ​អូរ​ក្រវាន់ ឃុំ​ម្ការ​អណ្តូង ស្រុក​ចម្ការលើ ​ម៉ូតូ​បាន​បើក​បញ្ច្រាសទិស​គ្នា​ជាមួយ​អ្នក​ថ្មើរជើង លុះ​មកដល់​កន្លែងកើតហេតុ ភាគី​ខាង​ម៉ូតូបាន​បុក​អ្នក​ថ្មើរជើងបណ្តាលឱ្យ​របួស​បាក់​ឆ្អឹងស្មងជើងខាងឆ្វេង ចំណែក​អ្នកបើក​ម៉ូតូ បាក់​កូនដៃ​ឆ្វេង​។​

M88


ម៉ូតូ​បុក​អ្នកដើរ​របួសធ្ងន់​ទាំងពីរ​នាក់​

​អ្នកបើក​ម៉ូតូ​ឈ្មោះ​អេង សុខ​ខ័ន ភេទ​ប្រុស អាយុ​30​ឆ្នាំ នៅ​ភូមិ​ភ្នៅ​ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​(​របួស​បាក់​កូនដៃ​ឆ្វេង​) រីឯ​អ្នក​ថ្មើរជើង​ឈ្មោះ​គឹម​ដាង ភេទ​ប្រុស​អាយុ​52​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ចំការអណ្តូង​ស្រុក​ចំការលើ​(​របួស​បាក់​ជើងឆ្វេង​) ។​

ម៉ូតូ​បុក​អ្នកដើរ​របួសធ្ងន់​ទាំងពីរ​នាក់​

​ បច្ចុប្បន្ន អ្នករបួសធ្ងន់ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ចំណែក​ម៉ូតូ​ត្រូវ​កំលាំង​នគរបាល​បុ​ស្ត៍​យកទៅ​រក្សាទុក​រងចាំ​ការដោះស្រាយ​ ជា​ក្រោយ ៕​

ម៉ូតូ​បុក​អ្នកដើរ​របួសធ្ងន់​ទាំងពីរ​នាក់​

Related