​ធ្លាក់​យន្តហោះដឹក​អ្នកដំណើរ ​នៅ​ភាគ​ខាងត្បូង​​រុ​ស្ស៊ី ស្លាប់៦១នាក់​​​

ម៉ូ​ស្គូ ៖ មនុស្ស​៦១​នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing ៧៣៧ មួយ​គ្រឿង ខណៈ​បម្រុង​ចុះ​ចត នៅ​ព្រ​លាន​យន្តហោះ Rostov-on-Don នៅ​ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ មីនា ២០១៦ នេះ​។

នេះ​បើ​យោង​តាម ទូរទស្សន៍​CNN បាន​រាយការណ៍ ពី​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់​ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី បានអោយ​ដឹង​ថា មនុស្ស​៥៥​នាក់ នៅ​លើ​យន្តហោះ​បាន​ស្លាប់​ទាំងអស់ ដែល​សុទ្ធ​សឹង​ជា​ជនជាតិ​រុ​ស្ស៊ី ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ ៩៨១ ដោយ​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ឌូ​បៃ ។

មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ចុង​ក្រោយ​ថា ទូរលេខ​អ្នក​ស្លាប់​ជា​ផ្លូវការ មាន​ចំនួន​៦១​នាក់ រួម​មាន​អ្នកដំណើរ​ជនជាតិ​រុ​ស្ស៊ី ៥៥​នាក់ និង​នាវិក​ចំនួន​៦​នាក់ ។