មន្រ្តីប៉ូលិស​រុ​ស្ស៊ី ៖ ៦២​នាក់​​ស្លាប់ ធ្លាក់​យន្តហោះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី

ម៉ូ​ស្គូ ៖ ព័ត៌មាន​ប​ន្តែ​ម បើ​យោង​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​បញ្ជាក់​ជា​ផ្លូវការ​ថា ពី​ចំនួន​អ្នក​ស្លាប់​ទាំងអស់​៦២​នាក់ អ្នកដំណើរ​ជនជាតិ​រុ​ស្ស៊ី ៥៥​នាក់ និង​នាវិក​ចំនួន​៧​នាក់​នៅ​លើ​យន្តហោះ​ប្រភេទ Boeing 737 flydubai មួយ​គ្រឿង ដែល​យន្ដហោះ​នេះ​បាន​ធ្លាក់ និង​ផ្ទុះ​ឆេះ ខណៈ​ដែល​វា​ត្រូវ​បាន​ប៉ុនប៉ង​ដើម្បី​ចុះ​ចត​មិន​បាន​សម្រេច​លើក​ទី​ពីរ​របស់​ខ្លួន នៅ Rostov-on-Don ក្នុង​ភាគ​ខាងត្បូង​ប្រទេស​រុ​ស្ស៊ី ដោយសារ​អាកាសធាតុ​អាក្រក់ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ មីនា ២០១៦ នេះ​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក៏​បាន​បានឱ្យ​ដឹង​ពី​ការ​សោកស្តាយ​នៃ​សោកនាដកម្ម គ្រោះថ្នាក់​ធ្លាក់​យន្តហោះ flydubai ជើងហោះហើរ FZ981 នេះ ។