ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី​ចែកចាយ​សារធាតុ​ញៀន​

ភ្នំពេញ:
កម្លាំង​នគរបាល​សង្កាត់​ច្បារអំពៅ​ទី​២ បាន​ល្បាត​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាពជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធករណី​ចែកចាយ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១៦  នៅក្នុង​បរិវេណ​វត្ត​ច្បារអំពៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ។​

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ នូ ដា​រ៉ា ហៅ​ង៉ោ ភេទ​ប្រុសអាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ទួល​រការ​១ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ និង​ទី​២-​ឈ្មោះ ញិ​ល ដា​រ៉ា ហៅ​ប្រៃ ភេទ​ប្រុសអាយុ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ។

​ក្រោយពី​ជាត់​ខ្លួន​កម្លាំង​សមត្ថកិច្ច ដកហូត​បាន​ក្រាម​ស​ថ្លា​មួយកញ្ចប់​ធំ​ពី​ថង់​តូចទូរស័ព្ទ ៤​គ្រឿង​កាបូប​១ លុយ 45000៛ និង​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា C125 ពណ៌​ខ្មៅស៊េរី ២០១៦​ស្លាក​លេខ​ភ្នំពេញ​1FQ-0112 ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ និង​វត្ថុតាងត្រូវបាន​បញ្ជូនទៅ​​កាន​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សាកសួរ និង​ចាត់ការតាមច្បាប់​៕​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី​ចែកចាយ​សារធាតុ​ញៀន​