ជនជាតិ​ជប៉ុន​២​នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ដល់​ផ្លូវ​កោង ទៅបុក​និង​បង្គោល​រាំងផ្លូវ របួសធ្ងន់​

​សៀមរាប:
​ជនជាតិ​ជប៉ុន​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង​មិនបាន​ប្រុងប្រយ័ត្ន ជ្រុល​ចង្កូត ទៅបុក​និង​បង្គោល​ដែល​រាំង​តាមផ្លូវ​ដួល ។ ហេតុ​ការ​គ្រោះ​បង្កឡើង​ដោយ​ខ្លួនឯង​នេះ កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៤ ក្នុងភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

 លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាល​ស្តីទី ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង ថា មូលហេតុ​នៃ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​មក ពី​ជនជាតិ​ជប៉ុន​បើកបរ​ក្នុង​ល្បឿន​លឿន ហួសកំណត់ ទៅលើ​កំណាត់ ផ្លូវ​កោង ហើយ​យក​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅ​ប៉ះ ប​ង្កោ​ល​រាំងផ្លូវ​កោង បណ្ដាល​ឲ្យ ម៉ូតូ​ដួល​តែម្តង​។​

​លោក​អធិការ​បាន​បន្តថា ជនជាតិ​ជប៉ុន​ទាំង ២​នាក់ មាន​ទី​១-​ឈ្មោះ ធូ គូ​ដា​តាស់​ស៊ូ​យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​២-​ឈ្មោះ ហ៊ា​ត តូ​វី​សូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​ចំណែក ម៉ូតូ​ដែល​ជនជាតិ ជប៉ុន​ទាំង​២​នាក់​នោះ​បើកបរ មាន​ម៉ាក អ៊ា​ប្លែក ពាក់​ស្លាក​លេខ បាត់ដំបង 1F. 4707 ដែល​ជិះ​មកពី​ជើង​មក​ត្បូង​។

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់  ត្រូវ បាន​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​ឯកជន យីហោ រស្មី​អង្គរ ដឹក​យកទៅ សង្គ្រោះ​។​ចំណែក​ម៉ូតូ​​ត្រូវបាន កម្លាំង​ជំនាញ​យក ទៅ​រក្សាទុក​៕

ជនជាតិ​ជប៉ុន​២​នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ដល់​ផ្លូវ​កោង ទៅបុក​និង​បង្គោល​រាំងផ្លូវ របួសធ្ងន់​

ជនជាតិ​ជប៉ុន​២​នាក់ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ដល់​ផ្លូវ​កោង ទៅបុក​និង​បង្គោល​រាំងផ្លូវ របួសធ្ងន់​