ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៨​នាក់ កាន់កាប់​អាវុធ​និង​ផ្ទុក​សារធាតុ​ញៀន​

​សៀមរាប:
ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ ការិយាល័យ​អន្តរាគមន៍ និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាន់កាប់​កាំបិត​​ខ្វែវ​ក្នុង​ដៃ និង​ផ្ទុក​សារធាតុ​ញៀន ។​

​ការឃាត់ខ្លួន ជន​ទំនើង​ទាំង​៨​នាក់ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រំលង​អ​ធ្រា​ត្ត ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជន​ទំនើង ទាំងអស់​ខាងលើនេះ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​កាំបិត​ខ្វែវ​ចំនួន​៥​។​ជន​ទំនើង​ទាំង​៨​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១​ឈ្មោះ សយ សុ​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។​ទី​២​ឈ្មោះ គង់ សុ​ភ័​ក្ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​ទី​៣​ឈ្មោះ ដួង ថេ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​ទី​៤ ឈ្មោះ សឿ​ម សំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​៥​ឈ្មោះ ស៊ិន សំខាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​ទី​៦​ឈ្មោះ សួរ សុភា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​៧​ឈ្មោះ អាត សុ​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ។​និង​ទី​៨​ឈ្មោះ នឹង ណា​រិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពី​ឃាត់ខ្លួន​ជន​ទំនើង​ទាំង​៨​ត្រូវបាន​ធ្វើតេស្ត​ទឹកនោម ហើយ​លទ្ធផល​បាន​បង្ហាញថា​ពួកគេ​បាន​ផ្ទុក​នៅ​​សារធាតុ​ញៀន​ទាំងអស់ ហើយ​សមត្ថកិច្ច​ក៏បាន​សម្រេច​កសាង​សុំ​ណុំ​រឿង បញ្ជូន​ពួកគេ​ទៅ​ការិយាល័យ​គ្រឿងញៀន​ដើម្បី​បន្ត​នីតិវិធី​​ច្បាប់​៕​

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៨​នាក់ កាន់កាប់​អាវុធ​និង​ផ្ទុក​សារធាតុ​ញៀន​