ក្រុមការិយាល័យកណ្តាល (គ) និង៥ក្រុមទៀត រកបាន៣ពិន្ទុដូចគ្នានៃពាន ACLEDA ២០១៦

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ មិនមែនអាជីពដណ្តើមពានរង្វាន់ ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាង ប្រទេសដោយមានរហ័សនាមថា "អេស៊ីលីដា -ចនព្រីនសឌីន ឆ្នាំ២០១៦" ឬ (ACLEDA-John Brinsdan 2015) លើកទី៦ ដែលរៀបចំឡើងដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នា២០១៦ នៅទីលានបាល់ទាត់ដុនបូស្តូមាន៤ប្រកួត។

សម្រាប់ពូល “C” គឺក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ) បានយកឈ្នះក្រុមបាល់ទាត់ព្រែកព្នៅ ក្នុងលទ្ធផល ២-១ ស្របពេលក្រុមបាល់ទាត់បឹងត្របែក ចាញ់ក្រុមបាល់ទាត់ក្រុងភ្នំពេញ ដោយលទ្ធផល ០-៣ និងពូល “D” ក្រុមបាល់ទាត់ស្រុកមុខកំពូលចាញ់ក្រុមបាល់ទាត់ស្រុកកណ្តាលស្ទឹងលទ្ធផល១-៤  ចំពោះ ក្រុមបាល់ទាត់ច្បារអំពៅក៏ចាញ់ក្រោមថ្វីជើង ក្រុមបាល់ទាត់ស្រុកអង្គស្នូល លទ្ធផល០-១។

ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ) និងក្រុមបាល់ទាត់ព្រែកព្នៅខិតខំប្រើទិចនិក លេងរៀងៗខ្លួន ដើម្បីស៊ុតចូលទីគ្នាទៅវិញ ទៅមកអូសបន្លាយដល់ នាទី២៥ កីឡាករខ្សែប្រយុទ្ធសាន សុផល ពាក់លេខ១៧បានក្លាយជាវិរបុរស បន្ទាប់ពីកីឡាកររូបនេះ ទាត់ជើងយ៉ាងស្អាតបំប៉ោងសំណាញ់ ទីក្រុមបាល់ទាត់ព្រែកព្នៅ ដែលជាគ្រាប់បាល់ឈ្នះក្រុម ការិយាល័យកណ្តាល (គ)។  ជិតដល់ចប់ការប្រកួតវីសធ្វើឲ្យក្រុមព្រែកព្នៅ តាមបានស្មើវិញ បែរជាប៉ះចំបង្គោលទីផ្លាតចេញ ទៅវិញគួរឲ្យស្តាយ ដែលនាំឲ្យបញ្ចប់ការ ប្រកួតចប់ម៉ោងក្រុមបាល់ទាត់ ការិយាល័យកណ្តាល (គ)នាំមុខបណ្តុះអាសន្ន ព្រែកព្នៅ ១-០ ។

ចូលមកដល់តង់ទី២ ក្រោយពីការសម្រាក ផាត់ វ៉ាន់ធឿត ពាក់លេខ៧ បានជួយឲ្យក្រុមបាល់ទាត់ការិយាល័យកណ្តាល (គ)រកបានមួយគ្រាប់ទៀតនៅនាទី ៦៦។ មួយគ្រាប់នេះធ្វើឲ្យក្រុមបាល់ទាត់ ព្រែកព្នៅផ្លាស់ប្តូទិចនិក ប្រយុទ្ធនៅតែមិនអាចបំបែកពងមានក្រុម ការិយាល័យកណ្តាល (គ)បានឡើយ។ 

យ៉ាងណាក៏ដោយក្រុមទាំង ២នេះនៅតែបន្តវាយសម្រុកគ្នារហូត និងឈានដល់នាទីទី ៧៧ កីឡាករ អួន រ៉ាម៉ន ពាក់លេខ៩៩ របស់ក្រុមបាល់ទាត់ព្រែកព្នៅ រកបានមួយ គ្រាប់វិញ បញ្ចប់នូវលទ្ធផល ២-១។

ចំណែកទីលានបាល់ទាត់ Westernវិញមាន ២ប្រកួតសម្រាប់ពូល “C” គឺក្រុមបាល់ទាត់ស្ទឹងមានជ័យបានលេង ចាញ់ក្រុមបាល់ទាត់ដូនភ្នំពេញ ក្នុងលទ្ធផល ១-៨ និងពូល “D” ក្រុមបាល់ទាត់ស្រុកខ្សាច់កណ្តាល ចាញ់ក្រុមបាល់ទាត់ពោធិ៍ចិនតុង ដោយលទ្ធផល១-២ ៕

ក្រុមការិយាល័យកណ្តាល (គ) និង៥ក្រុមទៀត រកបាន៣ពិន្ទុដូចគ្នានៃពាន ACLEDA ២០១៦

ក្រុមការិយាល័យកណ្តាល (គ) និង៥ក្រុមទៀត រកបាន៣ពិន្ទុដូចគ្នានៃពាន ACLEDA ២០១៦

ក្រុមការិយាល័យកណ្តាល (គ) និង៥ក្រុមទៀត រកបាន៣ពិន្ទុដូចគ្នានៃពាន ACLEDA ២០១៦