អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

    ​ស្រប​ពេលដែល​ទឹកឃ្មុំ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​វិធី​ផ្សេងៗ​គ្នា​នៃ​ការធ្វើ​ម្ហូបអាហារ​និង​ភេសជ្ជៈ ទឹកឃ្មុំ​ក៏មាន​សមត្ថភាព​ជួយ​ដល់​សក់​និង​ស្បែក​របស់​អ្នក​ផងដែរ​។​

​    ​ខាងក្រោម​នេះ​ជា​វិធី​ទាំង​ប្រាំ​បីយ៉ាង​នៃ​អា​ថ៍កំ​បាំង​របស់​ទឹកឃ្មុំ​៖

​    ​១. យក​ទឹកឃ្មុំ​ឆៅ​លាប​នៅលើ​ផ្ទៃមុខ​
​    ​ប្រើប្រាស​ទឹកឃ្មុំ​ធ្វើជា​ម៉ា​សលាប​លើ​ផ្ទៃមុខ ទឹកឃ្មុំ​មាន​សមត្ថភាព​បញ្ជូន​សំណើម​ពី​ខ្យល់​ទៅក្នុង​ស្បែក​របស់​អ្នក ដែល​អាច​ធានាបាន​នៃ​ការ​ស្រូប​ជាតិ​ទឹក​ចូលក្នុង​ស្បែក​។​

​    ​វិធី​ធ្វើ​គឺ​ត្រូវ​លុបលាង​មុខ​ឲ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្ដៅ​អ៊ុនៗ បន្ទាប់មក​ជូត​មុខ​ឲ្យ​ស្ងូ​ត សឹម​យក​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ​លាប​លើ​ផ្ទៃមុខ​ឲ្យ​សព្វ​ទុកចោល​២០​នាទី​សឹម​លាងមុខ​ចេញ​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​២. ជា​អ្នកឯកទេស​សម្អាត​រន្ធ​ញើស​
​    ​នៅពេល​ស្បែក​របស់​អ្នក​មិនអាច​ដកដង្ហើម បាក់តេរី​និង​ជាតិ​ខ្លាញ់​ក៏​ក កើតឡើង ដែល​ធ្វើ​ឲ្យ​កើតមុន​និង​ងាយ​ឆ្លង​មេរោគ​។ ទឹកឃ្មុំ​មាន​សមត្ថភាព​ជួយ​បើក​រន្ធ​ញើស​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​វិធី​ធ្វើ​អ្នក​ត្រូវ​ដួស​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយនឹង​ប្រេងដូង​២​ស្លាបព្រា​កាហ្វេ ហើយ​លាប​វា​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ទុកចោល​២០​នាទី​សឹម​លាងមុខ​។ ប៉ុន្ដែ​មុន​ចាប់ផ្ដើម​ត្រូវ​លាង​សម្អាត​មុខ​អ្នក​ឲ្យ​ស្អាត​ជាមុនសិន​។

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៣. កម្ចាត់​កោសិកា​ងាប់​ជាមួយនឹង​ទឹកឃ្មុំ​និង​ម្សៅ​មេនំ​បុ័ង​
​    ​ទឹកឃ្មុំ​សម្បូ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អង់ស៊ីម និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត នៅពេល​ប្រើប្រាស់​វា​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង ដែល​អាច​រួមគ្នា​ដើម្បី​ច​ម្ចា​ត់​កោសិកា​ដែល​ងាប់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​វិធី​ធ្វើ​ដួស​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​បាយ​លាយ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង​១​ស្លាបព្រា ហើយ​យកទៅ​បិត​នៅលើ​ផ្ទៃមុខ និង​អាច​ពាស​នៅលើ​រាងកាយ​ដែលមាន​កោសិកា​ងាប់​ក៏បាន ទុកចោល​២០​នាទី​សឹម​លាងមុខ​ចេញ​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៤. ជុស​ជុល​ស្បែក​
​    ​ទឹកឃ្មុំ​អាចជួយ​បង្កើន​ជាលិកា ដូច្នេះ​វា​អាច​ជុស​ជុល​ស្បែក​ខូច​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើ​ពី​នោះ​របស់​ធម្មជាតិ​មួយ​នេះ​ផ្សំ​ជាមួយនឹង​ប្រេងដូង ឬក៏​ប្រេង​អូ​លីវ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរឡើង​។​

​    ​វិធី​ធ្វើ​ត្រូវ​ដួស​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយនឹង​ប្រេងដូង ឬក៏​ប្រេ​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ បន្ទាប់មក​យក​ម្រាមដៃ​អ្នក​បៀក​ទឹកឃ្មុំ​ដែល​លាយ​នោះមក​ម៉ាស្សា​នៅ​តំបន់​ស្បែក​មុខ​ដែល​ខូច​ចំនួន​ពីរ​នាទី​។ ក្រោយមកទៀត​យក​កន្សែង​ច្រលក់​ទឹក​ក្ដៅ​អ៊ុនៗ មក​ត្រដុស​កន្លែង​ដែល​លាប​ទឹកឃ្មុំ​ប្រេងដូង​នោះ​រហូតដល់​កន្សែង​ត្រជាក់​ទៅវិញ​។ ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ ឬក៏​បី​ដង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បានការ​ជុស​ជុល​ស្បែក​ខូច​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៥. បង្ការ​ពី​ការកើត​មុន​
​    ​ទឹក​មាន​តួនាទី​ប្រឆាំង​បាក់តេរី​និង​ផ្សិត ដែល​អាចជួយ​អ្នក​ពី​ការ​កើតមុន​ធំ លើសពីនោះ​វា​មាន​សមត្ថភាព​ជួយ​ស្បែក​អ្នក​ឲ្យ​រលើបរលោង និង​បញ្ជៀ​ស​ពី​ការ​រោល​ក្រហម​និង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​វិធី​ធ្វើ​គ្រាន់តែ​លាប​ត្រង់​កន្លែង​កើតមុន​ទុកចោល​១០​ទៅ​១៥​នាទី​។ បន្ទាប់មក​លាង​ត្រង់​កន្លែង​នោះ​ជាមួយ​ទឹក​ក្ដៅ​អុនៗ ហើយ​ធ្វើបែបនេះ​រាល់ថ្ងៃ​តាមតែ​អាចធ្វើ​បាន​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៦. ប្រទាល​កន្ទុយក្រពើ​ជាមួយ​ទឹកឃ្មុំ​ជួយ​ព្យាបាល​ស្បែក​ខ្មៅ​ដោយសារ​កម្ដៅថ្ងៃ​
​    ​ទោះ​ស្បែក​អ្នក​ខូច​ជាច្រើន​ស្រទាប់​ដោយសារ​កម្ដៅថ្ងៃ​យ៉ាង​ក៏ដោយ ទឹកឃ្មុំ​អាចជួយ​អ្នក​បាន​។​
​    ​
​    ​វិធី​ធ្វើ​លាយ​ទឹកឃ្មុំ​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​តាម​កម្រិត​ទំហំ​នៃ​ស្បែក​អ្នក​ខូច ហើយ​លាប​នៅលើ​បរិវេណ​ដងខ្លួន​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ពន្លឺ​ថ្ងៃ​ទុកចោល​២០​ទៅ​៣០​នាទី​សឹម​ងូតទឹក​ចេញ​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៧. ជា​សាប៊ូ​ថែរក្សា​សក់​
​    ​ទឹកឃ្មុំ​មាន​សមត្ថភាព​ជួយ​ពង្រឹង​គល់​សក់ ការពារ​សក់​របស់​អ្នក​ពី​ការខូចខាត​និង​ជួយ​ឲ្យ​សក់​មាន​សុខ​ភាពល្អ​។​

​    ​វិធី​ធ្វើ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកសាប៊ូ​កក់សក់​បន្ដិច កក់​រយៈពេល​៥​នាទី​សឹម​លាយ​ទឹក​ចេញ​។ ធ្វើបែបនេះ​រៀងរាល់​ពេលដែល​អ្នក​ងូតទឹក ដើម្បី​ឲ្យ​សក់​មាន​សុខ​ភាពល្អ និង​សក់​ដុះ​ឡើងវិញ​។​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​

​    ​៨. ទឹកឃ្មុំ​និង​ប្រេងដូង​ជួយ​សក់​ឱ្យ​ភ្លឺរលោង​
​    ​ប្រេងដូង​លាយ​ជាមួយនឹង​ទឹកឃ្មុំ មាន​សារធាតុ​ត្រជាក់​ដែល​អាច​ជ្រាប​ចូលទៅ​ស​សៃ​សក់​ធ្វើ​ឲ្យ​សក់​រលោង​និង​ពង្រឹង​គល់​សក់​។​

​    ​វិធី​ធ្វើ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយនឹង​ប្រេងដូង​ពីរ​ស្លាបព្រា​បាយ​។ លាប​លើ​សក់​របស់​អ្នក​ដែល​សើម​ស្រាប់ ទុកចោល​២០​នាទី​រហូតដល់​វា​ស្ងួត​សឹម​លាង​ទឹក​៕​

អស់​កង្វល់​នឹង​បញ្ហា​សក់​ខូច និង ស្បែក​មិន​ស្អាត តាមរយៈ​របៀប​ប្រើ​ទឹកឃ្មុំ​ឱ្យ​ត្រូវ​តាម​ក្បួនខ្នាត​ទាំងនេះ​