រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

6 Videos


​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ប្រាសាទ​កំបាំងមុខ​” គឺជា​ខ្សែភាពយន្ត​ថ្មី​ទីមួយ​របស់​ផលិតកម្ម វ៉ន​ឌើ ហ្វី​ម ខ្សែភាពយន្ត​នេះ ក្រៅពី​មានការ​និពន្ធ​ឡើង បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ដែលមាន​មន្តអាគម​ផ្លូវ​ក្នុង និង​ភ្ជាប់​ជាមួយ​ប្រវត្តិ​ប្រាសាទខ្មែរ​នោះ រឿងនេះ​ក៏បាន​បង្ហាញ​ពី​ក្បាច់គុន​ហនុមាន​រាំ​អប្សរា​ដែលជា​ក្បាច់គុន​មួយ​មាន​វ័យ​ចំណាស់​ជាង​ក្បាច់គុន ល្បុក្កតោ និង ខម ថែម​ទៀតផង​។

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

M88


​ការលើកឡើង​នូវ​ប្រវត្តិ​ខ្មែរ​មក​ផលិត​ជា​ខ្សែភាពយន្ត ដែល​មិន​ចម្លង​ភាពយន្ត​បរទេស គួបផ្សំ​ជាមួយ​ការ​លើកយក​ប្រវត្តិ​នៃ “​ប្រាសាទ​កំបាំងមុខ​” ហើយ​បាន​បញ្ចូល​បច្ចេកទេស​ស្រ៊ី​ឌី​ទំនើប​ផង​នោះ ទើប​ធ្វើឱ្យ​ទស្សនិកជន​ដែល​បាន​ទស្សនា​ក្នុង​ពិធី​សម្ពោធ និង​ចាក់​បញ្ចាំង​នៅក្នុង​រោងកុន MAJOR CINEPLEX ផ្សារ​ទំនើប​អ៊ី​អន កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមីនា ម្សិលមិញ​នេះ បាន​កោតសរសើរ​ចំពោះ​វណ្ណ​កម្ម​ថ្មី​មួយ​នេះ​។​

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

​លោក សែម វិសាល ជា​អ្នកនិពន្ធ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម វ៉ន​ឌើ ហ្វី​ម ហើយក៏​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង “​ប្រាសាទ​កំបាំងមុខ​” បាន​លើកឡើងថា ខ្សែភាពយន្ត​នេះ លោក​និពន្ធ​ឡើង​មិនបាន​ចំណង​ចេញពី​បរទេស​ទេ គឺ​លោក​លើកយក​ប្រវត្តិ​ខ្មែរ​ក្នុងសម័យ​ចេនឡា ដែលជា​សម័យមួយ​ខ្មែរ​មាន​ជំនឿ​ខ្លាំង​លើ​ព្រហ្ម​ម​ញ្ញ​សាសនា ហើយក៏​ជា​សម័យកាល​ខ្មែរ​មាន​មន្តអាគម​ន៍​(​អា​ថា​ន់​)​ផ្លូវ​ក្នុង​ខ្លាំងពូកែ ពោលគឺ​លោក​ចង់​លើកយក​វ​ត្តិ​ខ្មែរ​ទាំងនេះ​មក​បង្ហាញ​ឱ្យ​កូន​ខ្មែរ​ជំនាន់​នេះ​បានឃើញ​។​

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

​លោក សែម វិសាល បាន​បន្តថា ខ្សែភាពយន្ត​ទីមួយ​របស់លោក​នេះ បាន​ថត​មាន​រយៈពេល​ច្រើន​ខែ ហើយ​បាន​ចំណាយ​ទុន​អស់​ជាង​ដប់​ម៉ឺន​ដុល្លារ ព្រោះ​រឿងនេះ​បញ្ចូល​បច្ចេកទេស​ស្រ៊ី​ឌី​ច្រើន ទើបត្រូវ​ចំណាយ​ច្រើន​។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ លោក​មាន​ជំនឿ​ចិត្ត​ទទួលបាន​ជោគជ័យ​ខ្លាំង ព្រោះ​តាមរយៈ​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ផលិតកម្ម និង​នៅក្នុង​កម្មវិធី​នេះ​ផ្ទាល់​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​សំបុត្រ​ទស្សនា​ពេញ​រោង ខុសប្លែក​ពី​ខ្សែភាពយន្ត​ផ្សេងៗ​ទៀត​។

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

​គួរបញ្ជាក់​ផងដែរ​ថា ខ្សែភាពយន្ត​រឿង “​ប្រាសាទ​កំបាំងមុខ​” តារា​សម្តែង​ភាគច្រើន​មិនសូវមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ភាពយន្ត​នោះទេ ហើយ​បញ្ហា​នេះ​លោក សែម វិសាល បាន​លើកឡើងថា មួល​ហេតុដែល​លោក​មិនចាំបាច់​យក​តារា​សម្តែង​ល្បីៗ​មក​សម្តែង មកពី​រឿងនេះ​បង្ហាញ​ក្បាច់គុន​ច្រើន ដូច្នេះហើយ ទើប​លោក​ជ្រើស​យក​តួ​ថ្មីៗ តែ​ពូក​គាត់​ចេះ​ក្បាច់គុន ដូច្នេះហើយ ទើប​លោក​ជ្រើស​យក ព្រោះ​លោក​យល់ថា តារា​ចេះ​ក្បាច់គុន​មក​សម្តែង​ក្បាច់គុន​បានល្អ ចំណុច​នេះហើយ ដែល​ធ្វើឱ្យ​រឿងនេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង ៕ តាន់ ចន្ថា​

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​រឿង “​ប្រាសាទ​កំបាំងមុខ​” ពិតជា​មានការ​ទាក់ទាញ​ខ្លាំង​

Related