អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​

6 Videos


​តារា​សម្តែង​កញ្ញា អ៊ុន អា​លីហ្សា បាន​អវត្តមាន​ពី​កាមេរ៉ា​ខ្សែភាពយន្ត​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានមតិ​ខ្លះ​លើកឡើងថា មកពី​កញ្ញា​មាន​អ្នក​ពិសេស​រាំង​ស្កាត់​មិនឱ្យ​នាង​ប្រឡូក​នឹង​ការងារ​សម្តែង ដែល​គេច​មិន​ផុតពី​ការ​ឱបថើប​ជាមួយ​តួ​ប្រុស ។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន អា​លីហ្សា ប្រាប់ថា មួល​ហេតុដែល​នាង​មិនបាន​បង្ហាញ​វត្តមាន​សម្តែង​ខ្សែភាពយន្ត​មួយរយៈ​កន្លងមកនេះ​មិនមែន​មកពី​នាង​មាន​អ្នក​ពិសេស​ហាម​ដូច​គេ​និយាយ​នោះទេ ។

អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​

M88


​កញ្ញា បាន​បន្តថា ហេតុផល ដែល​នាង​មិនបាន​បង្ហាញមុខ​សម្តែង​ខ្សែភាពយន្ត​ខណៈដែល​វិស័យ​ខ្សែ​ភាណ​យន្ត​កំពុង​រីកចំរើន គឺ​មកពី​នាង​ជាប់រវល់​ច្រៀង​នៅក្នុង​ក្លឹប​រហូតដល់​បី​កន្លែង​ឯណោះ ដូច្នេះហើយ​ពេលវេលា​សម្រាប់​នាង​គឺ​គ្មាន​តែម្តង ។ ព្រោះតែ​ការងារ​ដែល​នាង​ច្រៀង​នេះ ជាការ​ងារ​យប់​ទម្រាំ​បាន​ដេក គឺ​ដល់​ម៉ោង ២ ម៉ោង ៣ ទៅហើយ ម្លោះ​ហើយ តើ​នាង​មាន​ពេល​ឯណា​ទៅ​ថត​ឱ្យគេ ? ។​

អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​

​ប៉ុន្មាន​ខែ​កន្លងមកនេះ មាន​ខាង​ផលិតកម្ម​គេ​បាន​ទាក់ទង​ហៅ​នាង​សម្តែង​ខ្សែភាពយន្ត​ផងដែរ តែ​នាង​មិន​ទទួលយក ពោលគឺ​នាង​មាន​គម្រោង​ដល់​ចុងឆ្នាំ​នេះ ទើប​នាង​ឈប់​ច្រៀង​មួយកន្លែង ដើម្បី​មាន​ពេលទំនេរ​ខ្លះមក​ថត​ខ្សែភាពយន្ត ព្រោះ​នាង​ក៏មាន​ផលិតកម្ម​មួយ គេ​បានក​ក់នាង​ទុក​ថត​រឿង​នៅ​ចុង​ឆ្នាំនេះ ដោយ​គេ​ឱ្យ​តំណែង​ជា​តួ​សំខាន់​មកឱ្យ​នាង​ថែម​ទៀតផង ៕ ប្រមាញ់ តារា​

អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​អា​លីហ្សា បញ្ជាក់​ពី​មូលហេតុ​មិន​ថត​រឿង​

Related