ពលរដ្ឋ​កំពុង​រិះគន់​ក្រុមហ៊ុន​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង រឿង​ជីក​ផ្លូវ​ដាក់លូ​បណ្តាល​ឲ្យ​រយះ​បាក់​ថ្នល់​ខូចខាត​នោះបាន​ជះឥទ្ធិពល​ដល់​តំណែង និង​តួនាទី​របស់ លោក ប៉ា សុជាតិ​វង្ស​?

​ភ្នំពេញ​៖ ការ​​ដា​ក់​​លូ​​ខុស​​​​​​​​បច្ចេក​ទេស​​ប​​ង្ក​ឲ្យ​ប្រេះ​​រយះ​​បា​ក់​​ដល់​​តួ​​ផ្លួ​វ​ថ្នល់​​លេខ​​៣៧១ ​ហៅ​​ផ្លូវ​​សូ​ឡា ​បា​​ន​ធ្វើ​ឲ្យ​ព​ល​រដ្ឋ​រស់​ក្នុង​​រា​ជ​ធា​នី​​ភ្នំពេញ ​រិះគ​ន់​​ដ​ល់​​អា​ជ្ញាធ​រ​ក្រុង​ភ្នំពេ​ញ​​ថា ​ក្រោម​​ការ​ដឹក​នាំ​របស់ ​លោក​ ​ប៉ា ​សុជា​តិ​វង្ស ​ថា​​មាន​​ភា​ព​​ធូរ​រល​ង់​​ប​ណ្តែត​ប​ណ្តោយ​​ឲ្យ​ក្រុម​ហ៊ុន​​របស់លោ​ក​​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង ដែល​ទទួលបាន​សិទ្ធិ​ស្ថាបនា​ប្រព័ន្ធ​លូ​ជីកកប់នៅ​កណ្ដាល​ទ្រូងផ្លូវ​លេខ​៣៧១នោះ ថា​គ្មាន​បទពិសោធ និង​ខ្វះ​ឯកទេស​បង្កឲ្យ​ប៉ះពាល់ ដល់​ការរស់នៅ និង​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លងកាត់​ទីនោះ​យ៉ាងធ្ងន់ធ្ងរ​។ ​ពួកគាត់​បានទាមទារ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស ដោះស្រាយ​ករណីនេះ​ជាបន្ទាន់​។

​បន្ទាប់ពី​ការជីក​ផ្លូវ​ដាក់លូរ​តាម​បណ្តោយ​ផ្លួ​វ​ខាងលើ​បាន​បង្ក​ភាពអាម៉ាស់​ដល់​សាលា​រា​ធ​ធានី​ភ្នំពេញ ក៏មាន​ការលើកឡើង​បន្ទោស​គ្នា​ថា ក្រុមហ៊ុន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក ប៉ា សុជាតិ​វង្ស ទេ ហើយ​ជីក​ផ្លូវ​ដាក់លូ​នៅលើ​ផ្លូវ​លេខ​៣៧១ ប្រវែង​ច្រើន​រយ​ម៉ែត្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​នេះ និង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​ផងដែរ ដោយហេតុថា​លោក ប៉ា សុជាតិ​វង្ស ធ្លាប់​ណែនាំ​ដល់​ក្រុម​ហ៊ុម​ម៉ៅ​ការជីក​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នៅតាម​ដងផ្លូវ​ទាំងអស់ ត្រូវ​ជីក​ដាក់លូ​នៅតាម​មុខផ្ទះ​ប្រជាពលរដ្ឋ​ត្រឹម​១០​ទៅ​២០​ផ្ទះ​រួច​ដាក់លូ​ឲ្យ​ហើយ​ចាំ​ជីក​បន្តទៀត ។ ជាមួយគ្នានេះ​មានការ​រិះគន់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​អនុវត្តតាម​កិច្ចសន្យា ទំនង​អាង​ខ្លួន​ជាម​ន្ត្រី​យោធា​ពាក់​ផ្កាយ​៣​នៅក្នុង​កង​អង្គរក្ស​សម្តេច​តេ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

សូម​រំលឹកថា​សាលា​រាជធានី​ភ្នំពេញ ការជីក​ផ្លូវ​ដាក់​ប្រព័ន្ធ​លូ​នៅ​ផ្លូវ​លេខ​៣៧១ បាន​បើក​ដំណើរការ​តាំងពី​ថ្ងៃទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៤ មកម្ល៉េះ ដោយ​ក្នុង​កិច្ចសន្យា​ត្រូវធ្វើ​ឲ្យ​រួចរាល់​ត្រឹម​រយៈពេល​៦​ខែ ប៉ុន្តែ​មកដល់ពេលនេះ​ជាង​១​ឆ្នាំ​ហើយ​នៅតែ​ធ្វើ​មិនទាន់​រួចរាល់ ប៉ុន្តែ​គេ​មិនដឹងថា លោក ប៉ា សុជាតិ​វង្ស មិន ហ៊ាន​ហើបមាត់​ដោយសារ​រឿង​អ្វី​នោះទេ​។ ដោយឡែក​មេ​ឈ្មួញ​ពាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង ក៏បាន​ម៉ៅការ​ធ្វើ​ផ្លូវ​ពី​គល់ស្ពាន​ស្ទឹងមានជ័យ ទៅដល់​ស្ពាន​ព្រែក​ត្នោត ហៅថា​(​ផ្លូវ​ចំការ​ដូង​) ក៏មាន​ភាពយឺតយ៉ាវ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ប៉ុន្តែ​គេ​មិនដឹងថា លោក ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង ចេះតែ​ទទួលបាន​គម្រោង​នេះ​គម្រោង​នោះ​ពី​លោក ប៉ា សុជាតិ វង្ស ជា​បន្តបន្ទាប់​ដោយសារ​រឿង​អ្វី​នោះទេ​?៕

KA-19-03-2016-07

​លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ

KA-19-03-2016-08 KA-19-03-2016-09 KA-19-03-2016-10 KA-19-03-2016-11 KA-19-03-2016-12

  • ពលរដ្ឋ​កំពុង​រិះគន់​ក្រុមហ៊ុន​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ណឹ​ម ម៉េង រឿង​ជីក​ផ្លូវ​ដាក់លូ​បណ្តាល​ឲ្យ​រយះ​បាក់​ថ្នល់​ខូចខាត​នោះបាន​ជះឥទ្ធិពល​ដល់​តំណែង និង​តួនាទី​របស់ លោក ប៉ា សុជាតិ​វង្ស​?已关闭评论
  • 7 views
  • Hide Sidebar
    A+