មធ្យោបាយ​ខ្លះៗ​ដើម្បី​ស្វែង​រក​គ្រូ​បង្ហាត់ ឬ អ្នក​ប្រឹក្សា​យោបល់​ស្តី​ពី​ភាព​ជា​សហគ្រិន​ឲ្យ​ខ្លួន​ឯង

អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម​គឺ​ពិត​ជា​ដើរ​តួ​សំខាន់​ណាស់​ក្នុង​ជីវិត​បុគ្គល​ជា​សហគ្រិន ព្រោះ​ពួក​គេ​អាច​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​រួច​មក​ហើយ​ក្នុង​ជីវិត​ជា​អ្នក​ជំនួញ។ ដូច្នេះ​សហគ្រិន​ជោគជ័យ​ ក៏​មិន​ដែល​ភ្លេច​ផង​ដែរ​ក្នុង​ការ​រក​អ្នក​ប្រឹក្សា​យោបល់​មួយ​រូប​ប្រកប​ដោយ​វិជ្ជាជីវៈ​ដើម្បី​ជួយ​ណែនាំ​ផ្លូវ​ឲ្យ​ទៅ​កាន់​ភាព​ជោគជ័យ។ ប៉ុន្តែ​ការ​រក​បុគ្គល​មួយ​ដែល​ត្រូវ​នឹង​អាជីវកម្ម​របស់​អ្នក​អាច​ជា​រឿង​លំបាក​។ ដូច្នេះ​ខាង​ក្រោម​ជា​គន្លឹះ​ខ្លះៗ​ដើម្បី​ស្វែង​រក​គ្រូ​បង្ហាត់ ឬ អ្នក​ប្រឹក្សា​យោបល់​ស្តី​ពី​ភាព​ជា​សហគ្រិន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។

១) បង្កើត​កម្មវិធី​បណ្តាញ​ទាក់ទង (Networking Events)

ការ​បង្កើត​កម្ម​វិធី​​បណ្តាញ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ ភ្ជាប់​ទំនាក់ទំនង​គ្នា ការ​ចេះ​បង្កើត​កម្ម​វិធី​បែប​នេះ​ គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​ ដែល​អ្នក​អាច​ពង្រីក​បន្ថែម​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ឯង​។ ត្រូវ​ព្យាយាម​និយាយ​ទៅ​កាន់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បង្កើត​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជំនាញ​ឲ្យ​បាន​ច្រើន។

២) ប្រើប្រាស់​និង​តាម​ដាន​បណ្តាញ​សង្គម LinkedIn និង Twitter

បណ្តាញ​សង្គម LinkedIn និង Twitter បាន​ដើរ​តួ​យ៉ាង​សំខាន់​ ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​អ្នក​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ។ អ្នក​អាច​ស្វែង​រក​បុគ្គល​ដែល​មាន​សក្ដានុពល​ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ទៅ​តាម​ប្រភេទ​ឧស្សាហកម្ម​របស់​អ្នក។

៣) ចូល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​

ការ​ចូល​បម្រើ​ការងារ​ស្ម័គ្រចិត្ត​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ថ្មី និង បទពិសោធន៍​ថ្មី ព្រោះ​អ្នក​អាច​ជួប​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​ ចាប់​តាំង​ពី​និស្សិត​មហាវិទ្យាល័យ រហូត​ដល់​មនុស្ស​ចូល​និវត្តន៍​ ដែល​ពួក​គេ​ទាំង​អស់​នោះ​អាច​បង្រៀន​អ្នក​ពី​អ្វី​ដែល​ថ្មី។

៤) មិត្តភ័ក្ដិ និង គ្រួសារ

តើ​អ្នក​ធ្លាប់​សួរ​នាំ​មនុស្ស​ក្នុង​រង្វង់​គ្រួសារ ឬ មិត្តភ័ក្ដិ​របស់​អ្នក​ដែរ​ឬ​ទេ? ពេល​ខ្លះ​មនុស្ស​ក្នុង​រង្វង់​គ្រួសារ ឬ មិត្តភ័ក្ដិ អាច​ជា​បុគ្គលជោគជ័យ​ក្នុង​ការ​ងារ​អាជីវកម្ម​របស់​គេ ដូច្នេះ​វា​កាន់​តែ​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​ទៀត​សម្រាប់​អ្នក​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួក​គេ​។

៥) ស្វែង​យល់​ពី​ដៃ​គូ​ប្រជែង​ខ្លួន​ដោយ​ប្រយោល

វា​អាច​ជា​រឿង​លំបាក​មួយ ប្រសិន​បើ​អ្នក​សួរ​ដៃគូ​ប្រជែង​អាជីវកម្ម​គ្នា​ដោយ​ផ្ទាល់​ពី​ដំបូន្មាន​ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ឲ្យ​ជោគជ័យ​ពី​ពួក​គេ។ ជំនួស​មក​វិញ​ អ្នក​ត្រូវ​ចេះ​ស្វែង​រក​នូវ​ដៃ​គូ​ប្រជែង​ណា​ ដែល​ជា​ក្រុមហ៊ុន​ មាន​ផលិតផល ឬ សេវាកម្ម​ដូចគ្នា ប៉ុន្តែ​ទីផ្សារ​ខុស​គ្នា ឬ នៅ​តំបន់​ខុស​គ្នា​ដែល​ពួក​គេ​មិន​មែន​ជា​អ្នក​ប្រជែង​ទីផ្សារ​ជាមួយ​ខ្លួន​។ ប្រសិន​បើ​ពួក​គេ​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មាន​អាយុ​កាល​យូរ​ជាង​អ្នក​ ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួក​គេ​ ក៏​មាន​ខ្ពស់​លើស​អ្នក​ផង​ដែរ។

៦) ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម

នៅ​ពេល​មាន​ការ​រៀប​ចំ​តាំង​ពិព័រណ៍​ឧស្សាហកម្ម ឬ កម្មវិធី​ជជែក​ពិភាក្សា​ស្តី​ពី​អាជីវកម្ម ដែល​មាន​ភាព​ទាក់ទង​នឹង​អាជីវកម្ម​របស់​អ្នក វា​គឺ​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​បទពិសោធន៍​លើ​អ្នក ជា​ឱកាស​មួយ​ដែល​អ្នក​បាន​រៀន​បន្ថែម​ទៀត​ពី​បទពិសោធន៍​ក្នុង​វិស័យ​អាជីវកម្ម៕

ប្រភព៖​thebnews

  • មធ្យោបាយ​ខ្លះៗ​ដើម្បី​ស្វែង​រក​គ្រូ​បង្ហាត់ ឬ អ្នក​ប្រឹក្សា​យោបល់​ស្តី​ពី​ភាព​ជា​សហគ្រិន​ឲ្យ​ខ្លួន​ឯង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ជីវិតនិងសង្គម
Tags: