កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

ពេល​និយាយ​ដល់​រឿង​កោរ​រោម មិន​ថា​ជា​រោម​ពុក​មាត់ ពុកចង្កា រោម​ជើង ឬ​រោម​ដៃ​ឡើយ អ្នក​តែង​តែ​គិត​ដល់​ការ​ជ្រើស​រើស​ឡាម ឬ​ឧបករណ៍​តម្រឹម​ដែល​មាន​គុណ​ភាពខ្ពស់​។ ចំពោះ​រឿង​​ក្រេម​លាប​ស្បែក​បន្ទាប់​ពី​កោរ​រោម​រួច​ក៏​ជា​រឿង​ដែល​អ្នក​ខ្វល់​ខ្វាយ​ច្រើន​ដែរ។ ប៉ុន្តែ អ្នក​ប្រហែល​មិន​ទាន់​បាន​ដឹង​ទេ​ថា​ពេល​ខ្លះ អ្នក​អាច​នឹង​បង្កើត​នូវ​កំហុស​អចេតនា​មួយ​ចំនួន​ដោយ​មិន​ដឹង​ខ្លួន។ កំហុស​ទាំង​នោះ​អាច​នឹង​មិន​ត្រូវ​បាន​កត់​សម្គាល់ តែ​វា​តែង​តែ​ផ្តល់​នូវ​ផល​អវិជ្ជ​មាន​ដល់​ស្បែក​របស់​អ្នក។ តោះ អាន​ការ​ណែ​នាំ​ខាង​ក្រោម​ទាំង​អស់​គ្នា​បន្តិច​ទៅ​មើល៖

១. ប្រើ​ប្រាស់​ទឹក​ត្រជាក់

ប្រើ​ប្រាស់​ទឹក​ត្រជាក់​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ទេ​បើ​អ្នក​មាន​បំណង​ចង់​កោរ​រោម។ ទឹក​ត្រជាក់​នឹង​មិន​ត្រឹម​តែ​បិទ​រន្ធ​ញើស​អ្នក​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​គ្រើមៗ​ពិបាក​កោរ។ ដូច្នេះ អ្នក​គប្បី​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ជំនួសវិញ​។

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

២. ពេលវេលាក្នុងការកោរ

ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​កោរ​រោម​នៅ​ពេល​យប់​មុន​ពេល​ចូល​គេង​ល្អ​ជាង​កោរ​ពេល​ដែល​អ្នក​ទើប​តែ​ក្រោក​ពី​គេង។

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

៣. លាង​សម្អាត​ឡាម​ឱ្យ​ល្អ

បន្ទាប់​ពី​កោរ​រោម​បាន​ច្រើន​គួរ​សម អ្នក​គប្បី​លាង​ឡាម​សម្អាត​ធូលី​ចេញ​ម្តង មុន​នឹង​ចាប់​ផ្តើម​កោរ​រោម​កន្លែង​ផ្សេង​ទៀត។ ធ្វើ​បែប​នេះ វា​អាច​ជួយ​អ្នក​​កុំ​ឱ្យ​ពិបាក​ក្នុង​ការ​ប្រើ​កម្លាំង​សង្កត់​ផ្លៃ​ឡាម​ទៅ​លើ​ស្បែក និង​រក្សា​ស្បែក​ឱ្យ​មាន​សភាព​រលោង។

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

៤. សង្កត់​ធ្ងន់​ដៃ​ពេក

ប្រសិន​បើ​អ្នក​គិត​ថា​ការ​សង្កត់​ផ្លែ​ឡាម​ទៅ​លើ​ស្បែក​នឹង​ធ្វើ​ឱ្យ​អ្នក​កោរ​រោម​បាន​ស្អាត អញ្ចឹង អ្នក​ច្បាស់​ជា​គិត​ខុស​ហើយ។ វា​អាច​នឹង​ធ្វើ​ស្បែក​របស់​អ្នក​រលាក រមាស់ ឬ​ដាច់​ចេញ​ឈាម​ទៅ​វិញ​ទៅ ដូច្នេះ អ្នក​គប្បី​កោរ​ថ្មមៗ កុំ​សង្កត់​ឡាមលើ​ស្បែក​ខ្លាំង​ពេក។

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

៥. មិន​បាន​លាបឡេ

វា​គឹជា​កំហុស​សាមញ្ញ​​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​វា។ នៅ​ពេល​ដែល​អ្នក​កោរ​រោមរួច អ្នក​តែង​តែ​ប្រញាប់​ចេញ​ពី​បន្ទប់​ទឹក និង​ទៅ​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​តែ​ម្តង។ ការ​ពិត អ្នក​គប្បី​ត្រូវ​លាប​ឡេ ឬ​ក្រេម​បន្ទាប់​ពី​កោរ​រោម ដើម្បី​ចៀស​វាង​ការ​រលាក និង​មាន​កន្ទួល​លើ​ស្បែក។

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

៦. មិន​កោរ​រោម​ពេល​កំពុង​ងូត​ទឹក

នេះ​គឺ​ជា​រឿង​ដែល​អ្នក​តែង​តែ​ចៀស​វាង ព្រោះ​តែ​អ្នក​ខ្លាច​មុត​ស្បែក ឬ​ក៏​ពិបាក​ក្នុង​ការ​កោរ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា​ការ​កោរ​រោម​នៅ​ក្រោម​ទឹក​ក្តៅ​ឧណ្ហៗ​ដែល​អ្នក​កំពុង​ងូត​ វា​អាចនឹង​ផ្តល់​លទ្ធ​ផល​ល្អ​មួយ​ដល់​អ្នក៕

កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម

ប្រភព៖ mohameas

  • កំហុស​អចេត​នា​មួយ​ចំនួន​ដែល​អ្នក​បង្កើត​ឡើង​អំឡុង​ពេល​កោរ​រោម已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: