រឿង​សំខាន់ 9យ៉ាង​ដែល​គូស្នេហ៍​គ្រប់រូប​ត្រូវ​ពិភាក្សាគ្នា​មុនពេល​រៀបការ​

អ្នកណា​ដែលថា​ចង់​រៀបការ ហើយ​ចង់​ជួបតែ​ក្តី​សុខ​សុភមង្គល​នោះ ប៉ុន្តែ​បើ​វា​កើត​ទៅហើយ​គឺ​មានតែ​ខំប្រឹងប្រែង​ដោះស្រាយ​វិញ​ល្អ ជាង។ បើ​មិន​ចង់​ដោះស្រាយ​ក្រោយ​រៀបការ​រួច ដូច្នេះ​គួរតែ​ដោះស្រាយ​ឱ្យ​ហើយ​មុនពេល​រៀបការ ហើយ​រឿង​ដែល​អ្នក​គួរតែ​ពិភាក្សាគ្នា​ឱ្យបាន ច្បាស់​មុនពេល​រៀបការ​នោះ​មានដូចជា៖

បំណុល ៈ អ្នកណា​ដែលមាន​បំណុល ហើយ​មាន​គម្រោង​ថា​ចង់ រៀបការ​នោះ អ្នក​ត្រូវ​ប្រាប់​គ្នាត្រង់ៗពី​បញ្ហា​បំណុល​នេះ រួច​ស្វែងរកដំណោះស្រាយ​ទាំងអស់គ្នា។

    កូន ៈ ចង់បាន​កូន​ដែរ​ទេ? បើ​នៅ​មិនទាន់​ចង់បាន​ទេនោះ​ត្រូវពិភាក្សាគ្នា​ឱ្យបាន​ច្បាស់​ពី​ការការពារ (ការពារ​តាម​ក្បូន​ធម្មជាតិ​គឺជារឿង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មិនទាន់​មានកូន​ទាល់តែសោះ)។ បើ​ចង់បាន​ហើយ​នោះ​ត្រូវ​ពិគ្រោះគ្នា​ថា​តើ​គួរ​យក​នៅពេលណា​ទើប​ល្អ។

  ទីតាំង ៈ តើ​អ្នក​ត្រូវ​រស់នៅ​ទីណា​បន្ទាប់ពី​រៀបការ​រួច? ផ្ទះ​ខាង​ប្រុស ផ្ទះ​ខាង​ស្រី ឬ​រស់នៅ​ដោយឡែក​តែ​ពីរ​នាក់? រឿងនេះ​វា​ក៏​សំខាន់​ណាស់ដែរ ពិភាក្សាគ្នា​ជាមុន​ឱ្យ​ហើយក៏​ល្អ​ដែរ។

សាសនា ៈ វា​មិនមាន​បញ្ហា​ទេ​បើ​អ្នកមាន​ជំនឿ​ដូចគ្នា ប៉ុន្តែ​សម្រាប់ អ្នក​ដែលមាន​ជំនឿ​ផ្សេង​ពីគ្នា​អាច​នឹងមាន​ការពិបាក​ច្រើន ព្រោះ​វាអាច​ជះឥទ្ធិពល​ចំពោះ​បែបបទ​នៃ​ការរស់នៅ​របស់​អ្នក ជាពិសេសនៅពេលដែល​មានកូន ព្រោះ​មិនដឹងថា​ត្រូវឱ្យ​កូន​មាន​ជំនឿ​ទៅខាង​ណា។ សូម​និយាយ​គ្នា​ឱ្យបាន​ច្បាស់​មុននឹង​សម្រេចចិត្តថា​ត្រូវយក​គ្នា​ជា​ប្តី​ប្រពន្ធ។

   ផ្ទះ​ក្នុង​ក្តី​ស្រមៃ ៈ វីឡា ផ្ទះល្វែង ខុន​ដូ ផ្ទះ​ឈើ ឬ​ជា​ផ្ទះតូច? មែនហើយ អ្នក​ពិតជា​មិនអាច​រស់នៅ​ក្នុងផ្ទះ​ដែល​អ្នក​ស្រឡាញ់​ចង់បាន​នៅឡើយ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ផ្ទះ​នៅក្នុង​ក្តី​ស្រមៃ ប៉ុន្តែ​ការដឹង​ច្បាស់​ពី​គោលបំណង​របស់ខ្លួន​ហើយ​នោះ អ្នក​ពិតជា​ត្រូវខិតខំដើម្បីឱ្យ​បានសម្រេច។ ធ្វើការ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ការដែល​អ្នក​ទាំងពីរ​ខំប្រឹង​ធ្វើ​ការងារ​រាល់ថ្ងៃនេះ​គឺ​ដើម្បី​គោលដៅ​តែមួយ នោះ​គឺ​ផ្ទះក្នុង​ក្តី​ស្រមៃ។

    គណនី​យ​ធនាគារ  និង​វិក័យប័ត្រ ៈ បន្ទាប់ពី​រៀបការ​រួច តើ​អ្នកនឹង​បើក គណនី​យ​រួមគ្នា? រក្សាទុក​រៀងខ្លួន? ទុក​ទាំងពីរ​នាក់? ឬ​អ្នក​ទុក​តែម្នាក់ ចំណែក​ម្នាក់ទៀត​ជា​អ្នកចំណាយ? ហើយ​អ្នកណា​នឹងត្រូវ​ទទួលខុសត្រូវ​លើ​ការចំណាយផ្សេង? តើ​មាន​ចំណាយ​បន្ទាន់​ដែរ​ទេ? ចុះបើ​មាន​អ្នកណាម្នាក់​ត្រូវ​ឈប់​ធ្វើការ ហើយ​មក​នៅ​មើល​ថែកូន​វិញ នោះ តើ​អ្នកមាន​គម្រោង​បែបណា ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ? ទាំងអស់នេះ​សុទ្ធតែជា​សំណួរ​ដែល​អ្នក​ត្រូវ​ឆ្លើយ និង​ត្រូវ​ពិភាក្សា​ឱ្យបាន​ច្បាស់​មុនពេល​រៀបការ។

  ចែក​ការងារ​ផ្ទះ​គ្នា​ធ្វើ ៈ និយាយ​គ្នា​ឱ្យ​ហើយ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ត្រូវ ចេះ​ជួយ​គ្នា មិនត្រូវ​យកគំនិត ដែលថា​នេះ ជា​ការងារ​មនុស្ស​ស្រី ចំណែក​នេះ​ជាការ​ងារ​បុរស​នោះទេ។ វិធី​ជួយ​គឺ​ងាយ​ណាស់ បើ​អ្នក ស្អប់​ការងារ​បោក​គត់ តែ​ចូលចិត្ត​ចម្អិន​ជាង​នោះ អី​ុ​ចឹ​ង​ជ្រើស​ធ្វើ​អ្នក​ចម្អិន​ទៅ អាចជួយ​សម្រាល​ការងារ​ផង អាចធ្វើ​ការដែល​មិនគួរ ឱ្យ​ធុញ​ផង។

    ភាព​ខិលខូច ៈ តើ​អ្នក​អាច​បញ្ចប់​ភាព​ខិលខូច​ដែល​ធ្លាប់មាន​កាល ពី​នៅតែ​ម្នាក់ឯង​បាន​ឬ​នៅ? បើ​នៅ​មិនទាន់​ទេនោះ សូម​សាកសួរ​ពី​ចិត្ត​របស់​ដៃគូ​អ្នក​សិន​ថា តើ​គាត់​អាច​ទទួលយក​ភាព​ខិលខូច​របស់ អ្នក​បាន​ដែរឬទេ? ប៉ុន្តែ​ស្ទើរតែ​គ្មានទេ​ដែលថា​អ្នកណាម្នាក់​ព្រមសុខចិត្ត​ឱ្យ​អ្នក​ដែលមាន​ឈ្មោះថា​ជា​ប្តី​ទៅ​ខិលខូច​នៅ​ខាងក្រៅ​នោះហេតុនេះ ដើម្បី​សម្រួល​ដល់​រឿងនេះ​ឱ្យ​ប្រសើរឡើង​នោះ​គឺ កុំអាលរៀបការ​អី គួរ​បញ្ចប់​ភាព​ខិលខូច​របស់​អ្នក​ឱ្យបាន​សិន​ទៅ ដើម្បី ចៀសវាង​ការធ្វើ​បាប​ទឹកចិត្ត​គ្នា​ក្រោយពេល​រៀបការ​រួច។

    គ្រួសារ ៈ ពេល​រៀបការ​ហើយ​អ្នក​មិនអាច​គិតតែ​ពី​រឿង​ការងារ​រហូត ភ្លេច​អ្នកផ្ទះ​នោះទេ ដូច្នេះ​បើ​សម្រេចចិត្តថា​នឹងធ្វើ​ជា​ប្តី ឬ​ប្រពន្ធ​គេហើយ​នោះ​ត្រូវតែមាន​ពេលវេលា​ឱ្យគេ​ខ្លះ​ផង។ សូម​បែងចែក​ឱ្យដាច់ រវាង​ពេលវេលា​ធ្វើ​ការងារ និង​ពេលវេលា​ដែល​ត្រូវ​ផ្តល់ឱ្យ​មនុស្ស ក្នុង​គ្រួសារ៕

ប្រភព៖ lareine

  • រឿង​សំខាន់ 9យ៉ាង​ដែល​គូស្នេហ៍​គ្រប់រូប​ត្រូវ​ពិភាក្សាគ្នា​មុនពេល​រៀបការ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ចំនេះដឹង
Tags: