នាយក​រដ្ឋ​មន្ត្រី​ថៃ​ណែ​នាំ​​ប្រជាជន​ខ្លួន​ឲ្យ​ទស្សនា​រឿង​ភាគ​កូរ៉េ​ដែល​មាន​ចំណង​ជើង​ថា “Descendants Of The Sun”

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ចិន​ទើប​តែ​ព្រមាន​ប្រជាជន​ខ្លួន​ពី​ការ​ទស្សនា​ខ្សែភាពយន្ត​ភាគ​របស់​កូរ៉េ​ខាង​ត្បូង​មួយ​ដែល​មាន​ចំណង​ជើង​ថា ” Descendants Of The Sun “ ដោយ​លើក​ផល​ថា​ប៉ះ​ពាល់​ដល់​ស្ថិរភាព​សង្គម។

ប៉ុន្តែ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធចានអូចា (Prayut Chan-O-Cha) បែ​ជា​ណែ​នាំ​ប្រជាជន​ខ្លួន​ឲ្យ​ទស្សនា​ខ្សែភាពយន្ត​ភាគ​របស់​កូរ៉េ​នេះ​ទៅ​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​មួយ​នេះ ផ្ទៃ​រឿង​ទាំង​មូល​បាន​បញ្ចូល​អារម្មណ៍​នៃ​ការ​ស្នេហាជាតិ, ការ​លះ​បង់​, ការ​គោរព​និង​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ” ។

លោក​​​ក៏​បាន​បន្ថែម​ថា ” ដូចនេះ​សូម​ទស្សនា​ខ្សែភាពយន្ត​មួយ​នេះ ហើយ​បើ​សិន​ជា​មាន​នរណា​ម្នាក់​ចង​ផលិត​នូវ​ខ្សែភាពយន្ត​ប្រភេទ​នេះ ខ្ញុំ( ប្រាយុទ្ធចានអូចា) នឹង​ធ្វើ​ការ​ផ្ដល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ ដើម្បី​ឲ្យ​ប្រជាជន​ស្រលាញ់​មន្ត្រី​រដ្ឋាភិបាល ក៏​ដូចជា​ប្រជាជន​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក” ។

ប៉ុន្តែ​លោក​ក៏​បាន​រិះគន់​ចំពោះ​ខ្សែភាពយន្ត​នេះ​ផង​ដែរ ដោយ​លោក​គិត​ថា​លោក​ Song Joong Ki (តួ​អង្គ​ក្នុង​ខ្សែភាពយន្ត) មើល​ទៅ​ដូចជា​ក្មេង​ពេក​​។ ក្នុង​នាម​ជា​អតីត​ប្រមុខ​កង​ទ័ព​មួយ​​រូប​ គាត់​បាន​បញ្ជាក់​ថា “នៅ​ក្នុង​ជីវិត​ពិត​, ប្រធាន​ក្រុម​ត្រូវ​តែ​ចិត្ត​ធ្ងន់​ ហើយ​ដោយ​សារ​ការ​​រាប់​រង​​បន្ទុក​មួយ​ដ៏​ធំ ​គេ​គួរ​តែ​មើល​ទៅ​​មាន​មុខ​មាត់​​ចាស់​ជាង​នេះ” ៕​

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖

  • នាយក​រដ្ឋ​មន្ត្រី​ថៃ​ណែ​នាំ​​ប្រជាជន​ខ្លួន​ឲ្យ​ទស្សនា​រឿង​ភាគ​កូរ៉េ​ដែល​មាន​ចំណង​ជើង​ថា “Descendants Of The Sun”已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/19  Category:ជីវិតនិងសង្គម
Tags: