​ខឹង​ទូរ​ATMមិន​ព្រម​ខ្ជាក់​លុយ​ លោក​យាយ​វ័យ​៨៨​ឆ្នាំ​បញ្ចេញ​កំហឹង​មួយ​ចាស់​ដៃ

រូបភាព​ជា​ច្រើន​សន្លឹក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ដែល​បង្ហាញ​អំពី​លោក​យាយ​វ័យ​៨៨​ឆ្នាំ​មួយ​រូប​​បាន​វាយ​កម្ទេច​ទូរ​ ATM មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

 

​ខឹង​ទូរ​ATMមិន​ព្រម​ខ្ជាក់​លុយ​ លោក​យាយ​វ័យ​៨៨​ឆ្នាំ​បញ្ចេញ​កំហឹង​មួយ​ចាស់​ដៃ

 

​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​​ផ្ទាល់​ភ្នែក​បាន​លើក​ឡើង​ថា​ លោក​យាយ​វ័យ​ជិត​៩០​ឆ្នាំ​រូប​នេះ​​ក្ដៅ​ក្រហាយ​នឹង​ទូរ​ ATM ព្រោះ​​វា​មិន​ព្រម​ខ្ជាក់​លុយ​ឲ្យ​ប្ដី​របស់​គាត់។ ហេតុ​នេះ​គាត់​ក៏​បាន​​កាន់​​ញញួរ​ជាប់​នឹង​ដៃ​ រួច​វាយ​កម្ទេច​ទូរ​ ATM ដោយ​ប្រើ​​កម្លាំង​អស់​ពី​ខ្លួន​រហូត​ធ្វើ​ឲ្យ​បែក​កញ្ចក់​​ទូរ។

 

​ខឹង​ទូរ​ATMមិន​ព្រម​ខ្ជាក់​លុយ​ លោក​យាយ​វ័យ​៨៨​ឆ្នាំ​បញ្ចេញ​កំហឹង​មួយ​ចាស់​ដៃ
យោង​តាម​សារព័ត៌មាន​ NetEase បាន​រាយការណ៍​ថា​​ក្រុម​ប៉ូលិស​កំពុង​​តែ​ធ្វើ​ការ​សិក្សា​លើ​រឿង​ក្ដី​មួយ​នេះ ថា​តើ​នឹង​ត្រូវ​ដោះ​ស្រាយ​បែប​ណា៕​​​​​​

 

ចុច​អាន៖ បុរស​ពិការ​ មាន​មហិច្ឆតា​​​​ធ្វើ​ដំណើរ​​កាត់​ប្រទេស​ចិន​​​ដោយ​​កង់​រទេះ​ ជិត​សម្រេច​គោល​ដៅ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ shanghaiist​​​​​​​​​​​