​សារមន្ទីរ​​លាមក នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​អង់គ្លេស​ឆាប់ៗ​នេះ​

សួនសត្វ​ Isle of Wight ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ប្រកាស​​​ហើយ​ថា ​សារមន្ទីរ​លាមក​ នឹង​បើក​ដំណើរ​ការ​នា​ថ្ងៃ​ទី​២៥​ ខែ​មីនា​ខាង​មុខ​នេះ។

 

​សារមន្ទីរ​​លាមក នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​អង់គ្លេស​ឆាប់ៗ​នេះ​

 

សារមន្ទីរ​លាមក​ នេះ​ដែរ​មាន​ដាក់​តាំង​លាមក​ជា​ច្រើន​ប្រភេទ​​​របស់​មនុស្ស​និង​សត្វ ​ដែល​មាន​ដូច​ជា​​លាមក​សត្វ​តោ​, កញ្ជ្រោង, ​លាមក​កូន​ង៉ែត​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​តាំង​នូវ​លាមក​​ហ្វូស៊ីល​ដែល​មាន​​តាំង​ពី​៣៨​លាន​ឆ្នាំ​មុន​ផង​ដែរ។ ចំពោះ​ការ​រចនា​វិញ​គេ​ប្រើ​លាមក​គ្រាម ​ដែល​​ព្យួរ​ជាប់​នឹង​ពិតាន​ខាង​លើ​យ៉ាង​ពិសេស។

 

អ្នក​នាំ​ពាក្យ​​របស់​សួនសត្វ​ខាង​លើ​បាន​លើក​ឡើង​ដែរ​ថា​ លាមក​ពិត​ជា​ស្អុយ​​គ្មាន​នរណា​ចូល​ចិត្ត​ ហើយ​ជួន​កាល​អាច​ផ្ដល់​គ្រោះថ្នាក់​ថែម​ទៀត​ផង។ ប៉ុន្តែ​វា​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​ថែម​ទាំង​នៅ​ក្នុង​ខ្លួន​យើង​ជា​រៀង​រាល់​ថ្ងៃ។

 

មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ លាមក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​​ប៉ុន្មាន​ខែ​មុន​នេះ​​កន្លែង​ប្រមូល​ទុក​លាមក​​​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​បាន​បើក​ដំណើរ​ការ​នៅ​ក្នុង​រដ្ឋ​ Florida ហើយ​ចំណែក​ឯ​ប្រទេស​ជប៉ុន​វិញ​ក៏​បាន​បើក​សារមន្ទីរ​បង្គន់​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ៕​​
​​​​​​​​​

​​​​​​​​​ចុច​អាន៖ ព្រលាន​យន្តហោះ​៥​​នៅ​អាស៊ាន​ ​ដែល​ស្ថិត​ក្នុង​បញ្ជី​ព្រលានយន្តហោះ​ល្អ​ក្នុង​លោក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MentalFloss​​​​​​​​​​​