ខេត្តព្រះវិហារ រកឃើញការឈ្នះ តែក្រុមមិនដែលចាញ់ទាំង២ ជួបការស្មើ

ក្រុមខេត្តព្រះវិហារ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមរងគ្រោះប្រចាំពូលCនោះបានរកឃើញការឈ្នះជាលើកដំបូង នៅក្នុងការប្រកួតជម្រុះជាបឋមពានរង្វាន់សម្តេចហ៊ុនសែន កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ប៉ុន្តែក្រុមមិនដែលចាញ់សោះគឺក្រុមសៀមរាបអង្គរ និងក្រុមខេត្តកំពង់ឆ្នាំង បានជួបលទ្ធផលស្មើជាលើកដំបូងដូចគ្នា។
hun
ក្រុមខេត្តព្រះវិហារ ដែលបានចាញ់ទាំង៤ប្រកួតជាប់ៗគ្នានោះ បានយកឈ្នះក្រុមខេត្តឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ដើម្បីទទួលបាន៣ពិន្ទុជាលើកដំបូង ប៉ុន្តែក្រុមទាំង២មានវាសនាមិនខុសគ្នាទេ គឺត្រូវធ្លាក់ចេញពីការប្រកួតនេះដូចគ្នា បើទោះបីជា នៅសល់ម្នាក់១ប្រកួតទៀតក៏ដោយ។

ចំណែកក្រុមសៀមរាបអង្គរ បានស្មើក្រុមអ.ហខេត្តកំពង់ធំ ២-២ ប៉ុន្តែការឈ្នះ៤លើកកន្លងមក នៅតែជួយឲ្យក្រុមសៀមរាបអង្គរ ទទួលបានលេខ១ប្រចាំពូលCនេះក៏ដោយ បើទោះបីជាក្រុមសៀមរាបអង្គរ បានជួបការចាញ់ក្នុងការប្រកួតលើកទី៦ចុងក្រោយ ហើយគូប្រកួតអ.ហខេត្តកំពង់ធំ ដែលកំពុងឈរនៅលេខរៀងទី២ មាន៨ពិន្ទុ ជួបការឈ្នះបន្តទៀតក៏ដោយ។
យ៉ាងណាមិញ ក្រុមខេត្តស្វាយរៀង បានបន្តលត់ក្រុមរងគ្រោះខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១៤-១ ដើម្បីបន្តឈរនៅលេខ១ប្រចាំពូលB ដោយមាន១២ពិន្ទុ ស្មើក្រុមលេខ២ខេត្តព្រៃវែង ព្រោះខេត្តព្រៃវែង បានបន្តយកឈ្នះក្រុមយុវជនបឹងកេតកំពង់ចាម ២-១ កាលពីម្សិលមិញដូចគ្នា។

ចំណែកក្រុមមិនដែលចាញ់របស់ខេត្តកំពង់ឆ្នាំង បានត្រឹមស្មើ ១-១ ជាមួយក្រុមខេត្តប៉ៃលិន ក្នុងការប្រកួតលើកទី៤ចុងក្រោយរបស់ខ្លួន ប៉ុន្តែលទ្ធផលនេះមិនបានប៉ះពាល់ដល់ការទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលDរបស់ខេត្តកំពង់ចាមនោះទេ ព្រោះការមាន១០ពិន្ទុ បានបិទផ្លូវក្រុមខេត្តប៉ៃលិន ក្នុងការប្រកួតទៅហើយ បើទៅបីជា ប៉ៃលិន នៅសល់១ប្រកួតទៀតជាមួយក្រុមមិនធ្លាប់ឈ្នះខេត្តបាត់ដំបង ក៏ដោយ ដោយសារពេលនេះប៉ៃលិន ទើបមាន៦ពិន្ទុទេ៕

z_Page_1