សហព័ន្ធ​បាល់​ទាត់ រក​​ចំណូលបាន​​ជាង​៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ( FFC) ​រក​បាន​ចំណូល​ជាង​៤​លាន​ដុល្លារ ពី​ការ​ឧបត្ថម្ភ​ផ្សេងៗ នូវ​រាល់​​សកម្ម​ភាព​ការងារ កាល​ពី​២ឆ្នាំ​២០១៥ និង​ត្រូវចំណាយ​អស់​វិញ​ជាង​៣​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ FFC នៅ​សល់​​ទឹក​​ប្រាក់​ជាង​១លាន​ដុល្លារ សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។

bb-2បើ​តាម​​របាយ​ការណ៍​​ហិរញ្ញវត្ថុ​របស់​ FFC ក្នុង​ឆ្នាំ​២០១៥​ ដែល​ត្រូវ​បាន​ចែក​ជូន​សមាជិក​សហព័ន្ធ នៅ​ក្នុង​មហាសន្និបាត កាល​ពី​ព្រឹក​មិញ​នេះ បាន​ឲ្យ​ដឹង​ថា FFC បាន​ទទួល​​ចំណូល​​​ប្រចាំ​ឆ្នាំ​២០១៥​សរុប​ចំនួន​៤៣០៥៤១៩.៣៣​ដុល្លារ ហើយ​​ត្រូវចំណាយវិញ​អស់​៣២៦៥៣៦៦.៧១ដុល្លារ​​ និង​នៅ​សល់​សមតុល្យចំណេញ​ប្រចាំ​ឆ្នាំ​២០១៥​ចំនួន​១០៤០០៥២.៦២​ដុល្លារ សម្រាប់​យក​ទៅ​ចំណាយ​លើ​សកម្ម​ភាព និង​ផែន​ការយុទ្ធ​សាស្រ្ត​​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​ត្រូវ​ចំណាយ​សរុប​អស់២៣៦៦៧១៥​ដុល្លារ។

នៅ​ក្នុង​ចំណូល​​សរុប​ចំនួន​៤៣០៥៤១៩.៣៣​ដុល្លារនេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​​​ទទួល​ចំណូល​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ( FIFA ) ​សរុប​ចំនួន ១,២២៥,៣៨០ ដុល្លារ​ ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី ( AFC ) សរុប​​ចំនួន ២៧៨,៣៩១​ ដុល្លារ​ ​​ពី​សហព័ន្ធ​​កីឡា​បាល់ទាត់​អាស៊ាន( AFF )  សរុបចំនួន ១៤៣,៣៣២ ដុល្លារ​​​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ជប៉ុន (JFA ) ​ចំនួន ២០,០០០ ដុល្លារ​ ពី​​​ការ​ឧបត្ថម្ភ​ពី​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​សកម្មភាព​ផ្សេង​ៗរបស់​​FFC​សរុប​​ចំនួន ២,៤២៨,៩៣៤ ​ដុល្លារ​ ​និង​ចំណូល​​ពី​សប្បុរសធម៌​​ចំនួន​២០៩,៣៨១​ដុល្លារ។

bb-1
ចំពោះ​ទឹក​ប្រាក់​សរុប៣២៦៥៣៦៦.៧១ដុល្លារ ដែល​​ចំណាយ​​សម្រាប់​ឆ្នាំ​​២០១៥ វិញ​គឺ​ចំណាយ​ទៅ​លើ​ បច្ចេកទេស​ និង​​អភិវឌ្ឍ​​​ន៍ ដោយ​ក្នុង​នោះចំណាយ​លើ​​វគ្គ​គ្រូ​ និង​អាជ្ញាកណ្ដាល​​​​ចំនួន៥៨៥៤៥.៣៨​ដុល្លារ ការ​ប្រកួត​ក្នុង​ស្រុកចំនួន ៧០៦,៥២៤.៧៤ដុល្លារ ការ​​ចូល​រួម​ប្រកួត​ក្រៅ​ប្រទេស​ចំនួន​១,១២៧,៤៨៦.១៨ដុល្លារ ប្រាក់​ខែ​គ្រូ​ចំនួន​១០៤,៨១៥.០០ដុល្លារ ចំណាយ​​ទៅ​លើ​រដ្ឋបាល​ទូទៅចំនួន ១,០៣២,១២៨​ ​ដុល្លារ​​ចំណាយ​ទៅ​លើមជ្ឍមណ្ឌល​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ ៨៤,៧០៩ ​ដុល្លារ និង​ចំណាយ​នៅសាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ (Acedemy) ១៥១​, ១៥៧​ដុល្លារ៕