Leicester ឡើងកំពូលតារាង Premier League​ដោយសារ​យ័ន​លោក​សង្ឃថៃ?

ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​របស់​ក្លិប​បាល់ទាត់ Leicester City នៅ​ក្នុង​ក្របខណ្ឌ Premier League បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ងឿយឆ្ងល់​ជា​ខ្លាំង​ថា គន្លឹះ​អ្វី​ដែល​ធ្វើ​ឲ្យ​ក្លិប​នេះ​លេង​ឡើង​លឿន​យ៉ាង​ដូច្នេះ។ ក៏ប៉ុន្តែ លោក​សង្ឃ​ជនជាតិ​ថៃ​មួយ​អង្គ​ដែល​មាន​ព្រះ​នាមថា Phra Prommangkalachan ​បាន​អះអាង​ថា ក្លិប​នេះ​បាន​ទទួល​ជោគជ័យ​ដោយសារ​តែ​ការប្រស់​ព្រំ​ និង​វត្ថុ​សក្តិសិទ្ធ​របស់​ក្រុម​ព្រះ​សង្ឃ​មក​ពី​ប្រទេស​ថៃ។

leicester-monlអស់​រយៈកាល​ ៣ ឆ្នាំ​កន្លង​ទៅ​នេះ លោក​សង្ឃ​អង្គ​នេះ ព្រម​ទាំង​លោក​សង្ឈ​ថៃ​ជាច្រើន​ដទៃ​ទៀត បាន​និមន្ត​ទៅ​ក្លិប​បាល់ទាត់​អន្តរជាតិ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ​មួយ​នេះ ដើម្បី​ប្រស់ព្រំ​កីឡាករ និង​ធ្វើយ័នឲ្យ​ពួកគេ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត ជា​ញឹកញយ។

លោកសង្ឃ Phra Prommangkalachan បាន​មាន​សង្ឃ​ដីកា​ថា៖ «អាត្មា​បាន​ធ្វើ​ខ្សែកព្រះ​ឲ្យ​កីឡារករ​ទាំង​នោះ​ពាក់ ព្រម​ទាំងធ្វើ​កន្សែងយន្ត​ឲ្យ​ពួកគេ​ផងដែរ។ អាត្មា​មិន​ច្បាស់​ថា ពួកគេយល់​ពី​អ្វី​ដែល​អាត្មា​បាន​ពន្យល់​ពួកគេ​ដែរ​ឬអត់​នោះទេ ក៏ប៉ុន្តពួកគេ​ដឹងថា វត្ថុ​សក្តិសិទ្ធ នឹង​នាំ​សំណាង​របស់​ពួកគេ។

គួរ​បញ្ជាក់​ផងដែរ​ថា ម្ចាស់​ក្លិប​កំពូលតារាង Premier League នេះ គឺ​ជាមហាសេដ្ឋី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះថា Vichhai Srivaddhanaprabha ជាម្ចាស់​ក្រុម​ហ៊ុន King Power ដែល​បាន​ទិញ​ក្លិប​នេះ​កាល​ពី​ឆ្នាំ ២០១០។ តាម​ការ​ឲ្យ​ដឹង​របស់​លោក​សង្ឃ​ថៃ​ខាងលើនេះ លោក Vichhai គឺ​ជា​ពុទ្ធសាសនិក​ដ៏​ប្តូរផ្តាច់​មួយរូប ដែល​តែងតែ​បាន​និមន្ត​ក្រុម​ព្រះ​សង្ឃ​ពី​ប្រទេស​ថៃមក​សូត្រមន្ត​សុំឲ្យមាន ជោគជ័យ និងសំណាង​កើត​មាន​ដល់​ក្រុម​គ្រប់គ្រង់ និង​កីឡាករ​របស់​លោក៕ AFP