​ឡាវ ដាក់​មក​សុទ្ធ​ជើង​ខ្លាំង ប៉ុន្តែ​នៅ​តែ​បារម្ភនឹង​​ខ្សែ​ប្រយុទ្ធកម្ពុជា

ក្រុម​ Cambodia All Stars ​របស់​កម្ពុជា និង​ក្រុម Lao All Stars មក​ពី​ប្រទេស​ឡាវ នឹង​ត្រូវ​ធ្វើ​ការ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ អបអរ​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​និងឡាវ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សុក្រ​នេះ ហើយការ​ប្រកួតនេះ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV ផង​ដែរ។

all-1ក្រុម​ Lao All Stars បាន​សម្រិត​សម្រាំង​យក​សុទ្ធ​តែ​កីឡាក​ល្អៗ​ដែល​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​លីក​របស់​ខ្លួន ដើម្បី​មក​ប្រកួត​ជាមួយ​ក្រុម​ Cambodia All Stars លើក​នេះ​ប៉ុន្តែ​ទាំង​កីឡាករ និង​គ្រូ​បង្វឹក​របស់​ឡាវ សុទ្ធ​តែ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ប្រកួត​មិត្ត​ភាព​ដ៏​សំខាន់​មួយ​នេះ ពិសេស​បារម្ភ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​របស់​កម្ពុជា។ លោក Soulivanh Xeunvilay គ្រូ​បង្វឹកក្រុម Lao All Stars បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ថ្ងៃព្រហស្បតិ៍ម្សិល​មិញ​ថា៖​«​ខ្ញុំ​គិតថា ​ការ​ប្រកួត​នៅ​ថ្ងៃ​ (ថ្ងៃ​សុក្រ​នេះ) ​ក្រុម​ឡាវនឹង​មាន​ជួប​ការ​ប្រកួត​ងាយ​ស្រួក​​នោះ​ទេ ព្រោះ​ក្រុម​កម្ពុជានៅ​ពេលនេះ​​ខ្លាំង ហើយ​ពួក​គេ​​ក៏​ធ្លាប់​បាន​ឈ្នះ​​ក្រុម Muangthong United ​និង​ក្រុម Buriram United កន្លង​មកផង​ដែរ ប៉ុន្តែ​​យលង​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​​​ប្រកួត​ជាមួយ​ក្រុម​មួយ​នេះ ​និង​ដើម្បី​រក​ការ​ឈ្នះ​ផង​ដែរ»។

ចំណែក​កីឡាករ Khampheng Sayavutthi ដែលជា​ប្រធាន​​ក្រុម Lao All Stars បាន​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​​ថា លោក​គ្រូ​បង្វឹក​នឹង​រៀបចំ​ការ​ប្រកួត​បែប​ណា​នោះ​ទេ ប៉ុន្តែ​​កីឡាករ​១១​នាក់​ដំបូង​របស់​យើង គឺ​ដឹង​តែ​ល្អ​១០០​ភាគ​រយ ព្រោះ​អ្នក​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​យក​មក​ប្រកួត​នេះ គឺ​សុទ្ធ​តែ​ជា​កីឡាករ​ល្អៗ​ ដែល​បាន​លេង​នៅ​ក្នុងលីក​​ឡាវ កាល​ពី​ឆ្នាំ​២០១៥ ហេតុនេះ​កម្ពុជា នឹង​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​ឡាវ​របស់​យើង​ដោយ​ងាយ​ស្រួល​នោះ​ឡើយ»។
យ៉ាង​ណា​ក៏​ដោយ កីឡាករបរទេសឈ្មោះ Modibo William Paul ​ដែល​ជា​សមាជិក​ក្នុង​ក្រុម Lao All Stars បាន​និយាយ​ដោយ​ត្រង់ៗ​ថា៖« បាន​គិត​ថា វត្ត​មាន​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា Booysen Shane (អវត្តមាន​ព្រោះ​មាន​របួស) Gbenga និងប្រាក់ មុន្នីឧត្តម្ភ និង​ផ្តល់​ការ​លំបាក​ដល់​ក្រុម​​របស់​យើង​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​គេ​មាន​ល្បឿន​លឿន និង​លេង​បាន​ល្អ ប៉ុន្តែ​យើង​នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព»។

all-2

ទោះ​បី​ជា​យ៉ាង​ណា ​ខ្សែ​បម្រើ​ជើង​ចាស់ គួច សុកុម្ភៈ ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​​កាសែត​នោះ ក៏​មិន​ហ៊ាន​រំពឹងខ្លាំង​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​ឡាវ​នោះ​ដែរ។ សុកុម្ភៈ បាន​និយាយ​ថា៖​«ខ្ញុំ​គិត​ថា ការ​ប្រកួតនឹង​មាន​ភាព​តាន​តឹង​ជា​មិន​ខាន ព្រោះ​ក្រុម​ទាំង​២​ខ្លាំង​ដូច​គ្នា និង​សុទ្ធ​តែ​​ត្រៀម​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ ហេតុនេះ​យើង​មិន​អាច​កំណត់​លទ្ធ​ផល​ឈ្នះ​ឬ​ចាញ់​ទុក​មុន​បាន​នោះ​ទេ គឺ​ត្រូវ​​ចាំមើល​ទៅ​លើ​ការ​ប្រកួត​ជាក់​ស្តែង​ទាំង​អស់​គ្នា ទើប​ដឹង​ច្បាស់»៕

all-7

all-6

all-5

all-4

all-3