Liverpool បន្ត​កុងត្រា​ជាមួយ​កីឡាករ​ដែលខាន​មិនបានលេង ២០ ខែ

កីឡាករ Jon Flanagan នឹង​ត្រៀម​លុប​ការសង្ស័យ ចំពោះ​អនាគត​វែងឆ្ងាយ​ជាមួយ​ហង្ស​ក្រហម Liverpool ដែល​ក្លិប​បានសម្រេច​បន្ត​កុងត្រា​ថ្មី ៣ ឆ្នាំ​ទៀត។ ខ្សែការពារ​វ័យ ២៣ឆ្នាំ​រូបនេះ​នឹង​អស់​កុងត្រា​នៅ​ចុងរដូវ​កាល​នេះ ហើយ​ការចរចា​ក្នុង​ការបន្ត​កិច្ចសន្យា ត្រូវបាន​ធ្វើឡើងយឺតៗ ខណៈ​កីឡាករ​នេះ​ទើប​ជា​ពីរ​បួស​ជង្គង់​ធ្ងន់ធ្ងរ។ ទោះជា​យ៉ាងនេះ​ក្តី ការចរចា​ត្រូវបាន​សម្រេច ដើម្បី​រក្សាទុក​កីឡាករ Flanagan នៅ​កីឡដ្ឋាន Anfield នេះ​បន្តទៀត។

jon-flanaganFlanagan ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ដណ្តើមពាន​រប​ស់ Liverpool ឆ្នាំ ២០១៣-១៤ ក្រោម​ការដឹកនាំ​របស់​លោក Brendan Rodgers គឺ​មិនបាន​ចូល​លេង ២០ខែ​មកហើយ​ដោយសារ​ប​ញ្ហា​ជង្គង់ ដែល​ទាមទារ​ការវះកាត់​ជាច្រើន​ដង ប៉ុន្តែ​កីឡាករ​នេះ​បែរជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​លោក Jurgen Klopp ក្រោយ​វិល​ត្រលប់មក​ចូល​លេង​វិញ ចាប់តាំងពី​ខែមករា​ឆ្នាំនេះ​មក។

ខ្សែការពារ​កណ្តាល ដែល​ទើប​បង្ហាញខ្លួន​បាន ៥ ប្រកួត​ប៉ុណ្ណោះ បន្ទាប់ពី​មកវិញ ហើយ​លោក Klopp បាន​ទទួលស្គាល់ថា រូបលោក​មានការ​សោកស្តាយ​ដែល​មិន​បានដាក់ Flanagan ចូលក្នុង​ពាន​អឺរ៉ុប៕