កីឡាករអាហ្វ្រិក ដែលលេងនៅក្នុងលីក Premier League

កីឡាករ Peter Ndlovu គឺជាកីឡាករដំបូងគេមកលេងនៅ Premier League ខណៈបច្ចុប្បន្ននៅលីកកំពូលរបស់ប្រទេសអង់គ្លេសនេះ មានកីឡាករអាហ្វ្រិកចំនួន ២៤៦ នាក់ចាប់តាំងពីបើកក្នុងឆ្នាំ ១៩៩២មក ដែលកីឡាករទាំងអស់នោះស៊ុតបញ្ចូលទីសរុប ១៧៧៦ គ្រាប់ និងបានចូលប្រកួតចំនួន ១៤២១០ ប្រកួត។ វីរៈបុរសរបស់តោខៀវ Chelsea គឺកីឡាករ Didier Drogba ជាកីឡាករអាហ្វ្រិករកគ្រាប់បានច្រើនជាងគេ ចំនួន ១០៤គ្រាប់ ខណៈកីឡាករ Kolo Toure ជាកីឡាករបានចូលលេងច្រើនជាងគេ ចំនួន ៣៤៩ប្រកួត។

africa-player

ក្លិប Portsmouth គឺជាក្លិបមានកីឡាករអាហ្វ្រិកច្រើនជាងគេចំនួន ២៤ នាក់លេងនៅក្នុង Premier League ខណៈក្លិប Bradford City, Nottingham Forest, Oldham Athletic និង Swindon Town ជាក្លិបដែលអត់មានកីឡាករអាហ្វ្រិកលេងឲ្យ ។ នីហ្សេរីយ៉ា ជាប្រទេសដែលមានកីឡាករច្រើនជាងគេមកលេងនៅ Premier League ចំនួន ៣៥ ប៉ុន្តែ អេហ្សីប គឺជាប្រទេសដែលគាំទ្របាល់ទាត់ Premier League ច្រើនជាងគេតាមបណ្តាញសង្គម Facebook។ ពលរដ្ឋអេហ្សីបជាង ២លាននាក់ Follow បណ្តាញសង្គមរបស់កាំភ្លើងធំ Arsenal ខណៈជាង ៣លាននាក់គាំទ្រ Chelsea៕

a30