Diego Costa នឹងត្រូវអវត្តមានប្រកួតមិត្តភាពរបស់អេស្បាញ

ខ្សែប្រយុទ្ធតោខៀវ Chelsea កីឡាករ Diego Costa នឹងត្រូវអវត្តមានលេងពីក្រុមជម្រើសជាតិអេស្បាញ ក្នុងការប្រកួតមិត្តភាពជាមួយប្រទេស អ៊ីតាលី និង រ៉ូមានី។ Costa វ័យ ២៧ឆ្នាំ ត្រូវបានបណ្តេញចេញពីការប្រកួតក្របខណ្ឌ FA Cup វគ្គ១/៤ ជាមួយនឹង Everton កាលពីសប្តាហ៍មុន ដោយ Chelsea ឈ្នះ ២-។

costaCosta ក៏ត្រូវអង្គុយមើលគេលេង សម្រាប់ជំនួបជាមួយញញួរធំ West Ham នៅថ្ងៃសៅរ៍នេះផងដែរ។ លោក Guus Hiddink គ្រូបង្វឹក Chelsea បានឲ្យដឹងពីម្សិលមិញដែរថា Costa មានបញ្ហាសាច់ដុំត្រគៀក។ អេស្បាញ នឹងត្រូវទៅលេងជាមួយអ៊ីតាលី នៅទីក្រុង Udine នៅថ្ងៃ ២៤ មីនា មុនពេលដែលត្រូវជួប Romania នៅ Cluj បីថ្ងៃក្រោយមក។
ខ្សែប្រយុទ្ធក្លិប Athletic Bilbao កីឡាករ Aritz Aduriz វ័យ ៣៥ឆ្នាំ នឹងត្រូវដាក់ជំនួស Costa។ Aduriz ស៊ុតបាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ នៅលីក La Liga នារដូវកាលនេះ។

អេស្បាញក៏បានកោះហៅកីឡាករលេងនៅលីក Premier League ៦នាក់ផងដែរ។ អ្នកចាំទីបិសាចក្រហម Manchester United កីឡាករ David de Gee និងខ្សែបម្រើ Juan Mata រួមជាមួយកីឡាករ Chelsea ៣នាក់ទៀត ដូចជា ខ្សែការពារ Cesar Azpilicueta, ខ្សែបម្រើ Cesc Fabregas និងបម្រើស្លាប Pedro។

ខ្សែបម្រើកណ្តាលរបស់ក្លិប Manchester City កីឡាករ David Silva ក៏មានឈ្មោះក្នុងបញ្ជីរជម្រើសជាតិផងដែរ៕