សំណួរ​មិត្ត​អ្នកអាន ៖ ធ្វើ​ម៉េច​ទើប​ដឹងថា ខ្ញុំ​មាន​ជំងឺ​គាំងបេះដូង​?

សំណួរ​មិត្ត​អ្នកអាន ៖ ធ្វើ​ម៉េច​ទើប​ដឹងថា ខ្ញុំ​មាន​ជំងឺ​គាំងបេះដូង​?

​អំឡុង​ពេល​គាំងបេះដូង រោគសញ្ញា​អាច​មាន​រយៈពេល ៣០ នាទី ឬ​យូរ​ជាង​នេះ ហើយ​វា​មិន​បាត់ តាមរយៈ​ការ​សម្រាក ឬ​ប្រើ​ថ្នាំ​ធម្មតាៗ​នោះទេ​។ ដូច្នេះ ប្រសិនបើ​អ្នក​សង្ស័យថា អ្នក​មាន​ជំងឺ​គាំងបេះដូង ត្រូវ​ប្រញាប់​ប្រាប់​អ្នក​ជុំវិញខ្លួន រួច​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។​

​យ៉ាងណាមិញ ក្នុង​ករណី​មួយ​ចំនួន រោគសញ្ញា​អាច​ចាប់ផ្តើម ក្នុង​កម្រិត​ស្រាល ដែល​ធ្វើឲ្យ​អ្នក​ដឹង​មុន​បាន ប៉ុន្តែ ក្នុង​ករណី​ខ្លះទៀត វា​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ពិបាក​ជួយសង្គ្រោះ ឲ្យទាន់​ពេលវេលា​ណា​ស់​។​

​រោគ​សញ្ញា​មួយ​ចំនួន នៃ​ជំងឺ​គាំងបេះដូង ដែល​អាច​កើតមានឡើង ៖
•​    ​មាន​អារម្មណ៍​ថា មិន​ស្រួល​ក្នុង​ខ្លួន ជាពិសេស ត្រង់​ដើមទ្រូង​
•​    ​ឡើង​សម្ពាធ​ក្នុង​ដើមទ្រូង ឈឺ​ក្នុង​ទ្រូង ឬ​ក្រោម​ឆ្អឹង​ទ្រូង​
•​    ​ការ​មិន​ស្រួល​បែបនេះ រាលដាល​ទៅ​ខាងក្រោយ​ខ្នង ថ្គាម បំពង់ក ឬ​ដៃ​
•​    ​មាន​អារម្មណ៍​ថា តឹង មិន​រំលាយ​អាហារ ឬ​ឈ្លក់​
•​    ​ពេលខ្លះ មាន​អារម្មណ៍​ថា ក្រហាយ​ដើមទ្រូង​
•​    ​បែកញើស​ស្អិត ចង្អោ​រ ក្អួត ឬ​វិលមុខ​
•​    ​ខ្សោយ អស់កម្លាំង អន្ទះអន្ទែង​
•​    ​ដកដង្ហើម​បាន​ខ្លីៗ​
•​    ​ចង្វាក់បេះដូង​លោត​ញាប់ ឬ​ខុសពី​ធម្មតា​។​

​សម្រាប់​មនុស្ស​មួយចំនួន ជំងឺ​គាំងបេះដូង​នេះ មិន​លេចចេញ​ជា​រោគសញ្ញា​អ្វី​នោះ​ទេ ដែល​គេ​ហៅថា គាំងបេះដូង​ស្ងប់ស្ងាត់​។ វា​ច្រើន​កើតឡើង ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​

​បើ​អ្នក​សង្ស័យថា មាន​ជំងឺ​គាំងបេះដូង ដាច់ខាត កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ ឲ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​។ ការព្យាបាល​ទាន់​វេលា អាច​កាត់បន្ថយ​ការខូចខាត​បេះដូង និង​អាច​ជួយសង្គ្រោះ​អាយុជីវិត របស់​អ្នក​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។