សាកល្បង “​តែ​ផ្លែ​ចេក​” នេះ​ទៅ ធានាថា ល្អ​ជាង​ថ្នាំ​គេង​លក់​ទៅទៀត​

សាកល្បង “​តែ​ផ្លែ​ចេក​” នេះ​ទៅ ធានាថា ល្អ​ជាង​ថ្នាំ​គេង​លក់​ទៅទៀត​

​មនុស្ស​យើង​ទាំងអស់ សុទ្ធតែ​ធ្លាប់​ឆ្លងកាត់ បញ្ហា​គេង​មិន​លក់ រហូត​ដល់​កណ្តាល​អាធ្រា​ត​។ ការ​គេង​មិន​លក់ មិន​ត្រឹមតែ​ប៉ះពាល់ ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​ទេ ប៉ុន្តែ វា​ក៏​អាច​បណ្តាល​ឲ្យ សុខភាព​របស់​អ្នក ចុះខ្សោយ​ទៅតាម​នោះ​ផង​ដែរ ជាពិសេស គឺជា​ក្រពះ​តែម្តង​។​

​ប៉ុន្តែ សំណាង​ហើយ ដែល​អ្នកអាន​ចំ​អត្ថបទ​នេះ ពីព្រោះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​វិធីសាស្ត្រ​ធម្មជាតិ​មួយ ដែល​មាន​ប្រសិទ្ធភាព ខ្ពស់​ជាង​ការប្រើ​ថ្នាំ​ងងុយគេង​ទៅទៀត គឺ “​តែ​ចេក​”​។​

​ការរៀបចំ​តែ​នេះ ត្រូវការ​ពេលវេលា ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ នោះ​អ្នកនឹង​ទទួលបាន នូវតែ​មួយ​កែវ​ដ៏​ឆ្ងាញ់ និង​ជួយ​ឲ្យ​អ្នក គេង​លក់បាន​ស្កប់ស្កល់​ទៀតផង​។ ចូរ​ញ៉ាំ​តែ​នេះ មុន​ចូល​គេង​ទៅ​។​

​គ្រឿងផ្សំ​
• ចេក ១ ឬ ២ ផ្លែ​
• ម្សៅ​ឈើអែម (​ដាក់​ក៏បាន អត់​ក៏បាន​)
• ទឹក ១ លីត្រ​។​
​វិធី​ធ្វើ​
១. កាត់​ផ្នែក​ចុងៗ​នៃ​ផ្លែ​ចេក​ចេញ​
២. ដាក់​ផ្លែ​ចេក​ទាំងមូល និង​ទាំង​សំបក ទៅ​ក្នុង​ឆ្នាំង​ដែល​ដាក់​ទឹក​រួច​
៣. ដាំ​វាឲ្យ​ពុះ ប្រហែលជា ១០ នាទី​
៤. ដាក់​ម្សៅ​ឈើអែម​ចូល​បន្តិច បើ​អ្នក​ចូលចិត្ត​
៥. ចាក់​ដាក់​កែវ រួច​ទទួលទាន ជា​ការ​ស្រេច​។​

​ចូរ​ទទួលទាន​តែ​នេះ ១ ម៉ោង មុនពេល​ចូល​គេង ធានាថា អ្នកនឹង​គេង​លក់ ជា​មិនខានឡើយ​។​

​យ៉ាងណាមិញ បើ​មិន​មាន​ប្រសិទ្ធភាព សូម​អ្នក​កុំ​ខឹង ឬ​គិត​ថា​អត់​ប្រយោជន៍​អី អ្នក​អាច​ញ៉ាំ​ចេកទុំ បន្ថែម​មួយ​ផ្លែ​ទៀត​បាន​។ ហើយ​ប្រសិនបើ​អ្នក មិន​អាច​គេង​លក់​ទៀត ល្មម​ដល់​ពេល​ដែល​ត្រូវ ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ ពីព្រោះ អ្នក​អាច​នឹង​មាន​បញ្ហា​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។