បម្រាម ៖ ឈប់ “​កម្តៅ​” អាហារ​ទាំង​នេះ​ទៀត​ទៅ​!

បម្រាម ៖ ឈប់ “​កម្តៅ​” អាហារ​ទាំង​នេះ​ទៀត​ទៅ​!

​មនុស្ស​ជាច្រើន ចូលចិត្ត​កម្តៅ​អាហារ ដែល​នៅសល់ ដោយ​មិន​បានដឹង អំពី​ផលប៉ះពាល់​នានា ដែល​បណ្តាល​មកពី អាហារ​ទាំងនោះ​ឡើយ​។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​សូម​ណែនាំ​អ្នក មិន​ឲ្យ​កម្តៅ អាហារ​មួយ​ចំនួន ខាងក្រោម​នេះ​ឡើយ ពីព្រោះ វា​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​សុខភាព​របស់​អ្នក​បាន​។​

១. ស្ពៃ​ស្ពីណា​ច​
​អ្នកជំនាញ​បាន​ណែនាំ​ថា យើង​មិន​គួរ​កម្តៅ​ស្ពីណា​ចឡើយ ហើយ​យើង​គួរតែ​ញ៉ាំ​វា​ភ្លាមៗ ក្រោយពេល​ចម្អិន​រួច​។ នៅក្នុង​ស្ពៃ​ណា​ច មាន​សារធាតុ​នី​ត្រាត ហើយ​វា​នឹង​បម្លែង​ទៅ​ជា​នីទ្រិច ក្រោយពេល​យើង​កម្តៅ (​នីទ្រិច ជា​សារធាតុ​បង្ក​គ្រោះថ្នាក់ ចំពោះ​សុខភាព​)​។ យ៉ាងណាមិញ ការ​កម្តៅ​ស្ពីណា​ច អាច​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង​ជំងឺមហារីក​។​

២. ឃិន​ឆាយ​
​នៅក្នុង​ស៊ុប យើង​ចូល​ចិត្ត​ដាក់​បន្លែ​នេះ​ណាស់ ប៉ុន្តែ វា​ក៏​មាន​ផ្ទុក​សារធាតុ​នីត្រាត​ដែរ​។ ដូច្នេះ ពេល​ចង់ក​ម្តៅ​ស៊ុប អ្នក​ត្រូវ​ប្រាកដថា អ្នក​មិន​បាន​ដាក់​បន្លែ​នេះ ពីមុនមក​នោះ​ទេ​។ វា​ក៏​អាច​កើតឡើង​ដូចគ្នា ចំពោះ​ការ៉ុត​។​

៣. មើ​ម Beets (​ដូច​ឆៃថាវ​)
​ដូច​ស្ពីណា​ច និង​ឃិនឆាយ​ដែរ អ្នក​មិន​គួរ​កម្តៅ បន្លែ​ប្រភេទ​នេះឡើយ​។​

៤. ដំឡូង​បារាំង​
​អ្នកជំនាញ​បានបញ្ជាក់​ថា ដំឡូង​បារាំង ពិតជា​ល្អ ចំពោះ​សុខភាព ប៉ុន្តែ ការ​កម្តៅ ឬ​យក​វា​មក​ញ៉ាំ​ម្តងទៀត ក្នុង​រយៈពេល ២៤ ម៉ោង​ក្រោយ សារធាតុចិញ្ចឹម​របស់​វា បាន​បាត់បង់​អស់​ទៅហើយ​។ ការ​កម្តៅ​ដំឡូងបារាំង ផ្តល់​ផល​អាក្រក់ ច្រើន​ជាង​ផល​ល្អ ចំពោះ​សុខភាព​។​

៥. ស៊ុត​
​ការ​ញ៉ាំ​ស៊ុត ជា​អ្វី​ដែល​យើង​មិន​អាច​ខ្វះ​បាន ចំពោះ​សុខភាព​ទូទៅ​។ ទោះបីជា​យ៉ាងណា អ្នក​មិនគួរ​ញ៉ាំ​ស៊ុត ដែល​កម្តៅ​ម្តងទៀត​នោះទេ ពីព្រោះ វា​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​អ្នក​បាន​។​

៦. សាច់មាន់​
​សាច់មាន់​! អ្នក​គួរតែ​ញ៉ាំ​វា​ភ្លាមៗ ក្រោយពេល​ចម្អិន​រួច​។ ការ​កម្តៅ​សាច់មាន់ ធ្វើ​ឲ្យ​ជាតិ​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​របស់​វា បង្ក​ជា​គ្រោះថ្នាក់ ចំពោះ​អ្នក​វិញ​នោះ​ទេ​។​

៧. ផ្សិត​
​ផ្សិត​ដែល​កម្តៅ​ម្តងទៀត អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន ចំពោះ​សុខភាព​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។