កត្តា​ដែល​ធ្វើឲ្យ​អ្នក​រមាស់​ស្បែក​

កត្តា​ដែល​ធ្វើឲ្យ​អ្នក​រមាស់​ស្បែក​

ការ​រមាស់​ស្បែក គឺជា​អារម្មណ៍​នៃ​ការរំខាន​មួយ ដែល​ធ្វើអោយ​អ្នក​មិន​មាន​ផា​សុក និង ធ្វើអោយ​អ្នក ចង់​អេះ​ជាខ្លាំង ដោយ​មិន​អាច​អត់​ទ្រាំ​បាន​។ វា​ហាក់ដូចជា​ធម្មតា​នោះទេ ដែល​ថា​អ្នក​ត្រូវតែ​អេះ នៅពេល ដែល​មាន​អារម្មណ៍​ថារ​មាស់​។

ការកំណត់ និង ព្យាបាល​ពី​មូលហេតុ​ដែល​បង្ក​ជាក់លាក់ នៃ​ការ​មាស់​ស្បែក​នេះ គឺ​ពិតជា​មាន សារៈសំខាន់ សម្រាប់​ការទទួលបាន​នូវ​ភាព​ស្រាកស្រាន្ត​ក្នុង​រយៈពេល​ដ៏​យូរ​មួយ​។ ការព្យាបាល​ចំពោះ បញ្ហា​នៃ​ការ​មាស់​ស្បែក​នេះ រួមមាន​ដូចជា ការប្រើប្រាស់​ឱសថ​, ការ​ស្អំ​ក្រណាត់​ត្រជាក់ និង ការព្យាបាល ដោយ​ប្រើ​កាំរស្មី ។ ការព្យាបាល​ថែទាំ​ដោយ​ខ្លួនឯង មានដូចជា ការប្រើប្រាស់​នូវ​ផលិតផល ប្រឆាំងនឹង ការ​មាស់ និង ការ​ងូតទឹក​ត្រជាក់ ក៏​អាច​ជួយ​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន​ផង​ដែរ ។​

មូលហេតុ​ដែល​ធ្វើអោយ​អ្នករ​មាស់​ស្បែក​

ស្បែក​ស្ងួត​
ការ​មាស់​ស្បែក ដែល​មិន​បាន​កើត​រួមជាមួយ​នឹង បម្រែបម្រួល​ស្បែក​ជាក់លាក់​ដទៃទៀត មានដូចជា ការឡើង​កន្ទួល​រមាស់ គឺ​ជារឿយៗ​ភាគច្រើន​បណ្តាល​មកពី កត្តា​នៃ​ស្បែក​ដែល​មាន​សភាព​ស្ងួត ។ សភាព​នៃ​ស្បែក​ស្ងួត ជាធម្មតា​ជា​លទ្ធផល ដែល​បានមកពី​កត្តា​មជ្ឈដ្ឋាន​ជុំវិញខ្លួន ដែល​វា​អាច​ជះ ឥទ្ធិពល​បាន មក​លើ​រាងកាយ​អ្នក​។ កត្តា​នេះ​រួមមាន​ដូចជា អាកាសធាតុ​ក្តៅ ឬ ត្រជាក់ ដែល​មាន​កម្រិត សំណើម​ទាប​, ការ​ស្ថិតក្នុង​ម៉ាស៊ីនត្រជាក់ ឬ ម៉ាស៊ីន​ផ្តល់​កម្តៅ​យូរពេក និង រួម​ផងដែរ​នូវ​ការ លាង​សម្អាត ឬ ងូតទឹក​ច្រើនពេក ។​

បញ្ហា​ផ្សេង​ទៀត ដែល​អាច​កើតមាន​
ស្ថានភាព​ផ្សេងទៀត មានដូចជា ភាពមិនប្រក្រតី​នៃ​ស្បែក​,​ជំងឺ​ផ្នែក​ខាង​ក្នុង​ខ្លួន​, ប្រតិកម្ម​អា​លែ​ហ្សី និង ប្រតិកម្ម​នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ក៏​អាច​ធ្វើអោយ​អ្នករ​មាស់​ស្បែក​បាន​ផងដែរ ។​

​ស្ថានភាព​ស្បែក និង កន្ទួលរ​ម៉ាស់ៈ ស្ថានភាព​ស្បែក​ជាច្រើន អាចធ្វើអោយ​ស្បែក​របស់​អ្នក រមាស់ បាន រួមមាន​ដូចជា ជំងឺ​ត្រអក​, រ​បកស្បែក​,​ចៃ​ស្បែក​,​អ៊ុត ,​សត្វល្អិត​នៅក្នុង​ស្បែក​, បន្ទាល​ត្រ​អាក និង ស្ថានភាព​នៃ​ជំងឺ​ស្បែក​ដទៃៗ​ទៀត​។ នៅក្នុង​ករណី​ទាំងនេះ ការ​មាស់​ជា​ធម្មតា ត្រូវ​បាន​ប៉ះ ពាល់​ដល់​តំបន់​ជាក់លាក់​ណាមួយ នៃ​រាងកាយ និង កើតមាន​ជា​មួយ​ផងដែរ​នូវ​សញ្ញា​ផ្សេងទៀត មានដូចជា ការឡើង​ក្រហម​រោល​,​រលាក​ស្បែក ឬ មាន​កន្ទូ​ល និង ពង​បែក ។​
 
​ស្ថានភាព​នៃ​ជំងឺ​ផ្នែក​ខាងក្នុង​ខ្លួនៈ  បញ្ហា​នេះ រួមមាន​ដូចជា ជំងឺ​ថ្លើម​, ជំងឺ​ខ្សោយតម្រងនោម​, ជំងឺ ស្លេកស្លាំង ដោយសារ​កង្វះ​ជាតិ​ដែក​,​បញ្ហា​ក្រ​ពេញទ៉​រ៉ូ​អ៊ីត និង ជំងឺមហារីក ដូចជា មហារីក​គ្រាប់ ឈាម និង ដុំ​សាច់​ដែល​ដុះ​ចេញពី​ក្រពេញ​ទឹក​រងៃ ។ នៅក្នុង​ករណី​ទាំងនេះ សភាព​នៃ​ការ​មាស់ ជាធម្មតា ប៉ះពាល់​ទៅលើ ផ្នែក​ទាំងមូល​នៃ​រាងកាយ ជាជាង​កើតមាន​នៅ​ត្រង់​តែ ចំណុច​ជាក់ លាក់​ណាមួយ​។ បើ​មិន​ដូច្នេះ​ទេ ស្បែក​អ្នក​អាច​មើល​ទៅ​មាន​សភាព​ធម្មតា លើកលែងតែ នៅ​ត្រង់​កន្លែង​ដែល​បន្ត​មានការ​អេះ​នោះ ។​
​ភាពមិនប្រក្រតី​នៃ​សសៃប្រសាទៈ វា​ជា​ស្ថានភាព ដែល​ជះ​ឥទ្ធិ​ល​ទៅលើ​ប្រព័ន្ធ​ប្រសាទ មានដូចជា ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​នៃ​ការគៀ​បស​សៃ​ប្រសាទ​,​ជំងឺ​រើម និង ជំងឺ multiple sclerosis ពួក​វា​គឺ​សុទ្ធ​តែ​អាច​ធ្វើអោយ​ស្បែក អ្នករ​មាស់​បាន​។​
 
​ប្រតិកម្ម​អា​លែ​ហ្សី និង ការ​រលាកៈ រោម​សត្វ​, សារធាតុ​គីមី​, សាប៊ូ និង សារធាតុ​ផ្សេងៗ​ដទៃទៀត គឺ​អាច​ផ្តល់​ផល​រំខាន​ដល់​ស្បែក និង ធ្វើអោយ​វារ​មាស់​បាន​។ ពេលខ្លះ​សារធាតុ​ទាំងនេះ អាច​បង្ក អោយ​មាន​ប្រតិកម្ម​អា​លែ​ហ្សី មាន​ដូចជា​នៅក្នុង​ករណី​នៃ​ការពុល​ដោយសារ​វល្លិ ឬ គ្រឿងសម្អាង ។ ការ​មាន​ប្រតិកម្ម​អា​លែ​ហ្សី​ជាមួយនឹង ប្រភេទ​អាហារ​មួយចំនួន ក៏​អាច​បណ្តាលអោយ​អ្នក មាន​បញ្ហា​នៃ​ការ​រមាស់​ស្បែក នេះ​បាន​ផងដែរ ។​
 
 
​ការប្រើប្រាស់​ថ្នាំៈ ប្រតិកម្ម​ថ្នាំ មានដូចជា ពពួក​អង់​ទី​ប៊ីយ៉ូ​ទិច​, ថ្នាំ​ប្រឆាំងនឹង​ពពួក​មេរោគ​ផ្សិត ឬ ថ្នាំ​បំបាត់​ការឈឺចាប់ គឺ​បណ្តាល​អោយ​មាន​ការឡើង​កន្ទូ​ល និង រមាស់​ជាខ្លាំង​នៅលើ​ស្បែក ។​

ការ​មាន​ផ្ទៃពោះ​។ មាន​ស្ត្រី​មួយចំនួន អាច​ជួបប្រទះ​នឹង​បញ្ហា​នៃ​ការ​មាស់​ស្បែក ក្នុងអំឡុងពេល នៃ​ការ​ពរ​ពោះ​នេះ ជាពិសេស នៅលើ​ស្បែក​ពោះ​,​កំ​ភ្លៅ​, ដើមទ្រូង និង ដៃ​។ ហើយ​ស្ថានភាព​នៃ ការ​រមាស់​ស្បែក ដូចជា ការ​រលាក​ស្បែក​នេះ ក៏​អាច​នឹង​មាន​សភាព​កាន់តែ​អាក្រក់​ជាង​មុន ក្នុង​រយៈពេល​នៃ​ការ​មានគភ៌​នេះ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។