អាង​ធំ​បោល​គ្មាន​ប្រណី ​​ពេល​ភ្លាត់អាង​រត់

ខេត្តស្វាយរៀង ​៖ ​​​រថយន្ត​កុងតឺន័រ​​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួ​ន ​បាន​បើក​រេ​ចង្កូត​ធ្លាក់​​ផ្លូវ​ ក៏ប៉ះ​​ដើមឈើ​បណ្តាល​​ឱ្យបាក់ រួច​បន្ត​បុក​​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋទៀត ​​ដែល​ហេតុការណ៍នេះ​កើត​ឡើង កាលពី​វេលា​ម៉ោង​០៦ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ ​មីនា ​២០១៦ ស្ថិត​​​នៅ​​កំណាត់​ផ្លូវជាតិ​លេខ​១​ ​ក្នុងភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប ​។

បើ​​តាម​លោក​វរសេនីយ៍ត្រី​ឡឹ​ក​ នាង អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​បានឱ្យ​​ដឹង​ថា រថយន្ត​កុង​តឺ​ន័រខាងលើ ពាក់​ស្លា​ក​​​លេខ​ភ្នំពេញ3D-3468 ​ជា​របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួ​ន ​។ រីឯ​​ម្ចាស់ផ្ទះ​​រង​គ្រោះ​ឈ្មោះ​ពេន ផាត​ ភេទ​ស្រី អាយុ​៥២​ឆ្នាំ​ ។

​ប្រភព​ដដែល​​បន្ត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​ខាងលើ​ ធ្វើ​ដំណើរពីទិស​ខាង​លិច ទៅខាងកើត​យ៉ាង​លឿន ។ ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ធ្លាក់​ពីលើ​ថ្នល់ជាតិ​លេខ​​១ បុក​រះ​ដើមឈើ​ (​ដើម​ប្រេងខ្យល់​) ​មុខកាត់​២​តឹក​ដួល​បាក់​​រាប​ដល់​ដី និង​ធ្លាក់​ចូល​ប្រឡាយ​ជម្រៅ​កន្លះ​ម៉ែត្រ​ ហើយ​ក៏​បើក​ឡើង​ទៅ​​បុក​រះ​​ចូល​ផ្ទះ​​​អ្នក​ភូមិ​ គាប​ជាប់​ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​​អ្នកបើក​​​របួស​បែកក្បាល​ និង​បែក​ចិញ្ចើម​ធ្ងន់ធ្ងរ​ហូ​ឈាម​ស្រោច​ផ្ទៃមុខ ។

ក្រោយមក ​ក៏​បាន​វារ​​ចេញពី​កាប៊ី​ន​​​គេច​ខ្លួន​បាត់​​ភ្លាម​ៗ ​បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ​ ។ បន្ទាប់​មក ​សមត្ថកិច្ច​ ក៏​បាន​ចុះ​ធ្វើការ​វាស់វែង​ ដើម្បី​​ស្រាវជ្រាវ​រក​ម្ចាស់​​មក​ទទួលខុសត្រូវ ​។

រហូត​ដល់​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៦ ​ទើប​ឃើញ​តំណាង​ក្រុមហ៊ុន​សូ​ងួ​ន​ ហៅ​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​យក​​ទៅ​ដាក់​រថយន្ត​ដឹក​កុង​តឺ​ន័រ ​ដឹក​ទៅ​ក្រុមហ៊ុន​សូ​ងួ​ន​ ក្រុង​បា​វិត និង​បាន​​អន្តរាគមន៍​ដោះស្រាយ​សំណង​ការ​ខូចខាត​ដើមឈើ និង​ការ​ខូច​ផ្ទះ​របស់​ជន​រង​គ្រោះ​​ផងដែ​រ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត