រឿង​ដែល ត្រចៀកកាំ ដឹកនាំ​ចំណេញ​បាន​រយ​លាន​ដុល្លារ

6 Videos


​តារា​សម្ដែង​ចិន Zhao Wei បានរៀបចំ​ពិធី​បើក​ដំណើរ​ការថត​ខ្សែភាពយន្ត​ថ្មី​របស់ខ្លួន នៅ​ទីក្រុង​ប៉េកាំង ដោយ​ភាពយន្ត​ថ្មី​ដែល​នឹង​ជា​ស្នាដៃ​ដឹកនាំ​ទី​ពីរ​របស់​តារា​រូបនេះមាន​ចំណងជើង​ថា “No Other Love”​ ។​តារា​សម្ដែង​ធ្លាប់​ឈ្នះ​ពាន​ដឹកនាំ​រឿង​រូបនេះ​និយាយថា នេះ​ជា​ភាពយន្ត​ទី​ពីរ​ដែល​នាង​សហការ​ជាមួយ​អ្នកនិពន្ធ​រឿង Li Qiang ដែល​៣​ឆ្នាំមុន​ពួកគេ​បាន​សហការគ្នា​និង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រឿង “So Young”​ ។​

“No Other Love” នឹង​និយាយ​ពី​អ្នកជំនាញ​ផ្នែក​រុក្ខជាតិ​ម្នាក់ ដែលមាន​ចិត្ត​ក្លាហាន​ចង់​ចាប់ផ្ដើម​ស្នេហា​ជាមួយ​អ្នកប្រាជ្ញ​វ័យ​កណ្ដាល​មួយរូប​ ។​

M88


​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​តាមរយៈ​ការសម្ដែង​ខ្សែភាពយន្ត​ភាគ “​ព្រះ​នាង​យេ​យេ​” ជា​តួ ត្រចៀកកាំ តារា​សម្ដែង Zhao Wei ត្រូវបាន​ប្រជាជន​ចិន​ចាត់ទុកជា “​តារា​តំណាង​ជាតិ​”​។ ក្រោយ​ការសម្ដែង​ក្នុង​ភាពយន្ត​ល្បីៗ​ជាច្រើន និង​ទទួលបាន​ពានរង្វាន់​ធំៗ​ផ្នែក​សម្ដែង តារា​វ័យ ៣៩​ឆ្នាំ​រូបនេះ​បាន​ចាប់យក​ការងារ​ជា​អ្នកដឹកនាំ​រឿង​នៅ​ឆ្នាំ​២០១២ តាមរយៈ​រឿង “So Young”​ ។​

រឿង​ដែល ត្រចៀកកាំ ដឹកនាំ​ចំណេញ​បាន​រយ​លាន​ដុល្លារ

​ស្នាដៃ​ដឹកនាំ​ដំបូង​របស់​នាង ដែល​ថត​តាម​សៀវភៅ​ប្រលោមលោក​ដ៏​ល្បី​នោះ បានទទួល​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​នៅ​តារាង Box Office ចិន ដោយ​រកចំណូលបាន ១១៨​លាន​ដុល្លារ ខណៈដែល​ដើមទុន​ចំណាយ​ត្រឹមតែ ៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​

​តារា​សម្ដែង​ដែល​នឹង​ដើរ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត “No Other Love” គឺ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​របាយការណ៍មួយចំនួន​និយាយថា តារា​សម្ដែង​ស្រី Yuan Quan រួមជាមួយ​តារា​សម្ដែង​និង​អ្នកដឹកនាំ​រឿង Leon Dai នឹង​ដើរតួ​សំខាន់​ក្នុង​ខ្សែភាពយន្ត​នេះ ៕

Related