ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​

6 Videos


​នរណា​ក៏​ដឹង​ដែលថា អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) ជា​កំពូល​តារា​ស្រី​ដ៏​សិច​ស៊ី ហើយ​សឹងតែ​រាល់​ឆ្នាំ​អ្នកនាង​ត្រូវបាន​គណៈកម្មការ​អញ្ជើញ​ឱ្យមក​ទទួលពាន​តារា​សិច​ស៊ី និង លេចធ្លោ​។ ជាទូទៅ មិន​ថា​ទៅណា​មក​ណា អ្នកនាង​មិនដែល​បណ្តោយឱ្យ​សម្រស់​ចុះ​អាប់​ឡើយ រួមទាំង​ពេលដែល​ត្រូវ​ជាប់គុក​សោះ ក៏​ត្រូវតែ​រក្សា​សម្រស់​ឱ្យ​ស្រស់ស្អាត​ជានិច្ច​។​

ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​

M88


​គួរបញ្ជាក់​ផងដែរ អ្នកនាង អាំ បាន​បាត់​មុខ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ជាង ២ ឆ្នាំ ដោយ​មូលហេតុ​ជាប់រវល់​រឿង​មុខ​ជំនួញ និង ទទួល​តែ​ការងារ​កម្មវិធី​អ៊ី​វិ​ន​រយៈពេល​ខ្លីៗ​ប៉ុណ្ណោះ តែ​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​អ្នកគាំទ្រ អ្នកនាង​បាន​យល់ព្រម​ទទួល​ថត​រឿង​ភាគ «​ភ្លើងកំហឹង​ព្រះ​នាង​» (Plerng Pranang) ។​

ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​
​សម្រាប់​រឿងនេះ​គឺមាន​តារា​ស្រី​ល្បីៗ​ជាច្រើន​ដួង​ចូលរួម​សម្តែង​ដូចជា​អ្នកនាង យ៉ុ​យ ជី​រ៉ា​ណាន​(Yui Jiranan)​អ្នកនាង ក្រា​ធីប ឆៈ​វ៉ាន់​ឡៈ​កន (Kratip Chawallakorn)
និង អ្នកនាង វៈ​រិត​ធិ​សា តែ​សម្រាប់​តំណែង​តារា​ឯក​ស្រី​គឺ​គ្មាន​អ្នកណា​អាច​ដណ្តើម​ពី​អ្នកនាង អាំ បាន ឡើយ​។​

ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​
​ដោយឡែក​ក្នុង​វគ្គ​មួយ​របស់​សាច់រឿង គឺ​តម្រូវឱ្យ​អ្នកនាង អាំ ជាប់គុក​ជាច្រើន​ថ្ងៃ តែ​អ្វីដែល​មហាជន​ឆ្ងល់​បំផុត​នោះ​គឺ សម្រស់​របស់​អ្នកនាង អាំ មិនឃើញ​ប្រែប្រួល​សោះឡើយ ម្សៅ ក្រេ​ម ផាត់មុខ មិន​បន្ថយ​ដៃ​សោះឡើយ នេះ​បាន​គេ​នាំគ្នា​ចោទថា អ្នកនាង អាំ ស្រស់ស្អាត​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ​៕ ខេ​រី​
(​ប្រភព​៖ អឹម ថៃ​)​

ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​ទោះ​ជាប់គុក អាំ ផាត​ឆា​រ៉ា​ផា ក៏​មិនឱ្យ​សម្រស់​ទ្រុឌទ្រោម​

Related