ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

6 Videos


តារា​សម្ដែង​ស្រី​វ័យក្មេង និង សិច​ស៊ី ដេ​ន​នី ខ្វាន់ បាន​សម្ដែង​នូវ​ការខឹង​សម្បា និង ហួសចិត្ត​យ៉ាងខ្លាំង​ក្រោយ​​ពេល​ដែលមាន​យុវជន​ម្នាក់​បាន​ចោទ​ជា​សំណួរ​ទៅកាន់​នាង​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា «​តើ​អ្នកជា​ប្រុស​កែ​មកជា​ស្រី​មែន ឬ​មិនមែន​?» ។​​ក្រោយពី​ការ​បង្ហោះ​បញ្ចេញ​ពាក្យពេចន៍​ក្នុង​ចិត្ត​ដូច​សព្វមួយដង​នៅក្នុង​គណនី​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​នោះ ស្រាប់​តែមាន​យុវជន​ម្នាក់​ចោទ​ជា​សំណួរ​នេះ​ទៅកាន់​នាង​ចង់ដឹងថា នាង​ជា​ប្រុស​កែ​មក​ស្រី​ឬ​មិនមែន តែម្ដង ហើយ​ក៏មាន​ឆ្លើយ​បក​ជា​ពាក្យ​អសុរោះ​តាមចិត្ត​ក្ដៅ​របស់​នាង​ទៅកាន់​បុរស​ម្នាក់​នោះ​វិញ​យ៉ាង​ចាស់ដៃ ដូចជា​ជេរ​ថា «…​ម៉ែ​ហែង​អី​» ជាដើម ។​

ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

M88


​ភ្លាមៗ​នោះ ដោយសារតែ​ខឹង​នឹង​សំណួរ​មួយ​នេះ នាង​ក៏បាន​យក​រូប​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​បុរស​ដែល​សួរ​​នាង​នោះ មក​ធ្វើការ​បង្ហោះ​ហើយ​វាយបក​ចំៗ​ថា «​តើ​មាន​មិត្ត​ណា​ស្គាល់​អា​ក្មេង​ពាល​ម្នាក់នេះ​អត់​???​ជួយ​​ប្រាប់​ផង ព្រោះ​វា​និយាយ​ចេញមក​ដូច​គ្មាន​អ្នក​ប្រដៅ​ចឹ​ង ខ្លួន​ជា​ខ្ទើយ​ហើយ​សម្ដី​យ៉ាប់ មក​ដើរ​ជេរ​គេ​ខុស​រឿង ហើយ​មិន​មើលខ្លួន​វា​សោះ នៅ​មិន​នៅ​យក​រឿង​មក​ដាក់ខ្លួន​ចឹ​ង​ទៅ មិច​មិន​ទុក​មាត់​ស៊ី​បាយ​ទៅ​វា​ឆ្ញា​ញ់​ជាង​​អាប្អូន​..!» ។​

ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

​ដេ​ន​នី ក្វាន់ ក្រៅពី​ជាតា​រា​ស្រី​ដែល​ហ៊ាន​បញ្ចេញ​រូបរាង​សិច​ស៊ី​ដោយ​មិន​ញញើត​នឹង​ការរិះគន់​ហើយ​នោះ រូបនាង​ក៏ត្រូវ​បាន​គេ​ដឹងថា ជា​តារា​ស្រី​ពន្លក​ថ្មី​ចិត្ត​ក្ដៅ​ដែល​មិនដែល​ទប់​កំហឹង​របស់​នាង​ម្តងណា​នោះឡើយ ពោលគឺ​នៅពេលដែល​នាង​ខឹ​នរណាម្នាក់ នាង​តែងតែ​វាយបក​ទៅវិញ​ដោយ​មិន​ញញើត​មាត់​តែម្ដង ៕ ភូមិន្ទ​
ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​ ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​ ដេ​ន​នី ខ្វាន់ ប្រទូសរ៉ាយ​ជាមួយ​បុរស​ម្នាក់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​

Related